ភ្នំពេញ៖សុខ សោម៉ាវត្តី បានបង្ហាញសញ្ញាមានគូស្នេហ៍ថ្មីកាលពីខែឧសភា ឆ្នាំ២០២២ ជាមួយបុរសជាថៅកែហាងថតរូបធំមួយដោយអ្នកទាំងពីរថែមទាំងកៀកកើយនាងនៅក្លឹបកម្សាន្ដមួយហើយថៅកែបានសារភាពស្នេហ៍ជាចំហ នៅលើបណ្ដាញសង្គមទៀតផងដែល ពេលនោះគេឃើញវត្តី ក៍លេចមុខជាមួយបុរសវ័យចំណាស់កាត់ចិនរូបនោះជាញឹកញាប់នៅតាមកម្មវិធីមិត្តភក្ដិថៅកែផងដែរ។ប៉ុន្ដែរយៈពេលជាង១ឆ្នាំនេះសោម៉ាវត្តី និងថៅកែផ្អាកស្អិតល្មូតនិងគ្នាដូចមុនទៀតហើយ តែនៅលើហ្វេសបុករបស់បុរសនោះមានចែកចាយ(Share)នូវការបង្ហោះរបស់វត្តី ជាប្រចាំដែលបញ្ជាក់ថាទំនាក់ទំនងរបស់ពួកគេនៅតែរលូន។យ៉ាងណាការប្ដូរយុទ្ធសាស្រ្ដរបស់វត្តី ពីធ្លាប់តែស្នេហាប្រុសក្មេងមកជាទុកចិត្តតែប្រុសវ័យចំណាស់វិញម្ដងនេះដោយសារតែនាងអស់ជំនឿរចិត្តក្នុងការពិសោធន៍ស្នេហាជាមួយប្រុសរូបសង្ហារកីឡាករបាល់ទាត់លី វ៉ាហេទ ជាង៥ឆ្នាំ តែចុងក្រោយនៅតែមិនអាចរក្សារចំណងស្នេហាបានដដែលទើបនាងលែងទុកចិត្តប្រុសក្មេងតទៅទៀត។តែទោះជាបរាជ័យស្នេហា២លើកជាប់គ្នាក៍វត្តី មិនអស់សង្ឃឹមនោះដែរហើយនាងតាំងចិត្តថារៀបចំជីវិតឲ្យបានល្អសារជាថ្មីម្ដងទៀត។
សុខ សោម៉ាវត្តី ថ្លែងសារថា”មនុស្សដែលឆ្លងកាត់អតីតកាលមិនសមប្រកប តែមិនប្រាកដថាជីវិតនេះត្រូវបោះចោលនោះទេ ច្នៃវាឲ្យល្អឡើង មានប្រយោជន៍ឡើង ស្នាមញញឹមហ្នឹងមានសម្រាប់អ្នកគិតល្អធ្វើល្អ”។
ការតាំងចិត្តរបស់សុខ សោម៉ាវត្តី បែបនេះបញ្ជាក់ថានាងមិនបាក់ទឹកចិត្តឡើយ ពោលគឺអតីតកាលគ្រាន់តែជាបទពិសោធន៍ តែបច្ចុប្បន្នកាលទើបជារឿងដែលត្រូវគិតឲ្យបានល្អ។ដោយឡែកសម្រាប់Fan របស់សោម៉ាវត្តី វិញបានកត់សម្គាល់ឃើញថាក្រោយអ្នកមេម៉ាយកូន១រូបនេះក្រោយចែកផ្លូវគ្នាជាមួយលោកវ៉ាហេទ មកនាងមិនដែលបង្ហាញពីភាពស្និតស្នាលជាមួយបុរសរូបណាក្រៅពីទំនាក់ទំនងជាមួយលោកថៅកែឡើយ ហេតុនេះហើយការលែងបណ្ដើរគ្នាជាសាធារណៈនាពេលនេះអាចគ្រាន់តែមកពីអ្នកទាំងពីរ នៅតែមិនទាន់បង្ហាញការច្បាស់លាស់ជាមួយគ្នា១០០% នេះឯង ព្រោះដំណឹងភ្ជាប់ពាក្យ ឬរៀបការនៅតែស្ងាត់សូន្យឈឹងតែម្ដង។តែសោម៉ាវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាដោយសារតែនាងធ្លាប់រៀបការម្ដងរួចទៅហើយ ហេតុនេះនាងគ្មានគម្រោងរៀបការជាលើកទី២នោះទេ។ការថ្លែងបែបនេះមានន័យថាវត្តី ចង់សាងស្នេហ៍ដោយលាក់លៀមជាជាងគិតលើការរៀបអាពាហ៍ ពិពាហ៍ ដោយបើកមុខ។
