Tuesday, November 19, 2024
Homeតារាខ្មែរមាស សុខសោភា ៖ច្រៀងសរសើរប្ដីលើកទី២

មាស សុខសោភា ៖ច្រៀងសរសើរប្ដីលើកទី២

ភ្នំពេញ៖កាលពី៦ឆ្នាំមុនមាស សុខសោភា ធ្លាប់បានចេញបទចម្រៀងដែលមាន​ចំណងជើង​ថា”ឧត្តមស្វាមី” ដែលអត្ថន័យទាំងមូលនាងចង់លើកពីគុណសម្បត្តិរបស់ស្វាមីនាងលោកអ៊ឹត រ៉ាដា ជាបុរសល្អក្នុងដួងចិត្ត និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីនាង…ហើយបទ​នោះក៍ត្រូវ​សាច់​រឿងទូទៅចំពោះស្តី្រទាំងឡាយ​ដែលមាន​ស្វាមីល្អផងដែរ។ដោយឡែកនៅសល់តែជិត៤ខែទៀត​នឹងដល់ថ្ងៃខួបអាពាហ៍ ពិពាហ៍ គម្រប់១៤ឆ្នាំ នោះសុខ សោភា បានចេញ​បទថ្មី​មួយ​ទៀតនៅផលិតកម្មផ្ទាល់ខ្លួនCamtraxmusic នោះគឺបទ”អរគុណប្ដី​សម្លាញ់” ដែល​លើកនេះ​ក៍មិនខុសពីមុនដែរគឺនាងច្រៀងលើក​សរសើរនូវភក្ដីភាពរបស់ប្ដី​មាន​ចំពោះនាងដូចគ្នា ប៉ុន្ដែ​ម្ដងនេះ​សុខសោភា បានយកស្វាមីនាងលោកអ៊ឹត រ៉ាដា ស្លៀកឈុតប្រ​ពៃណីខ្មែរថតសម្ដែង​ជាមួយនាងតែម្ដង​ដើម្បី​ឲ្យត្រូវទៅនិងសាច់រឿងពិតរបស់នាង មិនចាំ​បាច់​ហៅ​តារាសម្ដែង​ប្រុស​មកថតនាំតែពិបាកបញ្ចូលអារម្មណ៍។មនុស្សជាច្រើនបានសរសើរមាស សុខសោភា ថានាងជាតារាម្នាក់ដែលស្រលាញ់ស្វាមីខ្លាំងណាស់ ហើយទំហ៊ុំ​ចិត្ត បេះដូង​របស់​នាង​បង្ហាញ​ទាំងនៅលើបទចម្រៀងផងនិងសកម្មភាពជាក់ស្ដែងតែម្ដង។ប៉ុន្ដែជុំវិញការដែលសុខសោភា ដឹកដៃប្ដីថតឈុតកូនក្រមុំកំលោះក្នុងMV នោះអ្នកខ្លះយល់ថាវាមិនមែនជារឿង​ចៃ​ដន្យ​​នោះទេ តែវាការតេស្ដឬសមឲ្យហើយនូវឈុតប្រពៃណីដ៍ស្រស់ស្អាតនោះមុនពេល​ដែលអ្នកទាំងពីរ​ប្រ​ថុយរៀប​ការ​ជាលើកទី៣ ជាចំហជាមួយគ្នានោះ។

