ក្លឹបMan Utd បានចុះហត្ថលេខាទិញកីឡាករចាំទី Altay Bayındır ពីក្លឹបបាល់ទាត់តួកគី Fenerbahce កាលពីថ្ងៃ សុក្រក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ជាង៥លានដុល្លារ ។
កីឡាករចាំទី Bayındırបានយល់ព្រមលើកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្លឹបបាល់ទាត់ប្រឺមីញេលីកជាមួយនឹង ជម្រើសនៃការបន្តរយៈពេល ១២ ខែទៀត។
គាត់បានចូលរួមជាមួយ Fenerbahce ពីក្លឹប Ankaragücü ក្នុងឆ្នាំ ២០១៩ និងជាកីឡាករសំខាន់ម្នាក់កាល ពីរដូវ កាលមុន ខណៈដែលពួកគេបានឈ្នះពានរង្វាន់តួកគី និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ក្នុងក្របខ័ណ្ឌ Super Lig ។Bayındır បង្ហាញខ្លួន បាន១៦៦ដងក្នុងអាជីពរបស់គាត់ ជាមួយនឹងការរក្សាបាល់មិន អោយចូល ទីបានចំនួន ៥៣ដង( clean-sheets) ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះនឹងបម្រើជាអ្នកចាំទីជម្រើសទី១ របស់ Man Utd បន្ទាប់ពីកីឡាករចាំទី Andre Onana បន្ទាប់ពី កីឡាករDean Henderson ផ្លាស់ទៅ Crystal ក្នុងសប្តាហ៍នេះ។
នៅពេលដែលBayındırបង្ហាញខ្លួនជាលើកដំបូងនៅ United គាត់នឹងក្លាយជាជនជាតិតួកគីដំបូង គេដែលលេង នៅពហុកីឡដ្ឋាន Old Trafford ។
Bayındırបាននិយាយថាវាជាកិត្តិយសដ៏ធំមួយដែលបានចូលរួមជាមួយ Manchester United និងក្លាយជាកីឡាករ តួកគីដំបូងគេដែលតំណាងឱ្យក្លឹបដ៏អស្ចារ្យនេះ។
ខ្ញុំមកទីនេះជាមួយនឹងបំណងចង់បានជោគជ័យ ហើយខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងដើម្បីជួយក្រុមឲ្យ សម្រេចបាននូវ មហិច្ឆតារបស់យើង។ខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើមធ្វើការជាមួយអង្គភាព អ្នកចាំទីដែលមានបទ ពិសោធន៍ នៅទីនេះទេ៕