ភ្នំពេញ៖ឱក សុគន្ធកញ្ញា និងពេជ្រ សោភា ទោះជាមានអាយុខុសគ្នា៣ឆ្នាំ ពោលគឺសុគន្ធកញ្ញា អាយុ៣៧ឆ្នាំ និងសោភា អាយុ៤០ឆ្នាំ ក្ដី ប៉ុន្ដែការលេចមុខធ្វើជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ វគ្គLive Show នេះអ្នកទាំងពីរមានការលេងឈុតសម្លៀកបំពាក់និងគ្រឿងអលង្ការខុសប្លែកពីរដូវកាលមុនៗពោលគឺមានការទាក់ទាញខ្លាំងពីFan ទាំងសងខាង ខណៈដែលឆ្នាំនេះកញ្ញា ចង់សាងស្នាដៃថ្មីមុននាងសម្រាលកូនទី២ ខណៈដែលសោភា ក៍មានកូនក្រុមខ្លាំងដែលមានភាគរយខ្ពស់ក្នុងការឈ្នះពានដូចគ្នា។គេកត់សម្គាល់ថាសុគន្ធកញ្ញា បានតុបតែងខ្លួនស្លៀកពាក់យ៉ាងសម្រិតសម្រាំងរហូតមើលសឹងតែមិនដឹងថានាងមានផ្ទៃពោះឡើយ ហើយស្វាមីនាងលោកអ៊ឹង សុខលី ជាអ្នកដឹកនាំគ្រប់គ្រងកម្មវិធីនោះទាំងមូលយកចិត្តទុកដាក់ភរិយាខ្ពស់ដូចសព្វដងពិសេសគឺអំឡុងពេលនាងមានផ្ទៃពោះប្អូនថៅកែហង្សមាសថ្នមនាងកាន់តែខ្លាំង។ដោយឡែកសោភា វិញទោះជានៅខាងក្រៅឆាកលោកឆឹម សក្កដា ជាគូដណ្ដឹងនាងបង្ហាញឲ្យគ្រប់គ្នាឃើញថាលោកទុកសោភា ដូចកែវភ្នែកព្រោះពេលខ្លះពេលនាងវិលមកពីច្រៀងសម្ដែងវិញទាំងយប់អាទ្រាធលោកចំហុយសំបុកត្រចៀកកាំឲ្យនាងប៉ូវកំលាំងមិនចាំបាច់ស្អែកក្ដី តែពេលសោភា ធ្វើជាCoach របស់The Voice Cambodia រដូវកាលទី៣ នេះគេមិនឃើញលោកទៅក្បែឆាកតន្រ្ដីទេ ហើយតាមព័តមានថាលោកជាប់ថតរឿងភាគបុរាណទាំងយប់អាទ្រាធហេតុនេះហើយមិនអាចនៅថ្នមកាយ៉ាសោភា គ្រប់វិនាទីបានឡើយ។
ឱក សុគន្ធកញ្ញា ធ្លាប់បានដឹកដៃកូនក្រុមរបស់ខ្លួនលោកថែល ថៃ លើកពានThe Voice Cambodia នៅរដូវកាលទី២ ម្ដងរួចទៅហើយ ខណៈដែលនាងគ្រប់គ្រងតំណែង២ផ្សេង ទៀត គឺជាគណៈកម្មាការCambodian Idol និងX Factor Cambodia ហើយមុននេះមានការបង្ហើបថានាងអាចបាត់មុខពីJudge កម្មិវធីCambodian Idol រដូវកាលទី៥ ព្រោះតែការត្រៀមសម្រាលកូននាពេលខាងមុខ។ប៉ុន្ដែទោះជាសុគន្ធកញ្ញា ចង់សម្រាកពីការធ្វើជាCoach ឬJudge ពីកម្មវិធីណាហើយចង់វិលមកវិញពេលណាក៍បានគ្រប់ពេលវេលាព្រោះថាស្វាមីនាងលោកអ៊ឹង សុខលី ជាអគ្គនាយកទូរទស្សន៍ហង្សមាស និងគ្រប់គ្រងដឹកនាំដោយផ្ទាល់កម្មវិធីប្រលងចម្រៀងនិងConcerts