សុខ សោម៉ាវត្តី បានចែកផ្លូវជាមួយអតីតប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ ដោយបន្សល់ចំណងស្នេហាកូនស្រី១អាយុជិត១០ឆ្នាំ។អ្នកមេម៉ាយរាងតូចច្រឡឹងរូបនេះធ្លាប់សារភាពថាមានបុរសទាំងក្នុងនិងក្រៅស្រុកចង់ចូលចែចូវ ប៉ុន្ដែនាងថាគ្មានបំណងយកស្វាមីជាមន្រ្ដីធំ ឬកូនអ្នកធំឡើយ ព្រោះថាប្ដីចាស់នាងពេលនេះក៍ជាមន្រ្ដីធំម្នាក់ដែរ ហេតុនេះបើនាងចង់បានប្ដីអ្នកធំ តើចាំបាច់លែងប្ដីចាស់ធ្វើអី?
សូមបញ្ជាក់ថាក្រៅពីសុខ សោម៉ាវត្តី តារាមេម៉ាយដែលគ្មានគម្រោងរៀបការប្ដីថ្មីច្បាស់លាស់នៅឆ្នាំ២០២៣ នេះមានដូចជាអ្នកនាងកែវ និសា ,សុខ ស្រីនាង ,ពេជ្រ សូលីកា និងណូម័រ ជាដើម ខណៈដែលពេជ្រ សោភា និងប៉ាច គីមមួយ កំពុងមានក្ដីសុខពេញបេះដូងដោយសារតែរកបានម្ចាស់ស្នេហ៍ថ្មីជាប្រុសក្មេងរូបសង្ហារដូចគ្នា។ចំពោះវត្តី វិញនាងនៅតែមានជម្រើសស្នេហ៍ច្រើនដោយសារតែរូបសម្រស់នៅរក្សារបានគូរឲ្យក្នក់ក្នាញ់នៅឡើយ ហើយរយៈពេលចុងក្រោយនេះនាងក៍រយាលៗពីអាជីពសិល្បៈដែរពោលគឺយូៗទើបគេឃើញនាងចេញមុខសម្ដែងរឿងថ្មីម្ដង ព្រោះនាងផ្ដោតលើការងារMC នៅបាយ័នច្រើនជាងខាងក្រៅ។អ្វីដែលគូរឲ្យកត់សម្គាល់ពេលនេះវត្តី បានដើរផ្ទុយពីជម្រើសស្នេហ៍ដែលមិត្តភក្ដិនាងជម្រុញពោលគឺពួកគេចង់ឲ្យនាងចាប់តំណែងជំទាវ តែស្រីស្រស់អត់ក្វល់ហើយរំលងងារជំទាវជាលើកទី២ បើទោះជាគេបានដឹងថាលោកថៅកែហាងថតរូបនោះក៍ជាបុរសដែលមានទ្រព្យមិនធម្មតាម្នាក់ក៍ដោយ។
ប្រភពបានឲ្យដឹងថាមូលហេតុដែលសុខ សោម៉ាវត្តី មិនហ៊ានសាងស្នេហ៍ដោយផ្អែមល្ហែមជាមួយថៅកែដូចអំឡុងពេលនាងភ្ជាប់ស្នេហ៍ជាមួយលី វ៉ាហេទ នោះគឺដោយសារតែនាងខ្លាចដើរជាន់ដានចាស់ម្ដងទៀតនាំឲ្យខ្មាសមិត្តរួមអាជីព។ប៉ុន្ដែថៅកែមិនប្រកាន់រឿងអតីតកាលរបស់នាងឡើយ ហើយថែមទាំងចង់បើកស្នេហានេះជាសារធារណៈទៀតផង តែចុងក្រោយលោកសុខចិត្តសម្របខ្លួនតាមវត្តី ៕