Saturday, November 23, 2024
Homeគួរយល់ដឹងលោកគួច ខេវិន ៖ករណីជិះម៉ូតូសាចទឹកប្រឡាក់បន្ដិច បន្ដួច និងជិះម៉ូតូបុកឡានក្រ​ឡិត​ថ្នាំបន្ដិច ភាគីម្ខាង​ទៀត និងម្ចាស់ឡានទះវ៉ៃ ...បង្ហាញថាសីលធ័មមនុស្ស​ធ្លាក់​ចុះ​ដុន​ដាបកាន់តែខ្លាំង

លោកគួច ខេវិន ៖ករណីជិះម៉ូតូសាចទឹកប្រឡាក់បន្ដិច បន្ដួច និងជិះម៉ូតូបុកឡានក្រ​ឡិត​ថ្នាំបន្ដិច ភាគីម្ខាង​ទៀត និងម្ចាស់ឡានទះវ៉ៃ …បង្ហាញថាសីលធ័មមនុស្ស​ធ្លាក់​ចុះ​ដុន​ដាបកាន់តែខ្លាំង

ភ្នំពេញ៖លោកគួច ខេវិន បានធ្វើការពញាក់និងដាស់អារម្មណ៍ដល់អ្នកលេង​បណ្ដាញ​សង្គម និងមហាជនទូទៅ ថាពេលនេះសីលធ័មខ្មែរបានធ្លាក់ចុះខ្លាំង​ និងបន្ដធ្លាក់ចុះថែម​ទៀត​បើគ្មានការយកចិត្តទុកដាក់ព្រោះនៅលើ បណ្ដាញសង្គមានការជេរប្រមាថគ្នា ក្លាយទៅជា​ទម្លាប់ ខណៈដែលការរស់នៅប្រចាំថ្ងៃវិញមនុស្សគ្មានការលើក​លែងអធ្យាស្រ័យឲ្យគ្នា​ដោយ​សម្ដីទន់ភ្លន់ឡើយគឺដូចជាករណីថ្មីៗនេះយុវវជន២នាក់បងប្អូនជិះម៉ូតូសាចទឹក ប៉ៈ បុរសម្នាក់ជាមន្រ្ដីផងហើយគាត់បានវាយទៅលើយុវវតីនោះ និងក្មេងប្រុសម្នាក់ជិះម៉ូតូជ្រុលទៅ​ប៉ៈរថយន្ដ​អ្នកគ្រូ ពេទ្យម្នាក់ក្រឡិតថ្នាំតែបន្ដិចត្រូវម្ចាស់ឡានទះ៥ដៃ និងទារសំណង៥០០ដុល្លារ ហើយ​យក​ម៉ូតូ​ទៅចាក់សោរទុក ជាដើម។

