Tuesday, November 19, 2024
Homeតារាខ្មែរសុគន្ធកញ្ញា-សោភា ៖ប្រជែងសម្រស់ ?

សុគន្ធកញ្ញា-សោភា ៖ប្រជែងសម្រស់ ?

ភ្នំពេញ៖ឱក សុគន្ធកញ្ញា និងពេជ្រ សោភា ទោះជាមានអាយុខុសគ្នា៣ឆ្នាំ ពោលគឺ​សុគន្ធកញ្ញា អាយុ៣៧ឆ្នាំ និងសោភា អាយុ៤០ឆ្នាំ ក្ដី ប៉ុន្ដែការលេចមុខធ្វើជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ វគ្គLive Show នេះអ្នកទាំងពីរមានការលេងឈុតសម្លៀក​បំពាក់​និង​គ្រឿងអលង្ការខុសប្លែកពីរដូវកាលមុនៗពោល​គឺមានការ​ទាក់ទាញខ្លាំងពីFan ទាំងសងខាង ខណៈដែលឆ្នាំនេះកញ្ញា ចង់សាងស្នាដៃថ្មីមុននាងសម្រាលកូនទី២ ខណៈ​ដែល​សោភា ក៍មាន​កូនក្រុមខ្លាំងដែលមានភាគរយខ្ពស់ក្នុង​ការឈ្នះពានដូចគ្នា។គេកត់​សម្គាល់ថា​សុគន្ធកញ្ញា បាន​តុបតែងខ្លួនស្លៀកពាក់យ៉ាងសម្រិតសម្រាំងរហូតមើល​សឹងតែមិនដឹងថានាង​មានផ្ទៃ​ពោះ​ឡើយ ហើយ​ស្វា​មីនាងលោកអ៊ឹង សុខលី ជាអ្នកដឹកនាំគ្រប់គ្រងកម្មវិធី​នោះទាំង​មូល​យកចិត្ត​ទុកដាក់ភរិយាខ្ពស់ដូចសព្វដង​ពិសេស​គឺអំឡុង​ពេលនាងមានផ្ទៃពោះប្អូនថៅ​កែហង្សមាស​ថ្នម​នាងកាន់តែខ្លាំង។ដោយឡែកសោភា វិញទោះ​ជានៅខាងក្រៅ​ឆាកលោក​ឆឹម សក្កដា ជា​គូដណ្ដឹងនាងបង្ហាញឲ្យគ្រប់គ្នាឃើញថាលោកទុកសោភា ដូចកែវភ្នែក​ព្រោះពេលខ្លះ​ពេល​នាងវិលមកពីច្រៀងសម្ដែងវិញទាំងយប់អាទ្រាធ​លោកចំហុយសំបុកត្រចៀក​កាំឲ្យនាង​ប៉ូវកំលាំងមិនចាំបាច់ស្អែកក្ដី តែពេលសោភា ធ្វើជាCoach របស់The Voice Cambodia រដូវកាល​ទី៣ នេះគេមិន​ឃើញលោកទៅក្បែឆាកតន្រ្ដីទេ ហើយតាមព័តមានថាលោកជាប់​ថតរឿងភាគ​បុរាណ​ទាំង​យប់​​អាទ្រាធហេតុនេះ​ហើយមិនអាចនៅថ្នមកាយ៉ាសោភា គ្រប់វិនាទីបានឡើយ។

 ឱក សុគន្ធកញ្ញា ធ្លាប់បានដឹកដៃកូនក្រុមរបស់ខ្លួនលោកថែល ថៃ លើកពានThe Voice Cambodia នៅរដូវ​កាល​ទី២ ម្ដងរួចទៅហើយ ខណៈដែលនាងគ្រប់គ្រងតំណែង២ផ្សេង ទៀត គឺជាគណៈកម្មាការCambodian Idol និងX Factor Cambodia ហើយមុននេះមានការបង្ហើបថា​នាង​អាចបាត់មុខពីJudge កម្មិវធីCambodian Idol រដូវកាល​ទី៥ ព្រោះតែ​ការត្រៀម​សម្រាល​កូននាពេលខាងមុខ។ប៉ុន្ដែទោះជាសុគន្ធកញ្ញា ចង់សម្រាកពីការធ្វើ​ជាCoach ឬJudge ពីកម្ម​វិធីណាហើយចង់វិលមកវិញពេលណាក៍បានគ្រប់ពេលវេលាព្រោះថាស្វាមីនាងលោកអ៊ឹង សុខ​​លី ជាអគ្គនាយកទូរទស្សន៍ហង្សមាស និងគ្រប់គ្រងដឹកនាំដោយផ្ទាល់កម្មវិធី​ប្រលង​ចម្រៀង​និងConcerts  ទាំង​ឡាយ​ហេតុនេះលោកមិនដែលមើលរំលងភរិយារបបស់ខ្លួនឡើយ ព្រោះអ្នកជំនាញសិល្បៈបានលើកឡើងថា​ថ្វីត្បិតតែសុគន្ធកញ្ញា ពេលនេះមិនសូវមានបទ​ល្បីៗ​​ដូចមុនក្ដី ប៉ុន្ដែការចេញមុខច្រើនពីបណ្ដារកម្មវិធីលំដាប់​ថ្នាក់អន្ដរ​ជាតិទាំងនោះអាចធ្វើ​ឲ្យនាងមានលំនឹង ឬទប់មិនឲ្យនាងធ្លាក់ចុះបានមួយកម្រិតផងដែរ។

