ទីផ្សារការងារ
វៀតណាម៖ យោងតាម សន្និសិទអនឡាញ មួយក្នុង ទីក្រុងហាណូយ កាលពីថ្ងៃ សុក្រឲ្យដឹង ថាអត្រាអត់ ការងារធ្វើ ក្នុងប្រទេសវៀតណាម ឈាន ដល់កម្រិត២,៣% កាលពីឆ្នាំទៅ ប៉ុន្តែ បរិមាណនៃប្រជា ជនអត់ការងារ ធ្វើនៅតែស្ថិត ចំណុច កណ្តាល នៃអ្នកមានសញ្ញាបត្រ ថ្នាក់ បរិញ្ញាឬ ថ្នាក់ បរិញ្ញាជាន់ខ្ពស់ (អនុបណ្ឌិត) ដដែល ។
ក្រសួងការងារ សង្គមកិច្ច និងអតីតយុទ្ធជន បានថ្លែងនៅ ក្នុងរបាយការណ៍ របស់ខ្លួន ថាក្រសួងបាន ផ្តោតលើកិច្ច ខិតខំប្រឹងប្រែងស្វែងរក ដំណោះ ស្រាយក្នុង ការអភិវឌ្ឍនូវ ទីផ្សារ នាំចេញ ពលករក៏ ដូចជា ទីផ្សារក្នុង ស្រុកដែល កំពុងជួប ការលំបាក ។
ប្រជាជន វៀតណាមក្នុង រង្វង់១,៦លាននាក់ ត្រូវបាន ផ្តល់ឲ្យនូវ ការងារធ្វើកាល ពីឆ្នាំទៅដែលកើន ឡើង១%ពីមួយ ឆ្នាំទៅមួយឆ្នាំ ។ ក្នុងនោះមាននិយោជិត១,៥លាននាក់រកបានការងារធ្វើក្នុងប្រទេស កើនឡើង០,៣% ហើយ១២៦.០០០នាក់ត្រូវបាន បញ្ជូនឲ្យទៅធ្វើការនៅ បរទេសជា អ្នកកំដ ភៀវ កើន៩,៦% ។ ចំណែកអត្រា អត់ការងារ ធ្វើគឺមាន កម្រិត២,៣% ដែលបំបែក នូវការធ្លាក់ចុះក្នុងអត្រាខ្ពស់៣,១៨% ក្នុងតំបន់ ទីក្រុងនិង ១,៨៦%ក្នុងតំបន់ជនបទ ។
ទោះជាយ៉ាងណា នៅតែមាន ការគុណវិបត្តិ ជាច្រើន ដដែលក្នុង ការបង្កើតការ ងារឲ្យប្រជាជន ធ្វើ ជាពិសេស សម្រាប់ មនុស្សវ័យជំទង់និងអ្នកទើបបញ្ចប់កម្រិតសិក្សាថ្នាក់មហាវិទ្យាល័យនិងសាកលវិទ្យាល័យ ។ ក្នុងអំឡុង ត្រីមាសទី៣ នៃឆ្នាំ២០១៦ គេសង្កេត ឃើញថា អ្នកអត់ ការងារធ្វើ ដែលមាន ចំណេះដឹងថ្នាក់ សាកលវិទ្យាល័យ មានចំនួន ២០២.០០០នាក់ដែលជាកម្រិតខ្ពស់ជាងមុន ។
លើសពីនេះ ទៅទៀត ជនជាតិ វៀតណាម ដែលធ្វើការ នៅបរទេសខុសច្បាប់ បន្ទាប់ពីផុតកិ ច្ចសន្យាការងា រដែលបាន កំណត់បានថយចុះ ប៉ុន្តែនៅ តែមាន កម្រិតខ្ពស់ ដែលក្នុង តួលេខនៃ អ្នកធ្វើការបែប នេះនៅក្នុ ងប្រទេស កូរ៉េខាងត្បូងនិង កោះតៃវ៉ាន់ ។