Tuesday, November 19, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖ចង់ច្នៃរឿងស្នេហាឲ្យល្អឡើងវិញ

សុខ សោម៉ាវត្តី ៖ចង់ច្នៃរឿងស្នេហាឲ្យល្អឡើងវិញ

ភ្នំពេញ៖សុខ សោម៉ាវត្តី បានបង្ហាញសញ្ញាមានគូស្នេហ៍ថ្មីកាលពីខែឧសភា ឆ្នាំ២០២២ ជាមួយបុរស​ជាថៅកែ​ហាងថតរូបធំមួយដោយអ្នកទាំងពីរថែមទាំងកៀកកើយ​នាងនៅ​ក្លឹប​កម្សាន្ដមួយហើយថៅកែបានសារភាព​ស្នេហ៍​ជាចំហ នៅលើបណ្ដាញសង្គមទៀតផងដែល ពេលនោះគេឃើញវត្តី ក៍លេចមុខជាមួយបុរសវ័យ​ចំ​ណាស់​កាត់​ចិន​រូបនោះជាញឹកញាប់​នៅតាមកម្មវិធីមិត្តភក្ដិថៅកែផងដែរ។ប៉ុន្ដែរយៈពេលជាង១ឆ្នាំនេះសោម៉ាវត្តី និងថៅកែ​ផ្អាកស្អិតល្មូតនិងគ្នាដូចមុនទៀតហើយ តែនៅលើហ្វេសបុករបស់បុរសនោះមានចែក​ចាយ​(Share)​នូវការបង្ហោះ​របស់វត្តី  ជាប្រចាំដែលបញ្ជាក់ថាទំនាក់ទំនងរបស់ពួកគេនៅតែ​រលូន។​យ៉ាង​ណាការប្ដូរយុទ្ធសាស្រ្ដរបស់វត្តី ពីធ្លាប់តែស្នេហាប្រុសក្មេងមកជាទុកចិត្តតែប្រុស​វ័យចំ​ណាស់វិញ​ម្ដងនេះដោយសារតែនាងអស់​ជំនឿរចិត្តក្នុង​ការពិសោធន៍​ស្នេហាជាមួយប្រុស​រូប​សង្ហារ​​​​កីឡាករបាល់ទាត់លី វ៉ាហេទ ជាង៥ឆ្នាំ តែចុងក្រោយនៅតែមិន​អាច​រក្សារចំណង​ស្នេ​ហា​​បានដដែលទើបនាងលែងទុកចិត្តប្រុសក្មេង​តទៅទៀត។តែទោះជាបរា​ជ័យស្នេហា២​លើក​ជាប់គ្នាក៍វត្តី មិនអស់សង្ឃឹមនោះដែរហើយនាងតាំងចិត្តថារៀបចំជីវិត​ឲ្យបានល្អសារជា​ថ្មី​ម្ដង​ទៀត។

 សុខ សោម៉ាវត្តី ថ្លែងសារថា”មនុស្សដែលឆ្លងកាត់អតីតកាលមិនសមប្រកប តែមិន​ប្រាកដថាជីវិត​នេះត្រូវបោះ​ចោលនោះទេ ច្នៃវាឲ្យល្អឡើង មានប្រយោជន៍ឡើង ស្នាម​ញញឹម​ហ្នឹង​មាន​សម្រាប់អ្នក​គិតល្អធ្វើល្អ”។

 ការតាំងចិត្តរបស់សុខ សោម៉ាវត្តី បែបនេះបញ្ជាក់ថានាងមិនបាក់ទឹកចិត្តឡើយ ពោល​គឺ​អតីតកាលគ្រាន់​តែជា​បទពិសោធន៍ តែបច្ចុប្បន្នកាលទើបជារឿងដែលត្រូវគិតឲ្យ​បានល្អ​។ដោ​យ​ឡែកសម្រាប់Fan របស់សោម៉ាវត្តី វិញបានកត់សម្គាល់ឃើញថាក្រោយ​អ្នកមេម៉ាយ​កូន១រូបនេះក្រោយចែកផ្លូវគ្នាជាមួយលោកវ៉ាហេទ មកនាងមិន​ដែលបង្ហាញពីភាពស្និតស្នាល​ជា​មួយ​បុរសរូបណាក្រៅពីទំនាក់ទំនងជាមួយលោកថៅកែឡើយ ហេតុនេះហើយ​ការ​លែង​បណ្ដើរគ្នា​ជា​សាធារណៈនាពេលនេះអាចគ្រាន់តែមកពីអ្នកទាំងពីរ នៅតែមិនទាន់បង្ហាញ​ការច្បាស់​លាស់​ជាមួយគ្នា១០០% នេះឯង ព្រោះដំណឹងភ្ជាប់ពាក្យ ឬរៀបការនៅតែស្ងាត់​សូន្យឈឹង​តែម្ដង​។តែ​សោម៉ាវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាដោយសារ​តែនាងធ្លាប់​រៀបការម្ដង​រួចទៅ​ហើយ ហេតុនេះនាងគ្មាន​គម្រោង​រៀបការជាលើកទី២នោះ​ទេ។ការថ្លែង​បែបនេះមានន័យថា​វត្តី ចង់សាងស្នេហ៍ដោយលាក់លៀម​ជាជាងគិត​លើការរៀបអាពាហ៍  ពិពាហ៍ ដោយបើកមុខ។

