ភ្នំពេញ៖ក្រុមស្រីស្អាតបង្ហាញម៉ូដល្បីៗជាច្រើនដួងបានបង្អួតសម្រស់ ដើរម៉ូដ កាច់រាង នៅថ្ងៃដែលគ្លីនិកថ្ងៃ MasterCare Cambodia ចុះMou ជាមួយCMB ដែលកិច្ចព្រមព្រៀងភាពជាដៃគូរសហការគ្នានេះធ្វើឡើងនៅសណ្ឋាគារSun & Moon Riverside កាលពីរសៀលថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣ ដោយមានមេធាវី ទាំងសងខាងជាសាក្សី ,អ្នកតំណាងចែកចាយផលិតផល និងអ្នកសារព័តមានជាច្រើនស្ថាប័ន ។

លោក ឈុន បូរី អគ្គនាយក MasterCare Cambodia បានឲ្យដឹងថា ដោយសារផលិតផលរបស់ក្រុមហ៊ុន CMB មានគុណភាពខ្ពស់ អ្នកប្រើប្រាស់ទទួលបានផលិតផលល្អពិតៗ ជាពិសេគឺសុវត្តភាព១០០% ទើបកិច្ចព្រមព្រៀងនេះលេចចេញឡើង។

អ្វីដែលកាន់តែពិសេសជានេះទៅទៀតព្រោះតែម្ចាស់ផលិតផល មានភាពស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់ ទាំងការធ្វើទីផ្សារ និងជ្រើសរើសផលិតផល។

ជាមួយនិងភាពរីករាយតាមរយៈការចុះកិច្ចព្រមព្រៀងភាពជាដៃគូរសហការជាមួយ គ្លីនិក MasterCare Cambodia អ្នកនាង ជី សុភា អគ្គនាយិការក្រុមហ៊ុនលក់ផលិតផលថែរក្សារសម្ផស្ស CMB បានថ្លែងបញ្ជាក់ថាការធ្វើកិច្ចព្រមព្រៀងនេះវាជារឿងល្អខ្លាំងបំផុតសម្រាប់ក្រុមហ៊ុនអ្នកនាង ឬអតិថិជនអ្នកនាង ព្រោះថារាល់ផលិតផលរបស់ក្រុមហ៊ុនគឺមានការធានាពីគ្លីនិកដែលមានជំនាញផ្នែកស្បែក ហេតុនេះហើយភ្ញៀវនឹងកាន់តែមានទំនុកចិត្តកាន់តែខ្ពស់ជាមិនខាន។

វាពិតជារឿងមិននឹកស្មានដល់ និងប្លែកដែល CMB ដើរដល់ចំណុចមួយនេះ ដោយអ្នកលក់ឡេអនឡាញមួយចំនួន គឺធ្វើទីផ្សារប្រម៉ូតផលិតផលតាមរយៈការជួល BA ឬតាមរូបភាពផ្សេងៗខុសពីCMB ហើយវាពិតជាពិសេសដែលមានគ្លីនិកជំនាញខាងថែរក្សារស្បែកដ៏ល្បីចូលរួមសហការជាមួយយើង។ នេះគឺជាការបញ្ជាក់យ៉ាងច្បាស់ថារាល់ផលិតផលចេញពី CMB ធានាទាំងគុណភាព ប្រសិទ្ធភាព ពីអ្នកជំនាញថែរក្សារស្បែកដ៏ល្បី ដែលមានបទពិសោធន៍ឆ្នាំ។

ដើម្បីអបអរសាទរពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូរសហការគ្នារវាងគ្លីនិក MasterCare Cambodia និងក្រុមហ៊ុន CMB អតិថិជនទិញផលិតផលរបស់ក្រុមហ៊ុនCMB អស់ចាប់ពី១០០$ ឡើងទៅនិងទទួលបានការពិភាក្សារសិក្សារពីស្បែកមុននិងប្រើប្រាស់ផលិតផល និងការបញ្ចូលសារ៉ូមវីតាមីនមុខដោយឥតគិតប្រាក់។ដោយឡែកក្រុមស្រីស្អាតបង្ហាញម៉ូដជាច្រើនដួងនោះក៍បានបង្ហាញភាពរីករាយព្រមគ្នាដែរថាចាប់ពីពេលនេះតទៅពួកគេអស់កង្វល់ព្រោះក្រុមហ៊ុនទាំងពីរបានធ្វើឲ្យអតិថិជនកាន់តែមានភាពកក់ក្ដៅ ហើយបងប្អូនមុននឹងប្រើអាចពិនិត្យស្បែករបស់ខ្លួនជាមុនសិនដើម្បីឲ្យមានសុវត្ថិភាពខ្ពស់និងទទួលបាននូវអ្វីដែលខ្លួនចង់បាន៕









