Thursday, December 26, 2024
Homeព័ត៌មានជាតិប្តីទៅ​រកត្រីបាត់​យូរ ប្រពន្ធ​តាម​រកឃើញ​ដេកស្លាប់​កណ្តាលស្រែ

ប្តីទៅ​រកត្រីបាត់​យូរ ប្រពន្ធ​តាម​រកឃើញ​ដេកស្លាប់​កណ្តាលស្រែ

ខេត្តកណ្តាល ៖ បុរសម្នាក់ បានចេញទៅរាយបង្កៃសន្ទូចតាមវាលស្រែរកត្រី យកមក ធ្វើម្ហូបតាមទម្លាប់ លុះ​បាត់យូរពេកមិនឃើញ ត្រឡប់មកផ្ទះ ប្រពន្ធក៏ចេញទៅតាមរក ស្រាប់ តែប្រទះឃើញប្តីដេកស្លាប់ផ្កាប់មុខ​កណ្តាលស្រែ ដោយសារតែដើរទាក់ខ្សែលួសដែលគេរាយឆក់ សត្វកណ្តុរ បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់យ៉ាង អាណោចអាធ័ម កាលពីវេលាម៉ោង១០និង ១៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិលេខ៥ ឃុំ ប្រាសាទ ស្រុកស្អាង។

ជនរងគ្រោះដែលត្រូវខ្សែលួសឆក់កណ្តុរឆក់ស្លាប់នោះ មានឈ្មោះព្រុំ ដន ហៅហើម អាយុ៣០ឆ្នាំ មុខរបរ​កសិករ មានលំនៅក្នុង ភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាល ពីវេលាម៉ោង៥ល្ងាច ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ ២០១៧ ប្តីរបស់នាងបានចេញទៅចងសន្ទូចនៅ តាមវាលស្រែដូចសព្វមួយដង លុះដល់វេលា ម៉ោង៩យប់ថ្ងៃដដែល ដោយបាត់ប្តីមិនឃើញ ត្រឡប់មកផ្ទះវិញ ទើបនាងព្រួយបារម្ភ ក៏ពឹង អ្នកជិតខាងឱ្យចេញ​ទៅជួយតាមរកប្តីជាមួយ នាង។ រហូតមកដល់វេលាម៉ោង១០និង១៥ នាទីយប់ថ្ងៃដដែល ខណៈដែលដើរទៅរក​ប្តី ដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែប្រទះ ឃើញប្តីរបស់នាងដេកផ្កាប់មុខស្លាប់កណ្តាល ស្រែយ៉ាង​អាណោចអាធ័ម ដោយសារតែឆក់ ជាប់ខ្សែលួសឆក់កណ្តុរដែលអ្នកភូមិម្នាក់ ឈ្មោះ ខាត់ សម្បត្តិ រាយព័ទ្ធជុំវិញ​ស្រែរបស់គេ ដើម្បី ការពារសត្វកណ្តុរ។

ក្រោយកើតហេតុ អ្នកភូមិរួមនិងប្រពន្ធ ជនរងគ្រោះបាននាំគ្នាសែងយកសពជនរងគ្រោះ ត្រឡប់មកលំនៅឋាន​វិញ លុះព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ទើបរាយការណ៍ប្រាប់ មេភូមិ និងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយ អន្តរាគមន៍។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋថា មានករណី​មនុស្សដើរទាក់ខ្សែ លួសឆក់កណ្តុរស្លាប់ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជន រងគ្រោះពិតជាត្រូវខ្សែលួសឆក់សត្វកណ្តុរ ឆក់ ស្លាប់ប្រាកដមែន នៅគ្រាដែលជនរងគ្រោះដើរ ដាក់បង្កៃរកត្រី​នៅ​តាមវាលស្រែ ដោយនៅលើ ខ្លួនប្រាណសព មានស្នាមត្រង់កំភួនដៃឆ្វេង ១កន្លែង និងក្លៀកខាងឆ្វេងមួយ​កន្លែង។ បន្ទាប់ មក សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើត- ហេតុ និងដកហូតវត្ថុតាង រួមមានអាំងវិចទ័រ ចំនួន​១គ្រឿង អាគុយម៉ាកប៉ាណាសូកា កម្លាំង ៥០អំពែរ ពណ៌ក្រហមលាយស ចំនួន១គ្រឿង ព្រមទាំងខ្សែលួសជា​ច្រើន​ម៉ែត្រទៀតផង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាម ប្រពៃណី៕”

RELATED ARTICLES