Tuesday, November 19, 2024
Homeតារាខ្មែរនៅ សុនិតា ៖ងាកទៅតាំងសមាធិ ៣ថ្ងៃ

នៅ សុនិតា ៖ងាកទៅតាំងសមាធិ ៣ថ្ងៃ

ភ្នំពេញ៖នៅ សុនិតា បានគ្រងឈុតដូនជីដោយស្លៀកសពាក់ស ហើយនាងសម្រួលអារម្មណ៍​ដោយស្ងប់ស្ងាត់​តាមរយៈការធ្វើសមាធិដល់ទៅ២យប់៣ថ្ងៃ ចាប់ផ្ដើមតាំងពីថ្ងៃទី២៨ សីហា នៅក្នុងវត្តពុទ្ធមណ្ឌុលវិប្សស្សនា​ធុរៈ​នៃព្រះរាជាណាចក្រកម្ពុជា ជាមួយដូនជីមួយចំនួន​ទៀត​ដែលខ្លះក៍ជាជំទាវដូចនាងដែរ។

នៅ សុនិតា ថ្លែងសារថា”រក្សាចិត្ត សន្សំកុសល(វិបស្សនា)ផ្ញើរចិត្តបរិសុទ្ធ នៅក្នុងវត្តពុទ្ធ​មណ្ឌុលវិប្សស្សនា​ធុរៈ​នៃព្រះរាជាណាចក្រកម្ពុជា ដោយបាយបាត និងស្នាក់អាស្រ័យ​នៅកុដិ​រយៈ​ពេល២យប់៣ថ្ងៃ ដើម្បីធ្វើការហ្វិក​ហាត់ចម្រើន”អានាបាណសតិ”ការសមាធិ (អង្គុយ​ចង្រ្កម​) ចិត្តស្ងប់ប្រកបដោយកុសល លាងបាបអតីត និងបច្ចុ​ប្បន្ន ដើម្បីប្រព្រឹត្តដំណើរជីវិតឲ្យ​បានល្អប្រសើរ ទាំងផ្លូវកាយ និងចិត្ត ករុណាសូមអរព្រះគុណ គុណម្ចាស់ដែល​បានយក​ចិត្តចំ​ពោះយើងខ្ញុំព្រះករុណាដោយជ្រះថ្លា”។

 គេនៅមិនទាន់ដឹងថាមូលហេតុអីបានជានៅ សុនិតា ជ្រើសយកការសមាធិដោយមាន​រូប​​ភាព​ខ្លះនាងអង្គុយ​និង​ដើរបិតភ្នែកតែម្នាក់ឯងទៀតផង ហាក់ដូចជាចង់បំភ្លេចរឿងរ៉ាវ​មួយ​ចំនួន តែតាមព័តមានថាជំទាវៗដែល​ស្និត​នាង​​បបួលតារា​កូន១រូបនេះទៅតាំង​សមាធិដើម្បី​ឲ្យ​អារម្មណ៍ស្ងប់។ការផ្ញើរខ្លួននៅកុដិ២រាត្រីរបស់សុនិតា នា​ពេល​នេះដែរបង្ហាញថានាង​ចង់ឲ្យជី​វិតបានស្គាល់នូវអ្វី​ដែលជាទីស្ងប់ដែលកន្លង​មកមិនមែន​តែនាងម្នាក់ទេ ប៉ុន្ដែតារាចម្រៀងឱក សុគន្ធកញ្ញា ក៍ធ្លាប់ធ្វើសមាធិបែបនេះ​ដោយខ្លួនឯងនៅផ្ទះ​ផង​ដែរ ខណៈដែលតារា​ចម្រៀង​អឿន ស្រីមុំ វិញនាងបានជ្រើសវិធីសមាធិនេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំមកហើយនៅវត្តនិ​គ្រោធ​វ័ន ហៅវត្តគល់​ទទឹង ហើយនាងប្រាប់អ្នកយកព័តមានយើង​ថាលែងយកប្ដីអស់១ជីវិត​ចាប់ពីពេលនេះតទៅ ក្រោយពេល​នាង​បាន​ជួបរឿងស្នេហា​មិន​សមប្រកបជាច្រើន​លើកច្រើន​សារ។

