Tuesday, November 19, 2024
Homeតារាខ្មែរស្រីស្រស់យស តារាវត្តី ៖ចង់ទៅប្រកួតលើឆាកអន្ដរ ជាតិ

ស្រីស្រស់យស តារាវត្តី ៖ចង់ទៅប្រកួតលើឆាកអន្ដរ ជាតិ

ភ្នំពេញ៖តារាម៉ូដែលយស តារាវត្តី ត្រៀមខ្លួនរួចជាស្រេចតាមរយៈការហ្វឹកហាត់បង្ហាញម៉ូដបន្ថែមក្នុងការចូល រួមប្រកួតកម្មវិធី​ Face Of Cambodia 2023 នៅអំឡុងចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ស្រីស្រស់តារាវត្តី បានឲ្យដឹងថាមូលហេតុដែលនាងតាំងចិត្តចូលរួមប្រលងបង្ហាញម៉ូដកម្មវិធីមួយនេះដោយសារតែFace Of Cambodia មានការគាំទ្រច្រើន ហើយបើសិននាងឈ្នះពានអាចមានសិទ្ធិទៅប្រ​កួតលើវេទិការដ៍ធំ​នៅប្រទេស កូរ៉េ ពោលគឺឡើងលើឆាកអន្ដរជាតិដើម្បីយកវប្បធ័មខ្មែរឲ្យពិភពលោកបាន ស្គាល់កម្ពុជាកាន់តែច្បាស់ដែល នេះជាបំណងធំមួយរបស់នាង។      

 យស​ តារាវត្តី បានឲ្យដឹងដែរថាការចាប់អាជីពសិល្បៈ និងចង់ធ្វើជាតារាម៉ូដែលអាជីព ព្រោះតែនាងចង់ក្លាយ ជាបុគ្គលមួយរូបដែលមានភាពល្បីល្បាញ អាចផ្សព្វផ្សាយពីវប្បធ័ម អរិយ​ធម និងមានសិទ្ធិពិសេសការពារទៅ លើអនិថិជនដែលទទួលរងនូវការបៀតបៀនរំលោភបំពានពីជនខិលខូច ដែលរឿងនេះចាំបាច់ដែលនាងត្រូវ ធ្វើ ហេតុនេះនៅពេលនាងចូលរួមប្រ​កួតFace Of Cambodia នាពេលខាងមុខនេះនឹងសង្ឃឹមថាពុកម៉ែ បងប្អូនជួយ គាំទ្រនាង។

សូមបញ្ជាក់ថាយស តារាវត្តី ជាតារាសម្ដែងនិងម៉ូដែលម្នាក់ដែលមានស្រុកកំណើតនៅទីក្រុងភ្នំពេញ អាយុ ២៣ឆ្នាំ កម្ពស់១,៦៦ ម៉ែត្រ និងទម្ងន់៤៩ គ.ក្រ។ក្រៅពីអាជីពសិល្បៈនាងក៍ជាពាណិជ្ជករម្នាក់ផងដែរ ហើយ កន្លងមកនាងធ្លាប់បានធ្វើការងារសប្បុរសធ័មជាបន្ដបន្ទាប់ដូចជាបានជួយឧបត្ថម្ភដល់អង្គការខ្លះ និងចែក អំណោយដល់ជនក្រីក្រ ,ជនពិការ រួមទាំងអ្នកគ្មានផ្ទះសម្បែងសម្រាក​តាមចិញ្ចើមផ្លូវជាដើម។នាងថាឲ្យតែ នៅមានលទ្ធភាពរូបនាងនឹងបន្ដការងារសប្បុរសធ័មជាបន្ដទៀត។នាងបន្ថែមថាទោះជាមានមុខ របរនៅខាងក្រៅ សិល្បៈក្ដី ប៉ុន្ដែអាជីពសម្ដែង និងបង្ហាញម៉ូតនាងមិនបោះបង់ចោលទេ ហើយពេលនេះមានតែពង្រឹងសម្ថភាព ខ្លួនឯងថែមមួយកម្រិតទៀតតាមរយៈការចូលរួមប្រកួត Face Of Cambodia ហើយដោយសារតែមានការហ្វឹក​ហាត់ជាច្រើន ថ្ងៃមុនកម្មវិធីមកដល់ រួមទាំងបទពិសោធន៍ផ្ទាល់ខ្លួនមានស្រាប់ នាង​ថាមិនមែនជាឧបស័ក្កឡើយ ប៉ុន្ដែនឹងប្រឹងបញ្ចេញសម្ថភាពឲ្យអស់ ដើម្បីសម្រេចបំណងធំខាងលើក៍​ដូចជាបន្ដធ្វើការងារជួយ​ដល់សង្គម​ជាបន្ដទៅទៀត។

 ទាក់ទងផ្នែកសម្រស់វិញយស តារាវត្តី បានឲ្យដឹងថានាងមិនបានកែផ្នែកណាមួយនោះទេ ពោលគឺរក្សារពីធម្ម ជាតិទាំងអស់តែម្ដង។ដោយឡែករឿងស្នេហានាងថាមិនចង់និ​យា​យ​​​​ឡើយ ព្រោះពេលនេះផ្ដោតសំខាន់ តែលើ​រឿងត្រៀមប្រកួតក្នុងវេទិការដ៍ធំនាពេលខាងមុខ និងចង់សម្រេចក្ដីសុបិនខ្លួនឯង ដើម្បីមានឱកាសបានពាំនាំ យកវប្បធ័ម អរិយធ័មរបស់ខ្មែរដ៍ផូផង់ឡើងលើឆាក​អន្ដរជាតិតាមរយៈការចាប់អាជីពបង្ហាញម៉ូដមួយនេះ។

 គេជឿរថាមហាជននឹងចាប់អារម្មណ៍ ហើយផ្ដល់ការគាំទ្រលើយស តារាវត្តី ជាមិនខាននៅពេលដែលនាងលេច មុខប្រកួតFace Of Cambodia  2023 នៅចុងខែ៩ ២០២៣ ព្រោះនាងចង់ក្លាយទៅជាម៉ូដែលអាជីពដ៍ល្បីម្នាក់ ហើយមានឆន្ទៈធ្វើការប្រឆាំងយ៉ាងដាច់ខាតទៅលើការជួញដូរឬបៀតបៀនទៅលើអនិថិជន ដែលសកម្មភាព បែបនេះ​ឆ្លុះបញ្ចាំងថារូបនាងគឺជាគំរូរល្អមួយក្នុងការជួយដល់សង្គម ៕

RELATED ARTICLES