Tuesday, November 19, 2024
Homeតារាខ្មែរសុគន្ធ និសា ៖មានសង្ឃឹមខ្ពស់

សុគន្ធ និសា ៖មានសង្ឃឹមខ្ពស់

ភ្នំពេញ៖រយៈពេលជាង១ខែហើយដែលអ្នកនាងសុគន្ធ និសា បានផ្ញើរប្រាណលើទឹកដីអាមេរិក ហើយការ​ទៅ​លើកនេះនាងនិងស្វាមីបានដើរកម្សាន្ដម៉ាអស់ដៃដោយមានសាច់ញាត្តិខាងប្ដីដឹកនាំងដើរលេងតាមបណ្ដារដ្ឋជាច្រើន។ដោយឡែកសម្រាប់តារារួមអាជីពនិងFan របស់​នាង​នៅក្នុងស្រុកវិញពួកគេបានខមិននៅលើរូបភាព​ថ្មីៗ​របស់នាងដែលបង្ហាញពីភាពរីករាយលើទឹកដីអាមេរិកនោះដោយលើកនេះក៍ដូចមុនៗដែរពោលគឺភាគច្រើនអ្នកជូនពរនាងឲ្យសម្រេចបំណងការពពោះកូនដំបូងដូចក្ដីប្រាថ្នា ។ប៉ុន្ដែនិសា មិនបានប្រាប់លទ្ធផល ឬសន្យារឿង​នេះ​ទៅ​អ្នក​គាំទ្ររបស់ខ្លួននោះទេ ហើយនាងត្រៀមមកខ្មែរវិញមុនដំណាច់ខែកញ្ញា នេះ ខណៈមុន​ចេញទៅ​លេង​ទឹកដីខាងប្ដីនេះនាងបានធ្វើរួចរាល់ការងារសិល្បៈដែលបានទទួល ហើយនៅ​នៅរដូវធ្លាក់ភ្លៀងនេះ​ទាំង​និសា និងតារាទាំងឡាយក៍មិនសូវរវល់ច្រើនដូចរដូវក្ដៅដែរ។

 គូររំលឹកថាសុគន្ធ និសា បានដឹកដៃប្ដីលោកចៅ សម្បត្តិ ហោះទៅអាមេរិកកាល​ពីថ្ងៃ​ទី៧ ខែសីហា ដែលដំណើរ​ជើង​នេះលក្ខណៈកម្សាន្ដសុទ្ធសាធតែម្ដង ហើយកន្លងមកក៍មាន​តារាមួយចំនួនបានរៀបយុទ្ធសាស្រ្ដបែបនេះ​យកកូនដោយជោគជ័យផងដែរតាមរយៈការផ្លាស់ប្ដូរបរិយាកាសនៃការលំហែកាយទាំងគូរ មិននៅកន្លែងដដែល ខណៈដែលនិសា វិញ​ក្រោ​យ​​រៀបការហើយភ្លាមៗនាងថាក្រុមគ្រួសារទាំងសងខាង​បានជម្រុញឲ្យយកកូនតាំង​ពីដំបូង​ម្លេះ តែនាងនិងស្វាមីបានពិភាក្សាគ្នាចង់បានកូនតាមគម្រោងទើបមិនទាន់មានដូច​គេ​។និសា ក៍ទទួល​ស្គាល់ដែរថានាងចង់បានកូនទី១កើតនៅ​អាមេរិកពោលគឺសម្រាល​ភ្លាមបាន​សញ្ជាតិ​អាមេរិកភ្លែត ប៉ុន្ដែដោយ​សារតែមិនអាចចោលអាជីពចម្រៀងក្នុងស្រុកបានទើប​កាល​ពីឆ្នាំ​២០២១ និង២០២២ នាងសម្រេចចិត្តពពោះកូន​ក្នុងស្រុក តែជាលទ្ធផលគឺបរាជ័យ បើ​ទោះ​ជាកាល​ពីចុងឆ្នាំ២០២២ នាងបានចេញចូលមន្ទីសម្ភពមួយជាញឹក​ញាប់ដែលទំនង​ជាទៅ​ពិនិត្យមើលផ្ទៃពោះក្ដី តែចុងក្រោយនៅតែអត់ដដែល។ដោយឡែកនៅខែធ្នូ ឆ្នាំ២០២៣ ខាង​មុខនេះនិសា នឹងប្រារពខួបអាពាហ៍  ពិពាហ៍ របស់ខ្លួនគម្រប់៦ឆ្នាំ ហើយពេលនោះនាង​ប្រាក​ដ​ជាត្រូវ​បានFan ជូនពរនូវសារដូចឆ្នាំមុនដដែលទៀតជាមិនខាន នោះគឺការយកកូនទី១ឲ្យ​បាន​​ជោគជ័យ។

