បញ្ជីបេក្ខភាពដែលត្រូវចូលកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ មានទំហំកាន់តែតូច បន្ទាប់ពីលោក Jurgen Klopp, Lothar Matthaus និង Matthias Sammer បានលុបចោលចំណាប់អារម្មណ៍របស់ពួកគេចំពោះ តំណែងទំនេរនេះ។
សមាគមបាល់ទាត់អាល្លឺម៉ង់នៅតែបន្តជ្រើសរើសឈ្មោះគ្រូបង្វឹកលេចធ្លោជាច្រើនដើម្បីមកអ្នកស្នងតំណែងពីលោក Hansi Flickដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃអាទិត្យបន្ទាប់ពីលទ្ធផលមិនល្អជាបន្តបន្ទាប់។
ម្ចាស់ជើងឯក World Cup 2014 លោកBastian Schweinsteiger និង Philipp Lahm បានទម្លាក់ទម្ងន់របស់ពួកគេ នៅពីក្រោយលោក Louis van Gaal ខណៈដែលប្រធានសមាគមលោក Bernd Neuendorf បាននិយាយអំពី ដំណើរការដែលកំពុងបន្ត។
ខណៈលោក Van Gaal អាយុ ៧២ ឆ្នាំហាក់ដូចជាឆ្លើយតបនឹងការចង់បានរបស់មន្ត្រីនោះ ប្រព័ន្ធផ្សព្វផ្សាយ អាល្លឺម៉ង់ហាក់ដូចជាពេញចិត្តនឹងលោក Julian Nagelsmann អាយុ ៣៦ ឆ្នាំ។
ក្រៅពីលោកVan Gaal និង Nagelsmann លោកFelix Magath, Oliver Glasner និង Stefan Kuntz ត្រូវបានលើក ឡើងជាបេក្ខជនដែលអាចចូលមកស្នងតំណែង។
ការតែងតាំងលោក Van Gaal របស់ហូឡង់ ឬ Glasner របស់អូទ្រីសនឹងឃើញអាល្លឺម៉ង់ត្រូវបានគ្រប់គ្រងដោយ ជនបរទេសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ គ្រូបង្វឹកថ្មីត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងនៅថ្ងៃទី ៩ ខែ តុលា នៅពេលដែលម្ចាស់ជើងឯក World Cup បួនសម័យត្រូវចេញដំណើរទៅក្រៅប្រទេសជាមួយនឹងការប្រ កួតមិត្តភាពជាមួយសហរដ្ឋអាមេរិក និងម៉ិកស៊ិក៕