សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសអាល្លឺម៉ង់បានបណ្តេញគ្រូបង្វឹកលោក Hansi Flick ចេញពីតំណែងក្រុមជម្រើសជាតិបន្ទាប់ពីការប្រកួតចាញ់ជប៉ុនយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-១កាលពីថ្ងៃសៅរ៍។
លោកFlick បានក្លាយជាគ្រូបង្វឹកអាល្លឺម៉ង់ដំបូង និងតែមួយគត់ដែលត្រូវបានបណ្តេញចេញពីតំណែងចាប់តាំងពីតំណែងនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៦។
នាយកផ្នែកកីឡាលោក Rudi Voeller ដែលបានបង្វឹកក្រុមដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០០២ ទល់នឹងប្រេស៊ីលនឹងចូលកាន់តំណែងជាបណ្តោះអាសន្ន ហើយអ្នកស្នងតំណែងថ្មីនឹងត្រូវប្រកាសនៅពេលក្រោយ។លោក Bernd Neuendorf ប្រធាន FA បាននិយាយថាការបណ្តេញចេញគឺ ជៀសមិនរួច” បន្ទាប់ពីលទ្ធផលចុងក្រោយរបស់ក្រុម ធ្វើឲ្យខកចិត្ត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Neuendorf បាននិយាយថាជាមួយនឹងទស្សនៈឆ្ពោះទៅរកការប្រកួតជើងឯកអ៊ឺរ៉ុបក្នុងប្រទេសរបស់យើង យើងត្រូវការស្មារតីសុទិដ្ឋិនិយម និងទំនុកចិត្តនិងបន្ថែមថាវាជាការសម្រេចចិត្ត ដ៏លំបាកបំផុត។
អាល្លឺម៉ង់បានចាញ់បួនប្រកួតក្នុងចំណោមការប្រកួតទាំងប្រាំមួយរបស់ពួកគេចាប់តាំងពីការធ្លាក់ចេញពី World Cup កាលពីខែធ្នូ ៕