Monday, November 25, 2024
Homeកីឡាអន្ដរជាតិHaaland និងSaka ឈ្នះពានរង្វាន់កីឡាករ ឆ្នើមប្រចាំ ឆ្នាំ

Haaland និងSaka ឈ្នះពានរង្វាន់កីឡាករ ឆ្នើមប្រចាំ ឆ្នាំ

ខ្សែប្រយុទ្ធ Erling Haaland របស់ Man City បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមបាល់ទាត់ អាជីព (PFA) ។

កីឡាករវ័យ២៣ឆ្នាំរូបនេះទទួលបានសំឡេងឆ្នោតនាំមុខមិត្តរួមក្រុម Kevin de Bruyne និង John Stones ក៏ដូចជា Martin Odegaard របស់ Arsenal, Bukayo Saka និង Harry Kane អតីតកីឡាកររបស់ Tottenham ដែលបច្ចុប្បន្ន នៅជាមួយ Bayern  ។

ទម្រង់លេងដ៏អស្ចារ្យរបស់ Haaland បានធ្វើឱ្យគាត់រកបាន ៥២ គ្រាប់ក្នុង៥៣ប្រកួតនៅគ្រប់ការប្រកួត ទាំងអស់ កាលពីរដូវកាលមុន ដែលរួមចំណែកដល់ការទទួលជ័យជម្នះពានចំនួន៣របស់ Man Cityគឺពានរង្វាន់ ប្រឺមីញេ លីក, FA Cup និង ឆេមពានលីក។

កីឡាករអន្តរជាតិន័រវេសក៏ទទួលបានការទទួលស្គាល់នៅក្នុងខែឧសភាផងដែរដោយទទួលបានពានរង្វាន់ជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ប្រឺមីញេលីកនិងកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមអ្នកនិពន្ធបាល់ទាត់។ចំណែក ឯBukayo Saka ក៏បានជាប់ពានរង្វាន់ជាកីឡាករវ័យក្មេងប្រចាំឆ្នាំរបស់PFAជាលើកដំបូង ៕

RELATED ARTICLES