Tuesday, November 19, 2024
Homeតារាខ្មែរសុខ ពិសី ៖ប្រយត័្នដូចអ៊ីវ៉ា ?

សុខ ពិសី ៖ប្រយត័្នដូចអ៊ីវ៉ា ?

ភ្នំពេញ៖ស្រីស្អាតសុខ ពិសី បានលាក់ស្នេហ៍ដែលគេជឿរថាជាថៅកែសាន់លោកឡាយ សុខ​ចំរើន នោះ​រយៈ​ពេលជាង១០ឆ្នាំទៅហើយ តែពេលនេះនាងអត់ទាន់សារភាពដដែល ខណៈ​ដែលនៅឆ្នាំ២០២៣ នេះពិសី មាន​អាយុ៣៣ឆ្នាំ ពោលគឺដល់វ័យត្រូវរៀបការ បើបន្ដលាក់​ថែម១០ឆ្នាំ ទៀតនោះមានន័យថានានឹងមាន​អាយុ​ជ្រេ​បន្ដិចហើយគឺនៅឆ្នាំ២០៣៣ ពិសី អាយុ​៤៣ឆ្នាំ។យ៉ាងណាជាញឹកញាប់គេឃើញពិសី តែងតែចូលចិត្តថត​គ្រង​ឈុត​កូនក្រមុំយ៉ាង​ស្រស់​​​ស្អាតដែលជាញ្ញាមួយបង្ហាញថានាងចង់រៀបការ ឬជិតដល់ថ្ងៃពិសេសរបស់ខ្លួន​បាន​ជា​លឲ្យហើយ។ចំណែកតារាសាន់ដេភាគច្រើនទុកពិសី ដូចជាម្ចាស់ឬថៅកែផលិតកម្មទៅហើយ ទោះជានាងមិន​ធ្លាប់បញ្ចេញឥទ្ធិពលខ្លួនឲ្យគេឃើញក្ដី តែនៅក្នុងពិភពសិល្បៈមនុស្ស​ភាគ​ច្រើន​​បានដឹងពីទំនាក់តំនង​ស្នេហា​នាងជាមួយម្ចាស់ផលិតកម្មធំនេះ។

 មជ្ឈដ្ឋានទាំងក្នុងនៅក្រៅសិល្បៈបានលើកឡើងថាបើស្រីស្អាតសុខ ពិសី នៅតែជ្រើស​ផ្លូវសាងស្នេហា​បែបអាថ័​កំបាំងបែបនេះតទៅទៀតនោះមិនយូទេនាងនឹងអាចជួបរឿងដូចសិស្សប្អូននាងអ៊ីវ៉ា ដែរជាមិនខានដែលពេល​នោះ​ទោះជានាងមិនចង់ក៍​ត្រូវតែមិនអាចគេចផុត​បាន​ឡើយ។ចំពោះនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា ដែលមានអាយុ​ប្អូនពិសី ត្រឹមតែ៣ឆ្នាំនោះ​នាង​សាងស្នេហាជាមួយលោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់សៀមរាប យូណាយ​ធីត ដល់ទៅ​៧ឆ្នាំ ហើយនៅពាក់កណ្ដាលឆ្នាំ២០២៣ នេះលែងអាចលាក់បាំងតទៅទៀតបាន​ដោយសារ​តែលោក​សេងហួរ ធុញទ្រាន់ការសាងស្នេហ៍ដោយលាក់លៀមខ្វះភាពផ្អែម​ល្ហែមស្នេហ៍​ទើប​លោកមានចេតនា​បញ្ចេញ​ឲ្យគ្រប់គ្នាបានដឹងតែម្ដងដែលធ្វើឲ្យអ៊ីវ៉ា ទ័លច្រក បរាជ័យក្នុង​ការ​បិត​បាំងស្នេហា​មួយនេះតទៅទៀតហើយ​ដើម្បី​ការពារស្នេហាឲ្យ​មានសុវត្ថិភាពនាងសុខចិត្ត​សម្របខ្លួនតាមលោកថៅកែក្លឹបបាល់​ទាត់ទាំងដែលដឹង​ថានឹងប៉ៈ​ពាល់ដល់អាជីពរបស់ខ្លួន។ចំណែកសុខ ពិសី វិញក៍ដូច​គ្នានាងអាចនឹងត្រូវគូស្នេហ៍ធុញទ្រាន់ក្នុងការ​សាងស្នេ​ហា​ដោយ​លាក់លៀមព្រោះលាក់បាំងអស់រយៈពេលជាង១០ឆ្នាំទៅហើយ ធ្វើឲ្យចំណងស្នេហាបាត់អស់​នូវភាព​ផ្អែមល្ហែម ហើយការមិនព្រមសារភាពស្នេហ៍របស់ពិសី ហាក់ដូចជាបើកផ្លូវឲ្យបុរស​ផ្សេងៗនៅតែព្យាយាម​តាម​ស្នេហានាងហេតុនេះគេជឿរថាថៅកែសាន់ដេនឹងអាចលាតត្រដាងរឿងស្នេហាមួយនេះមុនពិសី ជាមិនខាន​ពោល​គឺដូចគ្នាទៅនិងគូស្នេហ៍របស់អ៊ីវ៉ា ដែរ។ការ​ព្រម​បង្ហាញនិងទទួលស្គាល់ចំណងស្នេហារបស់លោកចំរើន ចំពោះពិសី ប្រសិនបើកើតមាន​នា​ពេល​ខាងមុខមែន នោះច្បាស់ណាស់ថាមង្គលការរបស់អ្នកទាំងពីរក៍មិន​អាច​អូស​បន្លាយ​ថែម​១០ឆ្នាំតទៅមុខទៀតបានដែរ ពោលគឺនឹងប្រព្រឹត្តទៅមុនកំណត់។

