គ្រូបង្វឹកក្លឹបWolves លោក Gary O’Neil បាននិយាយថាខ្ញុំ រំពឹងយ៉ាងមុតមាំថាខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Matheus Nunes នឹងបន្តនៅរួមរស់ជាមួយគ្នា បន្ទាប់ពីបិទទីផ្សារដោះដូរកីឡាករនៅថ្ងៃសុក្រ។ការលើកឡើងរបស់លោកចំពេលមានរបាយការណ៍អំពីការផ្លាស់ប្តូររបស់កីឡាកររូបនេះទៅកាន់ក្លឹប Man City ដែលឈ្នះពានរង្វាន់បីកាលពីរដូវកាលមុន។
កីឡាករសញ្ជាតិប្រេស៊ីលវ័យ២៥ ឆ្នាំរូបនេះដែលលេងបាន ១១ ដងសម្រាប់ព័រទុយហ្គាល់បានផ្លាស់មកលេងឲ្យWolves ពីក្លឹបLisbonកាលពីខែសីហាឆ្នាំមុនសម្រាប់ការផ្ទេរកំណត់ត្រាក្លឹបដែលត្រូវបានគេរាយការណ៍ថាមានតម្លៃប្រហែលជាង៤៨លានដុល្លារក្នុងរយៈពេល៥ ឆ្នាំជាមួយនឹងកិច្ចសន្យជម្រើសនៃ ១២ ខែបន្ថែមទៀត។Nunes បានឈប់ហ្វឹកហាត់ជាមួយក្រុម ខណៈដែលគាត់ត្រូវបានគេបង្ខំឱ្យផ្លាស់ទៅក្រុមរបស់លោក Pep Guardiola បន្ទាប់ពី Wolves ត្រូវបានគេរាយការណ៍ថាបានច្រានចោលការដេញថ្លៃរបស់ Man City ប្រហែលជាង៥៩លានដុល្លារ កាលពីសប្តាហ៍មុន។
ក្រុមការពារជើងឯកMan City កំពុងសម្លឹងមើលការពង្រឹងខ្សែបម្រើរបស់ពួកគេ បន្ទាប់ពីរបួសកីឡាករ Kevin De Bruyne ដែលត្រូវអវត្តមានយ៉ាងហោចណាស់៤ ខែ ៕