Monday, November 25, 2024
Homeកីឡាអន្ដរជាតិ ក្លឹប Lyon បណ្តេញលោក Laurent Blanc ចេញពី តំណែង

 ក្លឹប Lyon បណ្តេញលោក Laurent Blanc ចេញពី តំណែង

ប្រភពស្និទ្ធនឹងលោក Blanc បានប្រាប់ AFP កាលពីថ្ងៃចន្ទថា លោក Laurent Blanc ត្រូវបានបណ្តេញចេញ ពីតំណែងគ្រូបង្វឹក លឹប Lyon ដែលកំពុងស្ថិតនៅបាតតារាង Ligue 1។

បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 កាលពីរដូវកាលមុន Lyon បានចាប់ផ្តើមយុទ្ធនាការថ្មីជាមួយនឹង ការបរាជ័យបីលើកនិងស្មើមួយដែលធ្វើឱ្យពួកគេនៅបាតតារាង។

លោកBlanc ដែលបានឈ្នះ World Cup ឆ្នាំ ១៩៩៨ ក្នុងនាមជាកីឡាករនិងបានដឹកនាំក្រុមជម្រើស ជាតិនៅ ចន្លោះឆ្នាំ២០១០និង២០១២បានចូលមកជំនួសគ្រូបង្វឹកសញ្ជាតិហូឡង់លោក Peter Bosz ក្នុងខែតុលា ឆ្នាំ ២០២២ ហើយនៅតែមានកុងត្រាមួយឆ្នាំទៀត។

Sports daily L’Equipe បានរាយការណ៍ជាច្រើនថ្ងៃរួចមកហើយដែលLyonកំពុងស្វែងរកអ្នកស្នងតំណែងនៅមុន ការប្រកួតជុំបន្ទាប់នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Le Havre នៅថ្ងៃអាទិត្យ។ក្រុមនឹងត្រូវបានរៀបចំដោយជំនួយការម្នាក់របស់លោក Blanc គឺលោក Jean-Francois Vulliez ខណៈដែលម្ចាស់ ថ្មីរបស់ Lyon ជនជាតិអាមេរិកលោក John Textor ស្វែងរកអ្នកស្នងតំណែង។

អតីតខ្សែបម្រើអន្តរជាតិអ៊ីតាលី Gennaro Gattuso ដែលអវត្តមានពីការងារចាប់តាំងពីចាកចេញពី Valencia កាល ពីដើមឆ្នាំ និង Oliver Glasner ដែលបានចាកចេញពី Frankfurt កាលពីចុងរដូវកាលមុន ទាំងពីរនាក់ត្រូវបាន ផ្សារភ្ជាប់ជាមួយនឹងការងារនេះ។

បន្ថែមពីនេះទៀតអតីតកីឡាករជម្រើសជាតិសេណេហ្គាល់ Habib Beye ដែលបច្ចុប្បន្នកំពុងកាន់តំណែង ក្លឹប Red Star លំដាប់ទី 3 ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ក៏ត្រូវបានគេជឿថាស្ថិតក្នុងក្របខ័ណ្ឌផងដែរ៕

RELATED ARTICLES