Monday, November 25, 2024
Homeកីឡាអន្ដរជាតិ UEFA ដាក់ទណ្ឌកម្មក្លឹបបាល់ទាត់តួកគី Fenerbahce

 UEFA ដាក់ទណ្ឌកម្មក្លឹបបាល់ទាត់តួកគី Fenerbahce

យោងតាមសេចក្តីថ្លែងការណ៍របស់ UEFA បានឱ្យដឹងថាយូហ្វាសម្រេច ដាក់ទណ្ឌកម្មក្លឹបបាល់ទាត់តួកគី Fenerbahce ពីបទប្រព្រឹត្តិមិនសមរម្យរបស់អ្នកគាំទ្រ ដែលបាន គប់វត្ថុរឹង ដុតកាំជ្រួច បណ្តាលឱ្យខូចខាត និងរំខានដល់ហ្វូងមនុស្ស ក្នុងអំឡុងពេលការប្រកួតថ្មីៗនេះ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាក្លឹប Fenerbahce ត្រូវបានហាមឃាត់មិនឱ្យលក់សំបុត្រសម្រាប់អ្នកគាំទ្ររបស់ ពួកគេនៅក្នុងការប្រកួតក្រៅដីក្នុងក្របខណ្ឌ UEFA Europa Conference League និងត្រូវពិន័យជាប្រាក់ ចំនួនជាង ៣ម៉ឺន ដុល្លារ។

UEFA ក៏បានពិន័យជាប្រាក់ចំនួន ជាង៤ម៉ឺនដុល្លារលើក្រុមម្ចាស់ផ្ទះ Maribor ។ក្រុមនាវាកងទ័ពជើងទឹកពណ៌ លឿង នឹងទៅសួរសុខទុក្ខតំណាងហូឡង់ Twente នៅថ្ងៃទី៣១ខែសីហាសម្រាប់ជើងទីពីរនៃវគ្គជម្រុះ Europa Conference League ៕

RELATED ARTICLES