 ចំណែកពេជ្រ សោភា វិញមិនទាន់បាននាំកូនក្រុមលើកពាននោះទេ ពោលគឺដូចគ្នា​ទៅ​និង​លោកណុប បាយ៉ារិទ្ធ ដែរ ហើយនាងមានតំណែងមួយទៀតជាគណៈកម្មាការ Beat The Best រដូវកាលទី១ ។តារាដែលជ្រកនៅហង្ស​មាសជាង១៨ឆ្នាំ រូបនេះនៅតែមានរូបសម្រស់គូរ​ឲ្យទាក់ទាញហើយនាងជាអ្ន្ចម្រៀងម្នាក់ដែលស្រលាញ់​នាឡិការ​ខ្លាំងនិងជាញឹកញាប់គេឃើញនាងពាក់ម៉ាកប្រេនប្រេន ដូចជាRichard Mille និងRolex ជាដើមដែល១គ្រឿងមាន​តម្លៃដល់​ទៅ​​រាប់​ម៉ឺនដុល្លារ។ប្រភពបានឲ្យដឹងថាសោភា នឹងត្រូវបានថៅកែហង្សមាសផ្ដល់​តំណែងធំ​បែប​នេះ​ថែមទៀតក្រោយពេលនាងបង្ហាញភក្ដីភាពជាមួយ​ហង្សមាសតាមរយៈការ​សម្រេច​ចិត្តបន្ដច្រៀង​ឲ្យផលិត​កម្ម​មួយ​នេះតទៅទៀត បើទោះជាកាលពីខែកញ្ញា ឆ្នាំ២០២០ មានដំ​ណឹង​ថា​នាងត្រូវបានផលិតកម្មថ្មី១ហ៊ានចាយ​លុយ​ធំ មួយគ្រោងជះលុយទិញនាង​ឲ្យទៅចាប់​ដៃ​ជា​មួយ​​លោកឧកញ៉ាព្រាប សុវត្ថិ វិញក្ដី។

  តារាសិល្បៈរួមអាជីពបានលើកឡើងថាឱក សុគន្ធកញ្ញា និងពេជ្រ សោភា បានឈ​លំ​ដាប់​ជូរមុខរបស់ហង្ស​មាស​អស់រយៈពេលជាង១០ឆ្នាំ​ដូចគ្នារហូតមកដល់​បច្ចុប្បន្នក៍​នៅ​មិន​ទាន់​មានតារាណាដណ្ដើមតំណែងពួក​គេបានដែរ។ប៉ុន្ដែទាក់ទង​សម្រស់វិញ​សុគន្ធ​កញ្ញា ធ្លាប់លេចឭថានាង​បានកែខ្ទង់ច្រមុះ តែសោភា អះអាង​ថា​នាងនៅរក្សារ​របស់​ពីធម្មជាតិ​ទាំង​អស់ ពោលគឺមិនទាន់បានកែច្នៃផ្នែកណាមួយទេ តែថានៅពេលនាងមាន​អាយុច្រើន ស្បែក​ចាប់ផ្ដើមជ្រីវជ្រួញនឹងគិតគូររឿងកែកុនផ្នែកណាដែលចាំបាច់តាមសភាពជាក់ស្ដែង បើទោះ​ជាម្ដាយ​នាង​បានជំទាស់ដាច់ខាតទាក់ទងរឿងកែសម្រស់នេះក្ដី។

មជ្ឈដ្ឋានមហាជនរងចាំមើលថាឱក សុគន្ធកញ្ញា -ពេជ្រ សោភា ក្រៅពីលេង​សម្រស់​ប្រជែងគ្នានៅឆ្នាំ២០២៣ នេះតារា១ណាជាអ្នកដឹកដៃកូនក្រុមឲ្យឈ្នះពាន?​ឬមួយ​លោក​ណុប បាយ៉ារិទ្ធ និងឆន សុវណ្ណារាជ ទេដែលជា​អ្នកធ្វើឲ្យគេភ្ញាក់ផ្អើលកូនក្រុមរបស់ខ្លួន ?

RELATED ARTICLES