 គេកត់សម្គាល់ថាអំឡុងពេលដែលនៅ សុនិតា បានទៅតាំងសមាធិ៣ថ្ងៃនេះ​រឿង​ស្នេ​ហា​របស់នាងជាមួយ​ឯកឧត្តមទឹត ថាវរិទ្ធ នៅតែមានភាពស្រពេចស្រពិលនៅឡើយ ព្រោះ​ដំណឹងខ្លះថានិតា និងស្វាមីបានចែក​ផ្លូវគ្នាទៅហើយ ពោលគឺរស់នៅផ្ទះផ្សេង​គ្នាខណៈ​ដែល​រូបនាងបានចុះចេញពីផ្ទះវីឡារធំស្កឹមស្កៃនៅបុរីប៉េង ហួត (បឹងស្នោរ)ទៅរស់នៅ​ផ្ទះល្វែង​យ៉ាង​សាមញ្ញនៅម្ដុំស្ពានគីឡូលេខ៩ សង្កាត់ព្រែកលាភ តែលោកថាវរិទ្ធ នៅតែ​ទៅជួប​កូន​បុ្រស​របស់​លោកដែលនៅជាមួយនាងជាញឹកញាប់ ពោលគឺនៅមានទំនាក់ទំនង​រាប់អានគ្នា​ជាធម្ម​តាមិនយកគ្នាជាសត្រូវឡើយ។ប៉ុន្ដែកាលពីខែឧសភា ឆ្នាំ២០២៣នៅថ្ងៃបើក​ស៊ីហ្គេម​២០២៣ គេឃើញរូបភាព​ខ្លះបានបង្ហាញថាសុនិតា និងលោកថាវរិទ្ធ បានថតជាមួយគ្នា​ហាក់​ដូចជាគ្មាន​រឿងអ្វីកើតឡើងទៅវិញ ហើយ​និតា ថែមទាំងចេញសារលើកទឹកចិត្តដល់ឪពុក​កូន​ប្រុស​នាង​ពេលរាជរដ្ឋាភិបាលតំឡើងឋានៈឲ្យទៀតផង ដែល​ធ្វើឲ្យមានការលើកឡើងថា​អ្នកទាំង​ពីរត្រូវ​រ៉ូវគ្នាវិញហើយ។

តែនៅលើហ្វេសបុករបស់នៅ សុនិតា និង​លោកទឹត ថាវរិទ្ធ កាលពី​ថ្ងៃ​​ទី៣០ សីហា គេមិនឃើញអ្នក​ទាំងពីរ​បង្ហាញ​ពីសកម្មភាពណាមួយស្និត​ស្នាលគ្នាបែប​ជាប្ដីប្រពន្ធ​គ្នា​ទៀត​ឡើយ ពោលគឺម្ខាងៗមានតែថតរូប​ជា​មួយកូនប្រុសដូចគ្នាតែ​ប៉ុណ្ណោះ។សកម្មភាព​បែប​នេះនាំឲ្យមានការសង្ស័យថាចំណងស្នេហាសុនិតា និងលោក​ថាវរិទ្ធ នៅតែអាថ័កំបាំងដែលធ្វើ​ឲ្យតំណែងជំទាវរបស់សុនិតា គ្មានសុវត្ថិភាពនោះទេ បើទោះជាតារារួម​អាជីព​នៅតែ​ហៅនាង​ថា​ជាជំទាវៗក្ដី។ ទាក់ទងរឿងស្នេហាសុនិតា និងលោកថាវរិទ្ធ នេះអ្នកយកព័តមានយើងធ្លាប់​ទូរស័ព្ទទៅសួរស្វាមីនិតា តែត្រូវបានលោកនិយាយយ៉ាងខ្លីថាពាក់ព័ទ្ធរឿង​គ្រួសារលោកមិន​ចង់បកស្រាយ​តាម​សារព័តមានទេ។ប៉ុន្ដែមានភស្ដុតាងមួយចំនួនបញ្ជាក់ថាលោកថាវរិទ្ធ ហាក់​ទទួល​ស្គាល់​ថាចំណង​ស្នេហា​លោក​និងសុនិតា ពិតជាប្រេះឆានោះគឺពេលខ្លះគេឃើញ​លោក​ចែក​ចាយ​(Share)សារព័តមានតាមOnline ដែលផ្សព្វ​ផ្សាយរឿងស្នេហាលោកប្រែ​ប្រួលនេះ​នៅ​​លើ​ហ្វេសបុករបស់លោកទៅវិញ។ចំណែកសុនិតា អំឡុងពេលដែល​មាន​ដំណឹងថា​នាង​ចែក​ផ្លូវជាមួយប្ដីនេះគេឃើញនាងក៍បានវិលមកចាប់អាជីពចាស់ជាអ្នកបង្ហាញម៉ូដ ,ពិធីការិនី ជា​ដើម បើទោះជានាងបានផ្អាកពីការងារទាំងនេះតាំងពីក្លាយទៅជាភរិយារបស់លោកថាវរិទ្ធ ក្ដី។

គូររំលឹកថានៅ សុនិតា ធ្លាប់មានព័តមានថានាងបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ តែនាងអត់ព្រមទទួលស្គាល់ទេ រហូតដល់ថ្ងៃ​សម្រាលកូនប្រុសថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ។គេជឿរថាក្រោយសុនិតា សមាធិ២យប់​៣ថ្ងៃនេះរួចនឹងធ្វើឲ្យអារម្មណ៍​នាង​បាន​ស្ងប់ជាងមុនជាមិនខានពិសេស​ទាក់ទងរឿងស្នេហា ព្រោះមុននេះនាងក៍ធ្លាប់ចេញសារ​ឌឺ​ដង​ផ្លែផ្កាឲ្យគូស្នេហ៍​ដែរក្នុងន័យ​ប្រចណ្ឌម្ចាស់​ចិត្ត​សម្លឹង​​ឃើញអ្នកថ្មីហើយ…៕

RELATED ARTICLES