Tuesday, November 19, 2024
Homeតារាខ្មែរសុខ ពិសី ៖ដល់អាយុរៀបការប្ដី

សុខ ពិសី ៖ដល់អាយុរៀបការប្ដី

ភ្នំពេញ៖តារាសាច់សខ្ចីសុខ ពិសី ស្រលាញ់ឪពុកនាងលោកសុខ ហេង ខ្លាំងណាស់ពិសេស​ក្រោយ​​ពេលនាង​រស់នៅអត់ពីម្ដាយរយៈពេល១៥ឆ្នាំមក ហេតុនេះគេជឿរថាពិសី នឹងអាច​ធ្វើឲ្យលោកហេង សប្បាយចិត្តដូច​គ្នា​ទៅនិងសិស្សប្អូននាងអ៊ីវ៉ា ដែលបានធ្វើដាក់លោកអ៊ូ វ៉ាវ កាលពីពេលថ្មីនេះដែរតាមរយៈការហ៊ានបង្ហាញ​អនា​គតស្វាមីលោកលី សេងហួរ នឹងឈាន​ទៅរៀបអាពាហ៍ ពិ​ពាហ៍ ឆាប់ៗនាពេលខាងមុខនេះ។ចំពោះពិសី វិញ​ធ្លាប់បានសារ​ភាពថា​ឪ​ពុកជម្រុញ​ឲ្យ​នាង​រៀបការប្ដីជាច្រើនលើកច្រើនសារមកហើយ ប៉ុន្ដែពេលខ្លះស្រីស្អាត​ដែល​ធ្លាប់ថតឈុត​កូន​ក្រ​មុំជាច្រើនដងនោះបែជាថាមិនដឹងថាកូនកំលោះនាងនៅឯណាទៅវិញ ថ្វីត្បិតតែ​គ្រប់​គ្នាដឹង​ថា​មនុ​ស្ស​ដែលនាងថាពិបាករកនោះតាមពិតនៅជិតបង្កើយនាងយ៉ា​ង​ណាក្ដី។តាមរយៈ​ការច្រៀង​ឲ្យ​ផលិត​កម្មសាន់ដេរយៈពេល១៤ឆ្នាំកន្លងមកនេះពិសី គេជឿរថា​ការពិសោធន៍ស្នេហ៍ និង​សង្កេត​​​​ចិត្តគំនិត​មើល​ទៅលើថៅកែក្មេងសាន់ដេលោកឡាយ សុខ​ចំរើន គ្រប់គ្រាន់ដែល​អាច​ឲ្យនាងជឿរជាក់បានទៅលើ​ម្ចាស់ផលិត​កម្មធំមួយនេះ​ហើយការ​ដឹកដៃគ្នាចូលរោងការគូរតែមិនត្រូវពន្យាពេលច្រើនឆ្នាំ​តទៅទៀតឡើយព្រោះថា​ឆ្នាំ​នេះ​នាងឈានចូលវ័យ៣៣ឆ្នាំទៅហើយ ខណៈដែលឱក សុគន្ធកញ្ញា ក៍បានរៀបការប្ដីនៅ​អាយុ​៣៣​ឆ្នាំដែរ​កាល​ពីឆ្នាំ​២០១៩ ហើយ​សុគន្ធ និសា ដែលរៀបការប្ដីនៅឆ្នាំ២០១៧ កាលនោះនាង​មាន​​អាយុ៣៤ឆ្នាំ ។

បើតាមតារា​រៀម​ច្បង២ដួងដែលធ្វើជាគំរូរនៃការឈានដល់វ័យ​ត្រូវរៀប​ការប្ដីនោះពិសី គូរណាស់តែព្រម​ធ្វើជាកូន​ក្រមុំមែនទែននៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខាងមុខនេះ ព្រោះបើនាងចង់​ពន្យា​ពេលជាង១០ឆ្នាំទៀតនោះ​គឺ​ហាក់​ដូចជានាងមិនចង់​បំ​ពេញបំណងឪពុករបស់ខ្លួន​ដូច​នាងអ៊ីវ៉ា ដែលបានធ្វើចំពោះលោកវ៉ាវ នៅពេលនេះ​ឡើយ ហើយលទ្ធផលគឺអាចដូចមាស សុខសោភា មានប្ដីរយៈពេល១៦ឆ្នាំ តែពន្យាពេលយក​កូន​រហូត​ព្រោះខ្លាច​ប៉ះ​ពាល់ដល់អាជីព ឥឡូវស្រាប់តែចង់បានកូនមែនទែន ថ្ងូរពិបាក អត់បាន​ដូចចិត្តទៅវិញ។