 លោកគួច ខេវិន អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងE TV បានថ្លែង​សារ​ថា”នាពេលបច្ចុប្បន្ន មិនថា ឡើយនៅក្នុងបណ្ដាញទំនាក់​ទំនង​សង្គមFacebook សូម្បីតែក្នុងទំនាក់ទំនង​សង្គមរស់នៅទូទៅរបស់ខ្មែរយើង ក៏គេបានសង្កេត​ឃើញថាសិលធម័​របស់មនុស្ស​ភាគច្រើន បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងហើយអាច​បន្តស្រុត​ចុះជាបន្តបន្ទាប់ទៀត​ប្រសិន​បើ​គ្មាន​ការ​យក​ចិត្តទុកដាក់លើកជ្រោងឲ្យខ្ពង់ខ្ពស់ឡើងវិញទេនោះ។ ការទាស់ទែង ខ្វែងគំ និត​យោបល់​គ្នា ភាពមិនចុះសម្រុងលើទស្សនៈ​ណាមួយក្នុង​Facebook​ទាំ ងម្ចាស់គណនីទាំងអ្នក បញ្ចេញ​មតិ បើមិនទាំងអស់ក៏មានភាគរយច្រើន បានប្រើ​ពាក្យសម្តីនិងការសរសេរអសិលធម័ អសុ​រស ជេរប្រមាថ មើល ងាយមើលថោកមិន​ថាអ្នក​រៀន​សូត្រចេះដឹង ឬអ្នកល្ងង់ខ្លៅនោះ​ឡើយ​​គឺប្រើពាក្យថោកទាប​ស្ទើរក្លាយជាវប្បធ៌ម​ទៅ​ហើយ។ រីឯក្នុងសង្គមរស់នៅវិញ ការប្រា​ស្រ័យ​​ទាក់ទងដោយ កាយវិការ ដោយពាក្យសម្តីរាប​សារទន់ភ្លន់ ដោយការអធ្យាស្រ័យ ដោយ​ក្តី​សណ្តោសប្រណី អត់ឱន លើកលែង ដោយក្តី​មេត្កា​ករុណា គឺស្ទើរតែគ្មានតែម្តង ។តួយ៉ាង​គ្រាន់​តែជិៈ​ម៉ូតូលើផ្លូវសាធារណៈជាមួយគ្នា​ចៃដន្យ​សាចទឹកប្រឡាក់បន្តិចបន្តួច ជិៈម៉ូតូបុក​ឡាន​ទំនើប របកថ្នាំតិចតួច​ក៏បង្កជាជម្លោះប្រុសវាយ​ស្រី ស្រីវាយប្រុស តាមបែបអាង​មាសអាង​ប្រាក់ អាងបុណ្យអាងសក្តិ អាងបក្ខអាងពួក ប្រព្រឹត្តិ​អំពើអសិលធម័​ដូចប្រទេស​គ្មាន​ច្បាប់ មនុស្ស​គ្មាន​សិលធម័​និងការអប់រំ ។ ការលើកតម្កើង​សីល​ធម័​សង្គមគឺជាកាតព្វកិច្ច​នៃ​មនុស្ស​ខ្មែរគ្រប់រូប និងផ្តើមចេញពីយើងម្នាក់ៗ ព្រមទាំង​ទទួល យកនូវការអប់រំពីគ្រប់មជ្ឈដ្ឋាន​និង​ផ្តល់តម្លៃចំពោះខ្លួនយើងជាខ្មែរដែលមានវប្បធម័ អរិយធម័និង សិលធម័ថ្លៃថ្នូរ តាំងតែពី​បុរាណ​រៀងមក។ ខ្ញុំក៏ធ្លាប់ចតរថយន្តស្ងៀមយ៉ាងរៀប​រយហើយត្រូវអ្នកដ៏ទៃជិៈម៉ូតូមកបុក​ឲ្យខូចខាត​តិចតួច តែបើគិតថ្លៃជួសជុលក៏300$ដែរ ប៉ុន្តអ្នកបង្កគាត់លើក​ដៃសំពះខ្ញុំហើយ​សុំទោស!!! យ៉ាងហោចណាស់ខ្ញុំ បានវិនិច្ឆ័យភ្លាមៗថា អ្នកបុកឡានខ្ញុំជាខ្មែរដូចខ្ញុំដែល​មាន​សិលធម័ ស្គាល់​គុណយល់ទោស ខ្ញុំមិនមែនជាអ្នក មាន​លុយកាក់ហូរហៀរតែខ្ញុំក៏មិន​ទារសំ​ណង ដោយយកភាពអធ្យាស្រ័យដែលជា​ផ្នែកតូចមួយនៃ​សីល​ធម័ ខ្មែរ មកដោះស្រាយ​កំហុស​នោះ។ ឱ!សិលធ៌មខ្មែរសូមអ្នកត្រឡប់មកនៅ​ជាមួយខ្មែរ​គ្រប់រូបឡើងវិញដើម្បីឲ្យមនុស្ស ខ្មែរ​សក្តិសម​ទទួលឈ្មោះថាជាម្ចាស់នគរអច្ឆរិយៈ! អរគុណ”។