 សុខ សោម៉ាវត្តី បានចែកផ្លូវជាមួយអតីតប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ​២០១៤ ដោយបន្សល់ចំណង​ស្នេហាកូនស្រី១អាយុជិត១០ឆ្នាំ។អ្នក​មេម៉ាយរាងតូចច្រ​ឡឹងរូប​នេះធ្លាប់សារភាពថាមានបុរសទាំង​ក្នុងនិងក្រៅ​ស្រុកចង់ចូលចែចូវ ប៉ុន្ដែនាងថាគ្មានបំណង​យក​ស្វាមីជាមន្រ្ដីធំ ឬកូនអ្នកធំឡើយ ព្រោះថាប្ដីចាស់នាងពេល​នេះ​ក៍​ជាមន្រ្ដីធំម្នាក់ដែរ ហេតុ​នេះបើនាងចង់បានប្ដីអ្នកធំ តើចាំបាច់លែងប្ដីចាស់ធ្វើអី?

សូមបញ្ជាក់ថាក្រៅពីសុខ សោម៉ាវត្តី តារាមេម៉ាយដែលគ្មានគម្រោងរៀប​ការប្ដីថ្មី​ច្បាស់​លាស់នៅឆ្នាំ២០២៣ នេះ​មាន​ដូចជាអ្នកនាងកែវ និសា ,សុខ ស្រីនាង ,ពេជ្រ សូលីកា និង​ណូ​ម័រ ជាដើម ខណៈដែលពេជ្រ សោភា និង​ប៉ាច គីមមួយ កំពុងមានក្ដីសុខពេញបេះដូង​ដោយ​សារ​​តែរកបានម្ចាស់ស្នេហ៍ថ្មីជាប្រុសក្មេងរូបសង្ហារដូចគ្នា។ចំពោះវត្តី វិញនាងនៅតែ​មាន​ជម្រើ​ស​​​ស្នេហ៍ច្រើនដោយសារតែរូបសម្រស់នៅរក្សារបានគូរឲ្យក្នក់ក្នាញ់នៅឡើយ ហើយ​រយៈ​ពេលចុងក្រោយនេះនាងក៍រយាលៗពីអាជីពសិល្បៈដែរពោលគឺ​យូៗទើបគេឃើញនាងចេញមុខ​សម្ដែង​​​​រឿងថ្មីម្ដង ព្រោះនាងផ្ដោតលើការងារMC នៅបាយ័នច្រើនជាងខាងក្រៅ។អ្វី​ដែ​ល​​​គូរឲ្យកត់សម្គាល់​ពេល​នេះវត្តី បានដើរផ្ទុយពីជម្រើសស្នេហ៍ដែលមិត្តភក្ដិនាងជម្រុញពោ​ល​គឺពួកគេចង់ឲ្យនាងចាប់តំណែងជំទាវ តែស្រី​ស្រស់អត់ក្វល់ហើយរំលងងារជំទាវជា​លើក​ទី២ បើទោះជាគេបានដឹងថាលោកថៅកែហាងថតរូបនោះ​ក៍ជាបុរស​ដែលមានទ្រព្យ​មិនធម្មតា​ម្នាក់​ក៍ដោយ។

 ប្រភពបានឲ្យដឹងថាមូលហេតុដែលសុខ សោម៉ាវត្តី មិនហ៊ានសាងស្នេហ៍ដោយ​ផ្អែម​ល្ហែមជាមួយថៅកែដូច​អំឡុង​ពេលនាងភ្ជាប់ស្នេហ៍ជាមួយលី វ៉ាហេទ នោះគឺដោយ​សារតែ​នាង​ខ្លាចដើរជាន់ដានចាស់ម្ដងទៀតនាំ​ឲ្យខ្មាសមិត្តរួមអាជីព។ប៉ុន្ដែថៅកែមិនប្រកាន់រឿងអតីតកាលរបស់នាងឡើយ ហើយថែមទាំងចង់បើកស្នេហា​នេះជាសារធារណៈទៀតផង តែចុងក្រោយ​លោកសុខចិត្តសម្របខ្លួនតាមវត្តី ៕

RELATED ARTICLES