ទាំងឡាយហេតុនេះលោកមិនដែលមើលរំលងភរិយារបបស់ខ្លួនឡើយ ព្រោះអ្នកជំនាញសិល្បៈបានលើកឡើងថាថ្វីត្បិតតែសុគន្ធកញ្ញា ពេលនេះមិនសូវមានបទល្បីៗដូចមុនក្ដី ប៉ុន្ដែការចេញមុខច្រើនពីបណ្ដារកម្មវិធីលំដាប់ថ្នាក់អន្ដរជាតិទាំងនោះអាចធ្វើឲ្យនាងមានលំនឹង ឬទប់មិនឲ្យនាងធ្លាក់ចុះបានមួយកម្រិតផងដែរ។
ចំណែកពេជ្រ សោភា វិញមិនទាន់បាននាំកូនក្រុមលើកពាននោះទេ ពោលគឺដូចគ្នាទៅនិងលោកណុប បាយ៉ារិទ្ធ ដែរ ហើយនាងមានតំណែងមួយទៀតជាគណៈកម្មាការ Beat The Best រដូវកាលទី១ ។តារាដែលជ្រកនៅហង្សមាសជាង១៨ឆ្នាំ រូបនេះនៅតែមានរូបសម្រស់គូរឲ្យទាក់ទាញហើយនាងជាអ្ន្ចម្រៀងម្នាក់ដែលស្រលាញ់នាឡិការខ្លាំងនិងជាញឹកញាប់គេឃើញនាងពាក់ម៉ាកប្រេនប្រេន ដូចជាRichard Mille និងRolex ជាដើមដែល១គ្រឿងមានតម្លៃដល់ទៅរាប់ម៉ឺនដុល្លារ។ប្រភពបានឲ្យដឹងថាសោភា នឹងត្រូវបានថៅកែហង្សមាសផ្ដល់តំណែងធំបែបនេះថែមទៀតក្រោយពេលនាងបង្ហាញភក្ដីភាពជាមួយហង្សមាសតាមរយៈការសម្រេចចិត្តបន្ដច្រៀងឲ្យផលិតកម្មមួយនេះតទៅទៀត បើទោះជាកាលពីខែកញ្ញា ឆ្នាំ២០២០ មានដំណឹងថានាងត្រូវបានផលិតកម្មថ្មី១ហ៊ានចាយលុយធំ មួយគ្រោងជះលុយទិញនាងឲ្យទៅចាប់ដៃជាមួយលោកឧកញ៉ាព្រាប សុវត្ថិ វិញក្ដី។
តារាសិល្បៈរួមអាជីពបានលើកឡើងថាឱក សុគន្ធកញ្ញា និងពេជ្រ សោភា បានឈលំដាប់ជូរមុខរបស់ហង្សមាសអស់រយៈពេលជាង១០ឆ្នាំដូចគ្នារហូតមកដល់បច្ចុប្បន្នក៍នៅមិនទាន់មានតារាណាដណ្ដើមតំណែងពួកគេបានដែរ។ប៉ុន្ដែទាក់ទងសម្រស់វិញសុគន្ធកញ្ញា ធ្លាប់លេចឭថានាងបានកែខ្ទង់ច្រមុះ តែសោភា អះអាងថានាងនៅរក្សាររបស់ពីធម្មជាតិទាំងអស់ ពោលគឺមិនទាន់បានកែច្នៃផ្នែកណាមួយទេ តែថានៅពេលនាងមានអាយុច្រើន ស្បែកចាប់ផ្ដើមជ្រីវជ្រួញនឹងគិតគូររឿងកែកុនផ្នែកណាដែលចាំបាច់តាមសភាពជាក់ស្ដែង បើទោះជាម្ដាយនាងបានជំទាស់ដាច់ខាតទាក់ទងរឿងកែសម្រស់នេះក្ដី។
មជ្ឈដ្ឋានមហាជនរងចាំមើលថាឱក សុគន្ធកញ្ញា -ពេជ្រ សោភា ក្រៅពីលេងសម្រស់ប្រជែងគ្នានៅឆ្នាំ២០២៣ នេះតារា១ណាជាអ្នកដឹកដៃកូនក្រុមឲ្យឈ្នះពាន?ឬមួយលោកណុប បាយ៉ារិទ្ធ និងឆន សុវណ្ណារាជ ទេដែលជាអ្នកធ្វើឲ្យគេភ្ញាក់ផ្អើលកូនក្រុមរបស់ខ្លួន ?