 សុខ ពិសី ចង់បំពេញបំណងឪពុករបស់នាងលោកសុខ ហេង ជាមន្រ្ដីយោធា​ម្នាក់​ចង់ឃើញនាង​រៀបការដែល​រឿងមួយនេះនាងក៍ធ្លាប់ចេញសារជាញឹកញាប់ដោយខ្លួនឯងដែរថាពិបាកចិត្ត ព្រោះឪពុកចង់ឲ្យការប្ដី។ប៉ុន្ដែក្នុងជំនួបជាមួយអ្នក​យកព័តមានយើងនា​ពេល​កន្លងមកនៅពេលសាកសួររឿងពេលវេលារៀបការពិសី នៅ​តែ​រារែកចិត្តហើយថាចង់ពង្រឹងទី​ផ្សារសិល្បៈជាងស្នេហាទៅវិញដែលចម្លើយបែបនេះ​នាងនិយាយជាច្រើនឆ្នាំ​មកហើយនឹងរហូតមកដល់បច្ចុប្បន្ននៅតែឆ្លើយបែបនេះដដែល។តែអ្នកគាំទ្រពិសី ខ្លះនៅតែចាត់ទុកថា​រឿងស្នេ​ហារបស់ពិសី គ្មានហានិភ័យពោលគឺមានសុវត្ថិភាពទើបទាំងសង​ខាងហាក់ត្រូវរ៉ូវឬពេញ​ចិត្ត​ដូចគ្នាក្នុងការ​សាង​ស្នេហាដោយមិនបើកចំហជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ដោយឡែកសម្រាប់តារាសម្ដែងស្រីស្អាតមួយចំនួនដែលធ្លាប់តែស្និតឬឲ្យដៃទៅលើលោកចំរើន នោះពួកគេ​បាន​ដកថយ​ទៅវិញអស់ព្រោះសឹងតែគ្រប់គ្នាបានដឹងថាពិសី ជាម្ចាស់ចិត្ត​របស់​​លោកទៅហើយ​ហេតុនេះ​មិន​ចង់ឲ្យ​មានសង្រ្គាមស្នេហាត្រីកោណ​ទើបលែងហ៊ាន​ចូល​ជិតថៅកែ។

 សុខ ពិសី ត្រូវបានFan ចាត់ទុកថានាងជារាជនីយសម្រស់ម្នាក់ក្នុងពិភពសិល្បៈ​ទោះ​ជាកន្លងមកធ្លាប់លេច​ឭថា​នាងបានកែសម្រស់ជាច្រើនផ្នែកក្ដី តែរយៈពេលចុងក្រោយនេះ​ស្ងប់ស្ងាត់គ្មានដំណឹងនាងកែផ្នែក​ណាថ្មី​ទៀត​ឡើយ។អ្នកជំនាញសិល្បៈបានលើកឡើងថាពិសី មើលឃើញតារាស្រីភាគច្រើនមានស្វាមីហើយទីផ្សារ​សិល្បៈ​មានការប្រែប្រួលដែល​ចំ​ណុច​នេះហើយធ្វើឲ្យនាងពិបាកសម្រេចចិត្តក្នុងការចូលរោងការបើទោះជាមុននេះឱក សុគន្ធកញ្ញា ,សុគន្ធ និសា និងសួស វីសា ជាដើមសុទ្ធតែរៀបការមុននាងដោយគ្មានការបារម្ភច្រើន​ដូច​នាងក្ដី។ប្រភពនោះថាសម្រាប់ពិសី វិញការចូលរោងការនឹងធ្វើឲ្យនាងរឹតតែមានឥទ្ធិពល​ខ្លាំង​ជាងនេះនៅសាន់ដេគឺ​ប្រៀប​ដូចឱក សុគន្ធកញ្ញា នៅហង្សមាសដែរហេតុនេះគេ​ជឿរថានាង​មិន​ឲ្យឱកាសធំនេះរបូតពីកណ្ដាប់​ដៃខ្លួន​ឡើយ ៕

RELATED ARTICLES