គូរបញ្ជាក់ថាប្រតិកម្មរបស់លោកគួច ខេវិន នាពេលនេះកើតមានបន្ទាប់ពីមានមាន​យុវ​ជនប្រុសស្រី២នាក់កាលពី​ថ្ងៃទី២៥ សីហា បានជិះ​ម៉ូតូតាមផ្លូវ ខណៈមេឃភ្លៀង មានទឹក​ដក់ដោយកន្លែង ស្រាប់តែសាច​លើបុរសម្នាក់ ដែល​កំពុងជិះម៉ូតូតែម្នាក់ឯងធ្វើឲ្យផ្ទុះពាក្យសំដី និងប្រើ​អំពើហឹង្សា ដោយភាគី​បុរសជិះម៉ូតូតែម្នាក់ឯង បានទះកំ ផ្លៀង យុវតី១ដៃពេញទំហ៊ឹង រហូតកើត​ទៅជាការប្រតាយ​ប្រតប់គ្នាជាមួយយុវជនជាប្អូនយុវតីរងគ្រោះ​និងត្រូវ បានអ្នក​ដំ​ណើរ​ថត​សកម្ម​ភាពប្រើអំពើហឹង្សា (ប្រុសទះកំផ្លៀងស្រី)បង្ហោះចែកចាយលើបណ្ដាញសង្គម រហូត​សម្ថ​កិច្ចឈានទៅឃាត់ខ្លួនជន​ដៃ​ដល់ឈ្មោះទី សុផាន់ណា មុខរបរ​ជាមន្រ្ដីនៅ​ក្រសួង​មុខ​ងារ​សាធារណៈ មានតួ នាទីជាអនុ​ប្រធាន​នាយកដ្ឋាន កាលពីថ្ងៃទី២៨ សីហា ២០២៣ ។ប៉ុន្ដែក្រោយ​មានការអប់រំជននោះត្រូវបានសម្ថ កិច្ចដោះលែងវិញ​ដោយសារតែយុវតី​ជនរង​គ្រោះបានដកពាក្យបណ្ដឹង។

ដោយឡែកកាលពីថ្ងៃទី៣០ សីហា ២០២៣ វេលាម៉ោង៥ ព្រឹក យុវជនម្នាក់បានជិះ​ម៉ូតូ​ជ្រុល​ទៅប៉ៈរថយន្ ដLexus Lx 570 ព័ណខ្មៅ​ដោយឆូត​ថ្នាំតែបន្ដិចតែ​ត្រូវ​បានម្ចាស់ឡានជាគ្រូពេទ្យឈ្មោះអយ ឆវឌ្ឍនី នោះ ទះលើយុវវជន​នោះ​៥ដៃ និងយកម៉ូតូខ្លួន​ទៅ​​ចាក់សោរ​ទុក​ទៀតផង ដែលហេតុការណ៍នេះកើតឡើងនៅមុខ​មន្ទី​សម្ពពនិងព្យា​បាល​ជំងឺ​ឥទ្រ្ទទេវី១ ខណ្ឌ​ទួលគោក ។ប៉ុន្ដែអ្នកគ្រូពេទ្យរូបនោះបាន​ចេញសារថា​គាត់ការពារ​ខ្លួន ព្រោះ​យុវ​ជន​រូបនោះ​បានជេប្រមាថ និងទាញរ៉ូប ប៉ៈខ្លួន…។ដោយឃើញការគ្មានយោគ​យល់អធ្យា​ស្រ័យ​គ្នារវាង ខ្មែរនិងខ្មែរ​បែប​នេះហើយ ទើបលោក គួច ខេវិន លើកឡើងថាពេលនេះ​សីល​ធម័ខ្មែរកំពុងធ្លាក់ចុះខ្លាំង ហើយ នឹងបន្ដធ្លាក់​ចុះថែមទៀត បើសិនគ្មានវិធានការណ៍ទប់ស្កាត់ទាន់ពេល ខណៈដែលថ្មីៗនេះរថយន្ដFord Raptor របស់ លោក​ចតនៅស្ងៀមតាមរបៀបរៀបរយ​ត្រូវ​បានគេបុកខូតខាតជួសជុលអស់ខ្ទង់៣០០ដុល្លារ តែលោកមិនបាន ទាម​ទារសំ​ណងពីជនបង្ករ​នោះទេ ដោយសារ តែគាត់លើកដៃសំពះនិងសុំទោសរូបលោក បើទោះជាលោក មិនមែន​ជា​មនុស្សមានលុយកាក់ហូហៀក្ដី ប៉ុន្ដែរឿង ខ្លះដែលអត់អោន ឬអធ្យាស្រ័យបានគូតែយើង​ចេះ​មេត្តា ករុណា ទៅតាមសភាពជាក់ស្ដែង លើខ្មែរដូចគ្នា៕

RELATED ARTICLES