Monday, November 25, 2024
Homeកីឡាអន្ដរជាតិ Grealish និង Alexander-Arnold ត្រូវដកចេញ ពីក្រុមអង់គ្លេស

 Grealish និង Alexander-Arnold ត្រូវដកចេញ ពីក្រុមអង់គ្លេស

សមាគមកីឡាបាល់ទាត់បាននិយាយកាលពីម្សិលមិញថា ខ្សែប្រយុទ្ធរបស់ក្រុម Man City កីឡាករ Jack Grealish និងខ្សែបម្រើ Trent Alexander-Arnold របស់ Liverpoolត្រូវបានដកចេញពីការប្រកួតក្នុងខែកញ្ញា របស់ប្រទេស អង់គ្លេសដោយសារតែរបួស។

អ្នកទាំងពីរបានមកដល់មជ្ឈមណ្ឌលបាល់ទាត់ជាតិ St. George’s Park ប៉ុន្តែត្រូវបានដកចេញពីក្រុមជម្រើស ជាតិ អង់គ្លេសជាបន្តបន្ទាប់បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃរបួសទាក់ទងនឹងរបួសដែលពួកគេមាននៅមុនពេលបោះជំរុំហ្វឹកហាត់។

FA បានបន្ថែមថា អ្នកចាត់ការលោក Gareth Southgate នឹងមិនបន្ថែមកីឡាករទៅក្នុង ក្រុមដែលលោកបាន ប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះទេ។

ក្រុមជម្រើសជាតិអង់គ្លេសនឹងជួបជាមួយអ៊ុយក្រែននៅទីក្រុង Wroclaw ប្រទេសប៉ូឡូញនៅថ្ងៃសៅរ៍ក្នុង វគ្គជម្រុះ យូរ៉ូ 2024 មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Glasgow ដើម្បីទទួលក្រុមស្កុតឡែន ក្នុងការប្រកួតមិត្តភាពបីថ្ងៃ ក្រោយមក។

អង់គ្លេសនាំមុខក្នុងពូល C មាន១២ពិន្ទុពីការប្រកួត៤លើក មាន៦ពិន្ទុនាំមុខក្រុមលេខ២អ៊ុយក្រែន៕

RELATED ARTICLES