Sunday, November 24, 2024
Homeព័ត៌មានសិល្បៈតារាបង្ហាញម៉ូដល្បីៗបង្អួតសម្រស់ថ្ងៃ MasterCare Cambodia ចុះកិច្ចព្រមព្រៀងជាមួយ CMB

តារាបង្ហាញម៉ូដល្បីៗបង្អួតសម្រស់ថ្ងៃ MasterCare Cambodia ចុះកិច្ចព្រមព្រៀងជាមួយ CMB

ភ្នំពេញ៖ក្រុមស្រីស្អាតបង្ហាញម៉ូដល្បីៗជាច្រើនដួងបានបង្អួតសម្រស់ ដើរម៉ូដ កាច់រាង នៅថ្ងៃដែលគ្លីនិកថ្ងៃ MasterCare Cambodia ចុះMou ជាមួយCMB ដែលកិច្ចព្រមព្រៀងភាពជាដៃគូរសហការគ្នានេះ​ធ្វើឡើង​នៅ​សណ្ឋាគារSun & Moon Riverside កាលពីរសៀលថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣ ដោយមានមេធាវី ទាំងសងខាង​ជាសាក្សី ,អ្នកតំណាងចែកចាយផលិត​ផល និងអ្នកសារព័តមានជាច្រើនស្ថាប័ន ។

លោក ឈុន បូរី អគ្គនាយក MasterCare Cambodia បានឲ្យដឹងថា ដោយសារផលិតផលរបស់ក្រុមហ៊ុន CMB មានគុណភាពខ្ពស់ អ្នកប្រើប្រាស់ទទួលបានផលិតផលល្អពិតៗ ជាពិសេគឺសុវត្តភាព១០០% ទើបកិច្ចព្រមព្រៀង​នេះ​លេចចេញឡើង។

អ្វីដែលកាន់តែពិសេសជានេះទៅទៀតព្រោះតែម្ចាស់ផលិតផល មានភាពស្មោះត្រង់ មានទំនួល​ខុសត្រូវខ្ពស់ ទាំងការធ្វើទីផ្សារ និងជ្រើសរើសផលិតផល។

ជាមួយនិងភាពរីករាយតាមរយៈការចុះកិច្ចព្រមព្រៀងភាពជាដៃគូរសហការជាមួយ គ្លីនិក MasterCare Cambodia អ្នកនាង ជី សុភា អគ្គនាយិការក្រុមហ៊ុនលក់ផលិតផលថែរក្សារសម្ផស្ស CMB បានថ្លែងបញ្ជាក់​ថាការ​ធ្វើកិច្ចព្រមព្រៀងនេះវាជារឿងល្អខ្លាំងបំផុតសម្រាប់ក្រុមហ៊ុនអ្នកនាង ឬអតិថិជនអ្នកនាង ព្រោះថារាល់ផលិត​ផលរបស់ក្រុមហ៊ុនគឺមានការធានាពីគ្លីនិកដែលមានជំនាញផ្នែកស្បែក ហេតុនេះហើយភ្ញៀវនឹងកាន់​តែមានទំនុក​ចិត្តកាន់តែខ្ពស់ជាមិនខាន។

វាពិតជារឿងមិននឹកស្មានដល់ និងប្លែកដែល CMB ដើរដល់ចំណុចមួយនេះ ដោយអ្នកលក់ឡេអន​ឡាញ​មួយ​ចំនួន គឺធ្វើទីផ្សារប្រម៉ូតផលិតផលតាមរយៈការជួល BA ឬតាមរូបភាពផ្សេងៗខុសពីCMB ហើយវាពិតជាពិសេស​ដែលមានគ្លីនិកជំនាញខាងថែរក្សារស្បែកដ៏ល្បីចូលរួមសហការជាមួយយើង។ នេះគឺជាការបញ្ជាក់យ៉ាងច្បាស់ថារាល់ផលិតផលចេញពី CMB ធានាទាំងគុណភាព ប្រសិទ្ធភាព ពីអ្នកជំនាញ​ថែរក្សារ​ស្បែកដ៏ល្បី ដែលមានបទពិសោធន៍ឆ្នាំ។

ដើម្បីអបអរសាទរពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូរសហការគ្នារវាងគ្លីនិក MasterCare Cambodia និងក្រុមហ៊ុន CMB អតិថិជនទិញផលិតផលរបស់ក្រុមហ៊ុនCMB អស់ចាប់ពី១០០$ ឡើងទៅនិងទទួលបានការពិ​ភាក្សារ​សិក្សារ​ពី​ស្បែក​មុននិងប្រើប្រាស់ផលិតផល និងការបញ្ចូលសារ៉ូមវីតាមីនមុខដោយឥតគិតប្រាក់។ដោយឡែកក្រុមស្រីស្អាតបង្ហាញម៉ូដជាច្រើនដួងនោះក៍បានបង្ហាញភាពរីករាយព្រមគ្នាដែរថាចាប់ពីពេលនេះតទៅពួកគេអស់កង្វល់ព្រោះក្រុម​ហ៊ុនទាំងពីរបានធ្វើឲ្យអតិថិជនកាន់តែមានភាពកក់ក្ដៅ ហើយបងប្អូនមុននឹងប្រើ​អាចពិនិត្យស្បែករបស់ខ្លួនជាមុនសិនដើម្បីឲ្យមានសុវត្ថិភាពខ្ពស់និងទទួលបាននូវអ្វីដែលខ្លួនចង់បាន៕

RELATED ARTICLES