សេដ្ឋកិច្ចតំបន់អាសុី
ជប៉ុន៖ អង្គការមូល និធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹង កាលពីថ្ងៃច័ន្ទថា សេដ្ឋកិច្ចរបស់ ជប៉ុនត្រូវ បានគេរំពឹង ថានឹងកើនឡើង០,៨% ក្នុង ឆ្នាំ២០១៧នេះ កើនឡើង០,២ពិន្ទុពីការព្យាករ ទុករបស់ខ្លួន កាលពីខែតុលា ដែលភាគ ច្រើនផ្អែកតាមប្រតិបត្តិការលើស ពីការរំពឹងទុក ក្នុងអំឡុងពេល នៃចុងឆ្នាំទៅ ។
ទន្ទឹមនឹងនេះ IMF ក៏បានដំឡើង ការព្យាកររបស់ ខ្លួនចំពោះ កំណើនសេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិកប្រមា ណជា០,១ពិន្ទុឬស្មើនឹង២,៣%ក្នុងឆ្នាំ២០១៧នេះនិង០,៤ពិន្ទុឬ ស្មើនឹង២,៥% ក្នុងឆ្នាំ២០១៨ ដោយសារ តែការលើកទឹ កចិត្តនៃឆ្នាំសារ ពើពន្ធដែលចាប់ផ្តើមធ្វើឡើងនៅក្នុង រដ្ឋបាលនៅពេលខាង មុខរបស់លោក ដូណាល់ ត្រាំ ។
លោកដូណាល់ ត្រាំ ជាអ្នកជំនួញម្នាក់ របស់បក្ស សាធារណរដ្ឋដែលនឹង ចូលកាន់ តំណែងនៅ ថ្ងៃសុក្រនេះ បានប្តេជ្ញានឹងលើកទឹក ចិត្តដល់ សេដ្ឋកិច្ច សហរដ្ឋអាមេរិក ជាមួយនិង ការកាត់ពន្ធ ក៏ ដូចជាការ បង្កើនការ ចំណាយលើ ហេដ្ឋារចនាសម្ព័ន្ធ ។
គ្រឹះស្ថានផ្តល់ កម្ចីដែលមាន មូលដ្ឋាននៅ ក្រុងវ៉ាស៊ីន តោនមួយ នេះឲ្យដឹង នៅក្នុងការ កែប្រែថ្មីនៃ ចក្ខុវិស័យ សេដ្ឋកិច្ចពិភពលោករបស់ខ្លួន ថាអត្រាកំ ណើន ឆ្នាំ២០១៧ របស់ ចិនត្រូវបាន កែប្រែថ្មី០,៣ពិន្ទុឬ ស្មើនឹង៦,៥%ដោយសារ តែការបន្តការ លើកទឹកចិត្តនៃឆ្នាំសារពើពន្ធ ។
តែយ៉ាងណា អត្រាកំណើន មានកម្រិត ទាបជាងមុននៅ ក្នុងបណ្តាប្រទេស រើបឡើងនៃ សេដ្ឋកិច្ចដូចជា ប្រេស៊ីល ឥណ្ឌា និងម៉ិកស៊ិក នឹង ទូទាត់នឹង ការព្យាករទុក ខ្ពស់ជាងមុន ចំពោះបណ្តាប្រទេស សេដ្ឋកិច្ចធំជាង គេបំផុតទី៣ លើពិភព លោករួមមាន សហរដ្ឋអាមេរិក ចិន និងជប៉ុន ដែលបន្សល់ ទុកនូវការ ព្យាករនូវ កំណើនពិភ ពលោកឆ្នាំ នេះដែលមិន ប្រែប្រួលក្នុង អត្រា៣,៤% ។
របាយការណ៍ដែល បានកែកុន ថ្មីបង្ហាញថាកំណើន សេដ្ឋកិច្ចពិភព លោកនឹងបង្កើន ល្បឿននូវអត្រា ៣,៦% ក្នុងឆ្នាំ២០១៨ ពីការព្យាករទុក៣,១%ក្នុងឆ្នាំ២០១៦ ប៉ុន្តែវា សំដៅលើ គោលជំហរមិន ជាក់លាក់ របស់រដ្ឋបាលនា ពេលខាងមុខ របស់ស ហរដ្ឋអាមេរិក ។
ទោះជាយ៉ាងណាអង្គការ IMF កំពុងវាយ តម្លៃទុកថា សេដ្ឋកិច្ចតំបន់ អឺរ៉ុបនឹងកើន ឡើង១,៦%ទាំងក្នុង ឆ្នាំ២០១៧ និង២០១៨ថយចុះបន្តិចពីការព្យាករទុក១,៧% ក្នុង ឆ្នាំ២០១៦ ។ ចំណែកអង់ គ្លេសដែល បានបោះឆ្នោត ចាកចេញពី សហគមអឺរ៉ុបត្រូវបានគេរំពឹង ថានឹងមា នស្ទុះ យឺតក្នុង អត្រា១,៥%ឆ្នាំនេះនិង១,៤% ក្នុងឆ្នាំ២០១៨ ពីការព្យាករ ទុក ២% ក្នុងឆ្នាំ២០១៦ ។