សុខ ពិសី មានជម្រើសស្នេហ៍ច្រើនដែលកន្លងមកនាងធ្លាប់សារភាព​ថាមានមន្រ្ដី​រាជ​ការមួយចំនួនតាម​ស្រលាញ់​និងចង់ចូលចែចូវ ។ប៉ុន្ដែគេជឿរថានាងនឹងដើរលើផ្លូវដូចឱក សុ​គន្ធកញ្ញា ដែរពោលគឺត្រូវការបុរសម្នាក់​ដែល​យល់​ដឹងច្បាស់ពីអាជីព​សិល្បៈរបស់នាង​មាន​ន័យ​ថាមិនប្រចណ្ឌ ឬហួងហែងទើបនាងព្រម​ទទួលយកធ្វើស្វាមី​ហើយ​បុរសដែល​មាន​គុណ​សម្បត្តិបែបនេះគឺមានតែថៅកែក្មេងរបស់សាន់ដេនេះ​ហើយដែលសម្របខ្លួនតាម​នាង​បានគ្រប់ពេលវេលា។គេជឿរថាការលាតត្រដាងរឿងស្នេហារបស់អ៊ីវ៉ា នឹងត្រៀមរៀបការនៅឆ្នាំ​ក្រោយ​​​នេះក៍​ធ្វើឲ្យ​ពិ​សី មានការប្រែប្រួលចិត្តចំពោះការលាក់បាំងរឿងស្នេហា​របស់ខ្លួន​តទៅ​ទៀតដែរ ហេតុនេះ​ដើម្បីឲ្យឪពុក​ដែលនាងស្រលាញ់បំផុតសប្បាយ​ចិត្តនាងនឹងធ្វើដូច​សិស្ស​ប្អូនដែរជាមិនខាន។ដោយឡែកអ្នកជំនាញ​សិល្បៈ​បាន​លើកឡើងថាពិសី ទោះជាមិនរៀបការ ឬព្រមការប្ដីក៍​នាង​នៅតែជាតួឯក របស់សាន់ដេដែរ ហេតុនេះមិនគូរ​ណា​ខ្លាចលែង​មានការ​គាំទ្រ​ក្រោយ​មាន​ស្វា​មី​​ដោយបន្ថែមការពន្យាពេលបង្ហាញស្នេហ៍ផ្អែមល្ហែម​ឬលាតត្រដាង​ស្នេហា​ជាសាធារណៈ​បែប​​​​នេះតទៅទៀតឡើយ។

 គូរបញ្ជាក់ថារយៈពេលចុងក្រោយនេះគេឃើញសុខ ពិសី បានងាកមកច្រៀងCover បទ​មរតកដើម ជាបន្ដបន្ទាប់ ខណៈដងចាប់ដៃគូច្រៀងដោយមិនប្រកាន់ឡើយ ពោលគឺ​បន្ទាប់ពីអត់​ពីលោកខែម ប៊ុនថៃ ពិសី ឆ្លងឆ្លើយជា​មួយ​លោកឆាយ វីរៈយុទ្ធ ,នាយចឺម និងតារា​សិស្សប្អូនមួយចំនួនទៀតរបស់សាន់ដេ។ប៉ុន្ដែរឿងដែលគូរឲ្យចាប់​អារម្ម​ណ៍​នោះពិសី នៅតែ​ហៅ​លោកចំរើន ថាជាលោកឬមេ នៅចំពោះក្រុមតារាចម្រៀងទាំងឡាយដដែល ហេតុនេះ​ហើយ​​ភាពក្លាហានរបស់នាងក្នុងការគ្រងឈុតកូនក្រមុំមែនទែន បន្ដអត់ច្បាស់លាស់៕

RELATED ARTICLES