វៀតណាម៖ យោងតាមគម្រោង មេមួយដែល អនុម័តដោយ លោកនាយរដ្ឋមន្ត្រី Nguyen Xuan Phuc កាលពី ដើមសប្តាហ៍នេះ បង្ហាញថាឧស្សាហកម្ម ឧស្ម័នធម្មជាតិ វៀតណាម កំណត់ទិសដៅ បង្កើនទិន្នផល នៃការរុករក របស់ខ្លួនទ្វេដង ឲ្យបាន២១ ប៊ីលានម៉ែត្រគូប នៅឆ្នាំ២០៣៥ ។
ទិន្នផលថ្មីៗនេះ ដែលសម្រេចបាន ប្រមាណជា១១ ប៊ីលានម៉ែត្រ គូបនឹងរក្សា បាននៅឆ្នាំ ២០២០ ហើយថែម ទាំង បង្កើនឲ្យបាន១៩ប៊ីលាន ម៉ែត្រគូប នៅឆ្នាំ ២០២៥និង ២១ប៊ីលាន ម៉ែត្រគូប ក្នុងឆ្នាំ២០៣៥។ វៀតណាម ក៏គ្រោង នឹងនាំចូល ចន្លោះពី១ទៅ៤ប៊ីលានម៉ែត្រគូប នៃឧស្ម័នធម្មជាតិ (LNG) ចាប់ពីឆ្នាំ២០២១-២០២៥ និង៦ទៅ១០ប៊ីលានម៉ែត្រគូបពីឆ្នាំ២០២៦ដល់២០៣៥ ។
គម្រោងមេនេះ គេវាយតម្លៃថា ឧស្សាហកម្មឧស្ម័ន ធម្មជាតិនេះ នឹងត្រូវការ១០,៦ប៊ីលាន ដុល្លារសម្រាប់ ឆ្នាំ២០២៥ និង៨,៥ប៊ីលានដុល្លារក្នុង អំឡុង ពេល១០ឆ្នាំ ក្រោយ ក្នុងការ អភិវឌ្ឍ បំពង់ទុយោ បង្ហូរឧស្ម័ន ស្ថានីយ និងរោងចក្រ LNG និងឧស្ម័នធម្មជាតិ និងឃ្លាំងស្តុក LNG ។
វៀតណាម នឹងលើកទឹក ចិត្តការវិនិយោគ ក្នុងឧស្សាហកម្មឧស្ម័ន ធម្មជាតិខណៈ មូលធនរបស់រដ្ឋ នឹងត្រូវបាន ប្រើប្រាស់ក្នុងការកសាង ហេដ្ឋារចនា សម្ព័ន្ធ ។
តាមផែនការណ៍ មេក៏បង្ហាញឲ្យ ឃើញថា កិច្ចសហប្រតិបត្តិការ អន្តរជាតិក៏ នឹងត្រូវបាន ផ្សព្វផ្សាយ ដើម្បីទាក់ ទាញវិនិយោគពី ក្រុមហ៊ុនប្រេង និង ឧស្ម័ន ធម្មជាតិ ពហុជាតិ ផងដែរ ។
ទោះជាយ៉ាងណា៨០% នៃទិន្នផល ឧស្ម័នធម្មជាតិ សរុបទាំងអស់ ក្នុងប្រទេស ត្រូវបានគេ រំពឹងថានឹង ប្រើប្រាស់ សម្រាប់ផលិតថាមពលអគ្គិសនី ។ មួយវិញទៀតការ ប្រើប្រាស់ ឧស្ម័នធម្មជាតិ ត្រូវបាន គេកំណត់ ក្នុងការ ពង្រីកក្នុង ផលិតកម្មឧស្សា ហកម្មនិងដឹកជញ្ជូន ដើម្បី ការពារ បរិស្ថាន ។