បរទេស៖ជាមោទនភាពមួយរបស់កម្ពុជាដែលបទចម្រៀង”ក្ដាមស្រែ”ច្រៀងឡើងវិញដោយកញ្ញាលឹម សេរី ហាន់នីកា កូនក្រុមរបស់ពេជ្រ សោភា ក្នុងវគ្គLive Show សប្ដាហ៍ទី១ កន្លងទៅក្នុងកម្មវិធីThe Voice Cambodia រដូវកាលទី៣ នោះត្រូវបានឆាណែលលំដាប់ពិភពលោក Best Of The Voice ដែលមានអ្នក Subscribers 3,95 M នោះបានជ្រើសយកបទ”ក្ដាមស្រែ”របស់សេរីហាន់នីកា បញ្ចូលជាបទខ្លាំងប្រចាំសប្ដាហ៍របស់ខ្លួន(Best Of The Week) កាលពីថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៣ បូកជាមួយបទ”Ring Of Fire “ ច្រៀងដោយលោកDan Daniels កម្មវិធី The Voice Australia 2023 វគ្គ The Blind Auditions និងបទ”Super Trouper “ច្រៀងដោយClara Hill និង Lucia Mundstock ពីកម្មវិធីThe Voice Uruguay 2023 វគ្គBattles ។
តាមរយៈការបញ្ចេញសម្ថភាពដ៍ពិសេសធ្វើឲ្យផ្អើលដល់ឆាណែលអន្ដរជាតិចាត់ទុកជាអ្នកធ្វើបានល្អបំផុត ប្រចាំសប្ដាហ៍(The Best Performances This Week On The Voice ) នោះកញ្ញាសេរីហាន់នីកា ច្រៀងបទ”ក្ដាមស្រែ”ប្រើទិចនិកច្រៀងដល់ទៅ៤ ស្ទីលផ្សេងៗគ្នាគឺRock ,ភ្លេងការ(ស្លូវ),ប៊ុនណារ៉ូ និងហ៊ីបហប(Hip Hop) ដែលធ្វើឲ្យសោភា ផ្ទាល់ជាគូបង្វឹកនាងមានការពេញចិត្តខ្លាំងនូវការវិវត្តនិ៍សម្ថភាពដ៍ល្អរបស់កូនក្រុមខ្លួន ខណៈដែលCoach ៣រូបផ្សេងទៀតគឺឱក សុគន្ធកញ្ញា ,ណុប បាយ៉ារិទ្ធ និងឆន សុវណ្ណារាជ ក៍សរសើរកញ្ញាលឹម សេរីហាន់នីកា ថាធ្វើបានល្អបំផុតនៅសប្ដាហ៍នោះដែរ ហើយពេលនេះអ្វីដែលសោភា កាន់តែភ្ញាក់ផ្អើលនោះគឺអ្នកវាយតម្លៃប្រចាំសប្ដាហ៍របស់ Best Of The Voice បាន ជ្រើសយកកូនក្រុមរបស់នាងម្នាក់នេះជាប់ជាអ្នកធ្វើបានល្អបំផុតប្រចាំសប្ដាហ៍នោះតែម្ដង ។
ពាក់ព័ន្ធរឿងនេះអ្នកយកព័តមានយើងបានទូរស័ព្ទទៅពេជ្រ សោភា ដែលជាគ្រូបង្វឹកផ្ទាល់របស់កញ្ញាលឹម សេរីហាន់នីកា នោះនាងនិយាយទាំងរំភើបថារូបនាងក៍ភ្ញាក់ផ្អើលខ្លាំងដែរ ព្រោះការសម្ដែងរបស់កូនក្រុមរបស់នាងម្នាក់នេះបទ”ក្ដាមស្រែ” លោតចូលតារាងរបស់ពិភពលោក។នាងថាដូចបានដឹងហើយថាឆាណែល Best Of The Voice មិនងាយទទួលស្គាល់នោះទេ គឺទាល់តែយើងធ្វើបានThe Best តែម្ដងទើបគេបញ្ចូល