គូរបញ្ជាក់ថាមាស សុខសោភា បានចាប់ដៃអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា រយៈពេល១៦ឆ្នាំ​(២០០៧-២០២៣)មកហើយដែលអ្នកទាំងពីរធ្លាប់បានរៀបការ២​លើក​គឺធ្វើដោយលួចលាក់ដូចគ្នានោះ​គឺលើក​ទី១នៅឆ្នាំ២០០៨ ដែលរៀបការតាមបែបគ្រីស្ទាន​នៅ​ព្រះវិហារមួយនៅកាណាដា និងលើកទី២ឆ្នាំ២០០៩ រៀបការ​បង្រ្គប់កិច្ចស្រដៀងសែនព្រេន​តាម​ប្រពៃណីខ្មែរនៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០០៩ ។ជារៀងរាល់ឆ្នាំនៅថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់​ខ្លួនមាស សុខសោភា តែងតែចេញសារលើកពីគុណសម្បត្តិដល់ប្ដីថាជាបុរសល្អ ហ៊ានធ្វើអ្វីៗ​គ្រប់​បែបយ៉ាងទាំងអស់ដើម្បីរូបនាងហើយនាងសែនកក់ក្ដៅខ្លាំងណាស់។តែសុខសោភា មិន​បញ្ជាក់ថាប្ដីនាង​ហ៊ាន​លះបង់យ៉ាងណាខ្លះចំពោះនាងឡើយ តែតាមព័តមានថាលោករ៉ាដា នេះបានបោះបង់អាជីពជាគ្រូពេទ្យ​ម្នាក់​នៅកាណាដាដើម្បីមករស់នៅតាមនាងនៅខ្មែររហូតមកដល់បច្ចុប្បន្ន ក្រោយពីដំណឹងសុខសោភា ចង់ចេញ​ទៅ​រស់នៅកាណាដាតាមលោកកាល​ពីឆ្នាំ​២០១០ ត្រូវបានលុបចោលទៅវិញ។ក្រៅពីនេះនៅតាម​បណ្ដារឆាកតន្រ្ដី​ទាំង​ឡាយលោក​រ៉ាដា តែងតែយូសម្លៀកបំពាក់របស់សុខសោភា ចេញពីក្នុងរថយន្ដយកទៅបន្ទប់សម្លៀកបំ​ពាក់​ភរិ​យា ហើយលោកក៍ជាអ្នកចាក់ភ្លេងឲ្យសោភា ច្រៀងនិងថតរូបពីសកម្មភាពរបស់​នាង​សម្ដែង​គ្រប់ឆាកតន្រ្ដី​តែ​ម្ដង។រឿងដែលកាន់តែពិសេសនោះលោករ៉ាដា សម្របខ្លួន​តាមប្រ​ពន្ធ​របស់​លោក​ជានិច្ចក្នុងនោះមានដូច​ជានៅ​ពេលដែលនាង​ស្លៀកពាក់ស៊ិចស៊ីខ្លាំងរងការរិះគន់​ថា​នាងលេងខ្លួនមិនសាកសមជាតារាល្បីលំដាប់​ជូរមុខដូច​ជាហ៊ានស្លៀកឈុតប៊ីគីនីថតMV និងពាក់អាវវែនតា គ្របតែស្បៃស្ដើងៗ​ច្រៀងនៅតាមក្លឹបរហូតធ្វើឲ្យ​តារាកំពូល​ទើបម៉ៃ សុគន្ធ នៅមិនសុខនោះតែសម្រាប់លោករ៉ាដា វិញបានលើកទឹកចិត្តភរិយាកាន់តែខ្លាំងទៅវិញ។​

មាន​រឿងសំខាន់មួយទៀតដែលគេសឹងតែមិនជឿរនោះគឺពេលខ្លះសុខសោភា ត្រូវបានលោក​ឆន សុវណ្ណរាជ អោបថើប ហើយតារាហង្សមាសបានដឹកដៃនាងទៅអោបរឹតគ្នា​យ៉ាងរ៉ូមែន​ទិក​នៅមាត់ឆ្នេរទៀតផង តែ​លោក​គ្រូពេទ្យរូបនេះមិនត្រឹមតែអត់ឆេះដុំនោះទេ តែលោកថែម​ទាំងជាអ្នកថតរូបឲ្យទៀតផង។សកម្មភាពរបស់​ស្វាមីមាស សុខសោភា បែបនេះគេជឿរថា​គ្មាន​បុរស​ច្រើនប៉ុន្មានទេដែលអាចធ្វើចិត្តបានដូចលោកអ៊ឹត រ៉ាដា ហេតុនេះហើយបានជា​សោ​ភា ចេញសារលើកមុខមាត់ប្ដីជារៀងរាល់ឆ្នាំហើយមិនអស់​ចិត្តថែមទាំងបញ្ចេញ​បទចម្រៀង​លើកពីគុណសម្បត្តិរបស់ប្ដីឲ្យមនុស្សទាំងនគរបានស្ដាប់ទាំងអស់គ្នាតែម្ដង។ចំណុចទាំងនេះបញ្ជាក់ថាសុខសោភា មានស្វាមីជាទីគាប់ចិត្តដូចបំណងរបស់នាងចង់បាន ពោលគឺ​លោក​រ៉ាដា យល់​ពីអាជីពរបស់នាងច្បាស់ណាស់មិនចេះតែប្រចណ្ឌផ្ដែសផ្ដាសនោះទេ។

ថ្វីត្បិតតែមាស សុខសោភា សរសើរស្វាមីពេញៗមាត់ក្ដី ប៉ុន្ដែមជ្ឈដ្ឋានមហាជនខ្លះបាន​លើកឡើងថាសោភា ក៍លះ​បង់សម្រាប់អាណិកជនឆ្លងទ្វីពរូបនេះមិនធម្មតាដែរ ព្រោះនាង​បាន​ផាត់ចោលមន្រ្ដីធំមួយចំនួនតាមស្នហា មិនចាប់អារម្មណ៍ងារជំទាវ ដើម្បីប្រគល់​បេះដូង​ជូនលោករ៉ាដា តែម្នាក់នេះ…។យ៉ាងណាទស្សនិកជនរងចាំមើលថាតើសុខសោភា នឹងស្វាមីហ៊ានគ្រងឈុតអាពាហ៍ ពិពាហ៍ នៅក្រៅឆាក​ដូច​ក្នុង​MV ដែរឬទេនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ?

RELATED ARTICLES