អតីតខ្សែការពារជើងចាស់របស់អេស្ប៉ាញ Sergio Ramos បាននិយាយកាលពីថ្ងៃចន្ទថាខ្ញុំបានត្រលប់ទៅក្លឹប Sevilla ដែលជាស្រុកកំណើតរបស់ខ្ញុំវិញបន្ទាប់ពីបានចាកចេញអស់រយៈពេល ១៨ ឆ្នាំ។Ramos អាយុ ៣៧ ឆ្នាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា វាជាថ្ងៃពិសេសណាស់។ ការត្រលប់មកផ្ទះវិញតែងតែជាសេចក្តីរីករាយដ៏អស្ចារ្យ ឥឡូវនេះយើងត្រូវធ្វើការពិនិត្យសុខភាពសិន។
កីឡាកររូបនេះបានបន្តថាភាពរីករាយបានត្រលប់មកវិញ ហើយខ្ញុំនឹងព្យាយាមរួមចំណែកឱ្យបានឆាប់ តាមដែល អាចធ្វើទៅបាន ដែលជារឿងសំខាន់។Sevilla ឈរនៅបាតតារាង La Liga ដោយគ្មានពិន្ទុបន្ទាប់ពីការប្រកួតចំនួន ៣ប៉ុន្តែក្នុងនាមជាម្ចាស់ជើងឯក Europa League មានសិទ្ធិសម្រាប់វគ្គចែកពូល Champions League ។ ពួកគេ ចាប់ផ្តើមយុទ្ធនាការរបស់ពួកគេនៅថ្ងៃទី ២០ ខែកញ្ញា។
Ramos បានចាកចេញពី Sevilla នៅអាយុ ១៩ ឆ្នាំទៅចូលរួមជាមួយ Real Madrid ក្នុងតម្លៃកំណត់ត្រាមួយ សម្រាប់ខ្សែការពារសញ្ជាតិអេស្ប៉ាញ។
នៅឆ្នាំ ២០២១Ramos បានចុះកុងត្រាជាមួយ Paris SG ប៉ុន្តែគ្មានក្លឹបលេងទេចាប់តាំងពីកិច្ចសន្យា របស់គាត់ជា មួយជើងឯកបារាំងបានផុតកំណត់ក្នុងខែមិថុនា។
គាត់បានលេង ១៨០ប្រកួតសម្រាប់ប្រទេសអេស្ប៉ាញ ដោយស៊ុតបញ្ចូលទីបាន ២៣គ្រាប់ និងជាផ្នែកមួយនៃក្រុម ដែលបានឈ្នះជើងឯកអឺរ៉ុបពីរដង (២០០៨និង ២០១២) និង World Cup ឆ្នាំ ២០១០នៅអាហ្វ្រិកខាងត្បូង៕