ខេត្តកំពង់ឆ្នាំង ៖ សង្ឃវ័យក្មេង៣អង្គ រួមនិងបក្ខពួក៤នាក់ផ្សេងទៀត បានលួចដោះ ស្បង់ តុបតែងខ្លួនជាក្មេងស្ទាវ នាំគ្នាចូលក្លឹប ផឹកស៊ីរាំលេងយ៉ាងក្អាកក្អាយ លុះត្រឡប់មក វិញ មិនទាន់អស់ចំហាយនាំគ្នាអង្គុយលេងលើ សួនច្បារ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញសង្ស័យ ឃើញសក់ខ្លីៗ ឃាត់ខ្លួនសាកសួរ ទើបដឹងថា គឺជាសង្ឃលួចដោះស្បង់ចូលក្លឹបរាត្រី។
ករណីឃាត់ខ្លួនសង្ឃ ដែលលបលួចចូល ក្លឹបរាត្រីជាមួយបនភឿននេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅ ចំណុចសួនច្បារដើមពោធិ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។
សង្ឃទាំង៣អង្គ ដែលលួចដោះស្បង់ដើរ លេងយប់នេះ រួមមាន ទី១-ឈ្មោះថន ពិសា អាយុ១៧ឆ្នាំ ទី២-ឈ្មោះម៉ាត សុមិត អាយុ ១៦ឆ្នាំ និងទី៣-ឈ្មោះណៃ ចំណាន។ ទាំង៣ នាក់ គឺជាសង្ឃគង់នៅវត្តសង្វររង្សី ស្ថិតក្នុងឃុំ ផ្សារ ស្រុកបរិបូរណ៍។ ចំណែកបក្ខពួក៤នាក់ ទៀត រួមមាន ទី១-ឈ្មោះប៉ុន មឿន អាយុ ២០ឆ្នាំ ទី២-ឈ្មោះឈឿន វណ្ណា អាយុ២០ឆ្នាំ រស់នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ទី៣-ឈ្មោះ ប៉ិន វណ្ណៈ អាយុ២២ឆ្នាំ រស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៤-ឈ្មោះធឿង ថាង អាយុ ២២ឆ្នាំ។
តាមប្រភពពីមន្ត្រីអាវុធហត្ថខេត្តកំពង់- ឆ្នាំង បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលកម្លាំងអាវុធហត្ថ កំពុងចេញល្បាត តាមមូលដ្ឋាន ស្រាប់តែប្រទះឃើញយុវជន មួយក្រុមមានគ្នា៧នាក់អង្គុយលេងនៅលើសួន ច្បារដើមពោធិ ហើយក្នុងនេះ ឃើញយុវជន ៣នាក់ មានក្បាលត្រងោល សក់ខ្លីៗ ទើបសង្ស័យ ក៏ឃាត់ខ្លួនមកសាកសួរ ទើបដឹងថា ក្នុងចំណោម យុវជនទាំង៧នាក់ មាន៣នាក់ គឺជាសង្ឃដែល លួចចេញពីវត្ត មកដើរលេងយប់។
ក្រោយធ្វើការឃាត់ខ្លួនយុវជនទាំង៧នាក់ មកធ្វើការសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង រួចមក មន្ត្រីអាវុធហត្ថ បានធ្វើតេស្តរកសារធាតុញៀនលើខ្លួនយុវជន ទាំង៧នាក់ ក្នុងនោះឃើញថា មានម្នាក់ឈ្មោះ ធឿង ថា មានសារធាតុញៀននៅក្នុងខ្លួន។
នៅចំពោះមុខកម្លាំងអាវុធហត្ថ ក្រុមយុវជនខាងលើ បានឆ្លើយសារភាពថា ដំបូង ឡើយ ឈ្មោះធឿង ថាង ដែលមានសារធាតុ ញៀនក្នុងខ្លួនបានបបួលមិត្តភក្តិចំនួន៣នាក់ ទៀត ទៅដើរលេងយប់ជាមួយគ្នា បន្ទាប់មក ៣នាក់នោះ បានទៅបបួលសង្ឃវ័យក្មេងទាំង ៣អង្គ ដែលគង់នៅវត្តសង្វររង្សី ទៅជាមួយ គ្នា បន្ទាប់មកសង្ឃទាំង៣អង្គ ក៏នាំគ្នាលួចដោះ ស្បង់ចេញ រួចស្លៀកពាក់ខោអាវ ហើយក៏នាំ គ្នាចេញមកដើរលេងនៅទីរួមខេត្ត ដោយបាន ចូលក្លឹបផឹកស៊ីរាំលេងយ៉ាងសប្បាយដោយមិនិ មានអ្នកណាម្នាក់ បានដឹងរឿងសោះឡើយ។ លុះពេលចេញមកពីក្លឹបវិញ ដោយសារមិនទាន់ អស់ចំហាយសប្បាយ ទើបសង្ឃទាំង៣អង្គ មិនទាន់ចង់ត្រឡប់ទៅវត្តវិញ ក៏នាំគ្នាទៅអង្គុយ លេងនៅលើសួនច្បារ ស្រាប់តែត្រូវកម្លាំង អាវុធហត្ថ ចេញល្បាតចាប់ថ្នាក់បានឃាត់ខ្លួន មកសាកសួរ ទើបបែកធ្លាយរឿងរ៉ាវតែម្តង។
ក្រោយពីសាកសួររួចរាល់ យុវជនជាសង្ឃ ដែលលួចដោះស្បង់ចេញពីវត្តដើរលេងយប់ ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យខាង មន្ទីរធម្មការខេត្ត ជាអ្នកចាត់ការបន្ត។ ចំណែក យុវជន៣នាក់ផ្សេងទៀត ត្រូវបានដោះលែង ឱ្យមានសេរីភាពដោយគ្រាន់តែធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តបែបនេះទៀតប៉ុណ្ណោះ។ ដោយ ឡែក យុវជនឈ្មោះធឿង ថាង ដែលមានសារ- ធាតុញៀនក្នុងខ្លួនត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