Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកចិនដាក់ ទិសដៅ​ ផ្គត់ផ្គង់​ ប្រេង​និង​ ហ្គាស​នៅ​ឆ្នាំ​២០២០​

ចិនដាក់ ទិសដៅ​ ផ្គត់ផ្គង់​ ប្រេង​និង​ ហ្គាស​នៅ​ឆ្នាំ​២០២០​

ចិន៖ យោងតាម ​គម្រោង​ដែល​​ ចេញ​ផ្សាយ កាលពី​ថ្ងៃ ព្រហស្បត្តិ៍​បង្ហាញ ថា​រដ្ឋាភិ​បាល ក្រុងប៉េកាំង​ បានដាក់ ទិសដៅ​បង្កើន​ទិន្នផលប្រេង​ឆៅ ​ក្នុងស្រុក​ ឲ្យ​បាន ​២០០​លាន​ តោន​ក្នុង ​ឆ្នាំ​២០២០​ ខណៈ​ សមត្ថភាព ​ផ្គត់ផ្គង់​ ចំពោះ ​ឧស្ម័នធម្មជាតិ ​គួរតែ​លើសពី​៣៦០ប៊ីលាន​ ម៉ែត្រ​គូប ។

​ផ្អែកតាម​គម្រោង​ រយៈ​ពេល​៥ឆ្នាំ ​ដែលចេញ​ ដោយ​រដ្ឋបាល​ ថាមពល​ជាតិ​ និង​គណៈ​កម្មការ​ កែទម្រង់ និងអភិវឌ្ឍន៍ ជាតិ​ឲ្យ​ដឹងថា​ចិន​នឹង​ បន្ថែម​ប្រេង បម្រុង​ ចំនួន​ ១ប៊ីលាន តោន ​ប្រចាំ​ ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៦​ដល់ ​ឆ្នាំ​២០២០ ។

កិច្ចការ​ចម្បង ​ចំពោះ​ឧស្សាហកម្ម​ប្រេង ​រាប់បញ្ចូល ​ការ​បង្កើន ​ការរុក​រក​ ដើម្បី​ធានា​ បាន​នូវការ ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ បង្កើន​ ការ​ងារ​សាងសង់ ទុយោ បង្ហូរប្រេង​ និងការ​ អភិវឌ្ឍ​​ ជាដើម ។

នៅក្នុង​ គម្រោង​ ដំណាក់កាល៥ឆ្នាំ ​សម្រាប់​ការ​ផ្គត់ ផ្គង់​ឧស្ម័ន ធម្មជាតិ​ អាជ្ញាធរ​មាន​ សមត្ថកិច្ច​បាន ថ្លែងថា​​ឧស្ម័ន ធម្មជាតិ​បម្រុង​ទុក​របស់​ ចិន​នឹង​ ឈាន​ដល់ ​ចំនួន ​១៦ទ្រីលាន ម៉ែត្រ ​គូប​នៅ ឆ្នាំ​២០២០ ។

ឧស្ម័នធម្មជាតិ ​បម្រុងទុក​ដែល បានមកពី​ ថ្មសែល​នឹ ង​លើសពី​១,៥ទី្រលាន ម៉ែត្រគូប​ ។ ទិន្នន័យផ្លូវការ​ បង្ហាញថា​ ទិន្នផលប្រេងឆៅ​របស់​ចិន​មាន​ចំនួន​សរុប​១៨១,២១​លានតោន​ក្នុងអំឡុងពេល​១១ខែដំបូង​នៃ​ឆ្នាំ​២០១៦ ធ្លាក់ចុះ​៧,២%​ពីមួយឆ្នាំ ទៅមួយឆ្នាំ​ ខណៈទិន្នផល​ ឧស្ម័ន ធម្មជាតិ ​សរុប​មាន​ ចំនួន​១២១,១​ប៊ីលានម៉ែត្រ​គូប​ ។ ចំណែក​ការនាំចូល​ឧស្ម័នធម្មជាតិ​បានបង្ហាញឲ្យ​ឃើញ​ពីការ​កើនឡើង​១៦,៥%​ ឬស្មើនឹង​៦៣,៤ប៊ីលាន​ ម៉ែត្រ​គូប​ក្នុង អំឡុងពេល​នោះ ។

ចិន​គឺជា​អ្នកនាំចូល ប្រេង​ឆៅ​ ដ៏​ធំ​មួយ ។ តាមរបាយការណ៍​ ​មួយ​ពី​វិទ្យាស្ថាន​ ស្រាវ​ជ្រាវ បច្ចេកវិទ្យា និង​សេដ្ឋកិច្ច​ CNPC បានព្យាករ ទុកថា​​ ក្តី​រំពឹង ​នៃការ ​នាំចូល​ប្រេង​ របស់​ចិន ​លើសពី ​៦៥%​ ក្នុង ឆ្នាំ​២០១៦ ។

RELATED ARTICLES