អ្នកចាត់ការក្រុម Man City លោក Pep Guardiola បាននិយាយថាក្រុមរបស់លោក មានបញ្ហាជាមួយនឹង បញ្ជីកីឡាកររបួសកំពុងកើនឡើង ដែលគំរាមកំហែងដល់ការរំខានដល់ការចាប់ ផ្តើមដ៏ល្អឥតខ្ចោះរបស់ ក្លឹបសម្រាប់រដូវកាលនេះ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី។
Man City មានកីឡាករក្រៅទីលានតែប្រាំមួយនាក់ប៉ុណ្ណោះនៅលើកៅអីរបស់ពួកគេសម្រាប់ជ័យជម្នះ ៣-១ លើក្រុម Red Star នៅក្នុងការប្រកួតយូហ្វាឆេមពាលីកកាលពីយប់ថ្ងៃពុធ ។
ការទទួលជ័យជម្នះជាលើកទីប្រាំពីររបស់ពួកគេនៅក្នុងការប្រកួតទាំងអស់បានកើតឡើងក្នុងតម្លៃមួយ ខណៈ ដែលខ្សែបម្រើ Bernardo Silva បានក្លាយជាកីឡាករចុងក្រោយគេដែលរងរបួសហើយលោក Guardiola នឹង ទុកគាត់អោយសម្រាកប៉ុន្មានសប្តាហ៍ខាងមុខនេះ។
កីឡាករអន្តរជាតិព័រទុយហ្គាល់បានចូលរួមជាមួយ Kevin de Bruyne, Jack Grealish, Mateo Kovacic និង John Stones ដែលសុទ្ធតែរបួស។
លោក Guardiola បាននិយាយថា ពួកយើង កំពុងមានបញ្ហា ពេលដែល Man City មានការប្រកួត ប្រឺមីញេលីក បីបន្ថែមទៀត រួមទាំងការធ្វើដំណើរទៅកាន់ Arsenal នៅថ្ងៃទី៨ ខែតុលា ការប្រកួត Carabao Cup ជាមួយ Newcastle និងការប្រកួតក្របខ័ណ្ឌ យូហ្វាឆេមពានលីកជាមួយ Leipzig មុនពេលសម្រាកអន្តរជាតិ៕