 សូមបញ្ជាក់ថាសុគន្ធ និសា មិនមានដណឹងនាងចង់ដើរចេញពីហង្សមាសជាលើកទី២​ឡើយ ក្រោយនាងត្រូវ​បានថៅកែផ្ដល់តំណែងជាគ្រូបង្វឹកThe Voice Kids  Cambodia រដូវកាលទី៣ និងCambodian Idol Junior រដូវកាលទី២ ហើយផលិតកម្មនេះនឹងផ្ដល់តំណែង​ពិសេសនេះ​ទៅ​​នាងថែមទៀតដើម្បីចងជើងនាងកុំឲ្យ​ទៅ​តាមព្រាប សុវត្ថិ និងខេមរៈ សីរមន្ដ ។ប្រភពថា​និសា ចង់បានកូនមុនគម្រោងការណ៍បែបនេះដោយសារតែនាង​ខ្លាចអាយុកាន់​តែ​ច្រើន ពិបាក​រឿងយកកូនដូចមាស សុខសោភា ហេតុនេះហើយបើសិនជាវិលត្រឡប់មក​ពី​អាមេរិក​មាន​កូន​ដូចក្ដី​ប្រាថ្នានោះនាងបានត្រៀមបាត់មុខពីឆាកតន្រ្ដីទាំងឡាយ រួមទាំង Coach និងJudge នៅ​ហង្សមាសជាស្រេច ខណៈដែលហង្សមាសនៅតែបើកផ្លូវឲ្យ​នាងវិល​មកថត​សម្ដែង​ភាពយន្ដ​តាម​ចិត្តចង់ក្រោយ​ពេលនាងឆក់បានតួឯក៤រឿងនាពេលកន្លង​មកគឺ”​សិសិរដូវក្នុងបេះដូង”​,”រាជនីយភូមិគ្រិះ” ,”ព្រះវេស្សន្ដជាតក” និងរឿង”ចំណតថ្មីនៃ​សុភមង្គល”​។

ក្រៅពីសុគន្ធ និសា តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិកតែមិនបញ្ចប់​អាជីព​ចាស់មានដូចជាអ្នក​នាងអម្ពរ ទេវី,នារី រ័ត្នគន្ធា  និងសារ៉ាយ សក្ខណា ជាដើម ខណៈ​ដែលគឹម លក្ខិ​ណា ,វ៉េត រតនា បានលាឈប់ពី​ការសម្ដែងតាំងពីក្រោយរៀប​ការប្ដីភ្លាមៗ​ម្លេះ​។ចំពោះនិសា វិញនាងធ្លាប់បានប្រាប់អ្នកយកព័តមាន​យើងថា​ស្វា​មីនាងក៍ធ្លាប់​សុំឲ្យនាង​ឈប់​​ដាច់ពីការច្រៀងសម្ដែងមួយនេះដែរ ប៉ុន្ដែនាងលើកហេតុផលពីការប្រឹងតស៊ូ​ដល់ទៅ​ជាង១០ឆ្នាំ មិនអាចបោះបង់ត្រឹមនេះបានទើបក្រោយមក​ប្ដីបានអនុញ្ញាត្តិឲ្យនាងបន្ដសិ​ល្បៈ​តាមចិត្តចង់រហូតមក​ដល់បច្ចុបប្បន្នតែម្ដង។និសា ដែលមានបញ្ហាសុខភាពដោយសារតែជំងឺ​ក្រពះធ្ងន់ធ្ង ព្រោះតែញាំអាហារមិន​ទៀង​ទាត់​នោះពេលនេះក៍មានសុខភាព​ល្អប្រសើរវិញដែរ​ហើយនាងជាតារាម្នាក់ដែលពូកែថែរាងពោលគឺ​ទោះជា​មាន​ស្វាមីជាច្រើនឆ្នាំក្ដី ប៉ុន្ដែមិន​បណ្ដោ​​យ​ឲ្យឡើងគីឡូជ្រុល ឬបែកសាច់ដូចតារាមួយចំនួនទេ ដែលចំណុចនេះ​ហើយ​​​ធ្វើ​ឲ្យ​អ្នកនាងប៊ុន សុគន្ធា នៅតែត្រូវប៉ាន់ស្ពតធំៗ ខណៈដែលអ្នកដឹកនាំភាពយន្ដក៍មិនទាន់ហ៊ាន​ទម្លាក់​នាង​ឲ្យធ្វើជាតួរងឡើយ ៕

RELATED ARTICLES