Monday, November 25, 2024
Homeកីឡាអន្ដរជាតិLiverpool មិនចង់បានលុយពីក្លឹបបាល់ទាត់ អារ៉ាប៊ីសាអូឌីត

Liverpool មិនចង់បានលុយពីក្លឹបបាល់ទាត់ អារ៉ាប៊ីសាអូឌីត

ក្រុមហង្សក្រហមLiverpool បានច្រានចោលសំណើ១៨៩លានដុល្លារសម្រាប់កីឡាករខ្សែប្រយុទ្ធ  Mohamed Salah ពីក្លឹបបាលទាត់អារ៉ាប៊ីសាអូឌីត Al-Ittihad។នេះបើយោងតាមរបាយការណ៍ មួយចេញផ្សាយកាលពី សប្តាហ៍ មុន  ។

តារាបាល់ទាត់អេហ្ស៊ីប Salah ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅលេងនៅប្រទេស ឈូងសមុទ្រអស់ រយៈពេលជាច្រើនសប្តាហ៍កន្លងទៅនេះ។

ទោះជាយ៉ាងណាក៏ដោយក្លឹបLiverpool  មិនចង់បាត់បង់Salah នោះទេ ហើយថាខ្លួននឹងបដិសេធរាល់សំណើ ទាំងអស់មិនថាតម្លៃប៉ុន្មាន។

Salah ដែលបានចូលរួមជាមួយ Liverpool ពីក្លឹបអ៊ីតាលី Roma ក្នុងឆ្នាំ២០១៧ បានចុះកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំជាមួយហង្សក្រហមកាលពីឆ្នាំមុន។

ភ្នាក់ងាររបស់គាត់បានច្រានចោលជាសាធារណៈចំពោះការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងអំឡុងពេលបិទរដូវកាលនេះចំពេលមានតារាប្រឺមីញេលីកជាច្រើនជ្រើសរើសទទួលយកការផ្តល់ជូនពី ក្លឹបបាល់ទាត់ ប្រទេសឈូងសមុទ្រ។ លោក Ramy Abbas Issa អ្នកតំណាងរបស់ Salah បាននិយាយកាលពីខែសីហាថា Mohamed នៅតែប្តេជ្ញាចិត្តជាមួយ Liverpool ៕

RELATED ARTICLES