ហើយនាងសប្បាយចិត្តខ្លាំងណាស់ជាមួយលោកគ្រូភ្លេងសាន់ សុវណ្ណឌីន នឹងប្រឹងព្យាយាមធ្វើឲ្យបានល្អថែមទៀត ដើម្បីឲ្យគេយកទៅPost នៅGlobal របស់គេបានទៀត។សោភា បានធ្វើការពន្យល់ដែរថាThe Voice ជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកហើយគេឆែកមើលឃើញថាគេពេញចិត្ត យើង Performances បានគេយកទៅដាក់នៅឆាណែលរបស់គេ មិនមែនយើងចង់ឲ្យគេPost គេធ្វើតាមយើងបានទេ តែគេពិនិត្យថាសាកសមទើបគេយកទៅPost ឆាណែលគេតែម្ដង ពិសេសគឺយើងធ្វើបាន Best Of The Voice តែម្ដងបានគេជ្រើសចូល។
ពេជ្រ សោភា ដែលជាCoach តែម្នាក់ចុចបូតុងយកបេក្ខនារីលឹម សេរីហាន់នីកា វគ្គជម្រុះដំបូងនោះពេលឃើញកូនក្រុមរបស់នាងធ្វើបានល្អបែបនេះរហូតត្រូវឆាណែលលំដាប់អន្ដរជាតិយកទៅPost ជាសាកលលោកនោះថាពិតជាមានមោទនភាពខ្លាំងព្រោះភ្លេងខ្មែរ ,ឧបករណ៍បុរាណរបស់ខ្មែរ ,វប្បធ័ម ,អរិយធ័មនិងបែបបទរបស់ខ្មែរ ដែលរូបនាងស្រលាញ់នោះបានចូលទៅលើឆាកអន្ដរជាតិដែរតាមរយៈបទចម្រៀងនេះ ព្រោះក្នុងនោះមានស្រណៃ ខ្លុយ ស្គរធំ ជាដើមក៍មានក្នុងបទនោះដែរ។
ពេជ្រ សោភា គឺជាអ្នកសរសេរប៉ារូលរ៉េប បញ្ចូលទៅបទ”ក្ដាមស្រែ” ដើម្បីឲ្យមានរសជាតិថ្មី និងប្លែកនោះនៅតែនិយាយសរសើរដល់លោកគ្រូភ្លេងសាន់ សុវណ្ណឌីន ថាបើគ្មានការសហការណ៍ពីលោកទេនោះមិនអាចធ្វើការងារដោយរលូនរហូតមានការចាប់អារម្មណ៍ដល់អន្ដរជាតិបែបនេះឡើយ។សោភា ក៍លើកទឹកចិត្តកញ្ញាលឹម សេរីហាន់នីកា ថាមិនដែលធ្វើឲ្យនាងខកចិត្តម្ដងណាឡើយ តាំងពីក្លាយជាកូនក្រុមនាងរហូតឈានដល់វគ្គLive Show នេះ។
គូរបញ្ជាក់ថាពេជ្រ សោភា បានឈជើងនៅហង្សមាសរយៈពេលជាង១៨ឆ្នាំមកហើយ និងពេលនេះតារាវ័យ៤០ឆ្នាំ សម្រស់នៅរក្សារបានក្មេងជាងវ័យរូបនេះនៅតែឈលំដាប់ជូរមុខរបស់ផលិតកម្មធំនេះ ហើយនាងបានយកបទពិសោធន៍ដែលខ្លួនមានផ្ដល់ដល់យុវវ័យជំនាន់ក្រោយដែលស្រលាញ់អាជីពចម្រៀងដើម្បីឲ្យពួកគេសម្រេចក្ដីសុបិនរបស់ខ្លួនតាមរយៈការធ្វើជាគ្រូបង្វឹគThe Voice Cambodia ៣រដូវកាលជាប់គ្នា និងជាគណៈកម្មាការBeat The Best រដូវកាលទី១ ផងដែរ។ដោយឡែកកញ្ញាលឹម សេរីហាន់នីកា ជាបេក្ខភាពលេចធ្លោម្នាក់សម្រាប់The Voice Cambodia រដូវកាលទី៣ នេះវិញនាងមានអាយុ១៦ឆ្នាំ មកពីខេត្តកំពង់ធំ ៕