Saturday, May 10, 2025
Homeសន្ដិសុខសង្គមដើរអត់ចូលផ្ទះ ប៉ូលិសចាប់កោរសក់៣នាក់

ដើរអត់ចូលផ្ទះ ប៉ូលិសចាប់កោរសក់៣នាក់

ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមុនីជ័យ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បាន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន បានធ្វើការចេញល្បាតនៅចំណុចភូមិសាស្ត្រឃុំពាំងល្វា ឃុំភ្នំតូច ឃុំក្រាំងចេក និងឈានដល់ការឃាត់មុខសញ្ញាក្មេង ទំនើងចំនួន៦នាក់ ដែលបោះបង់ចោលការសិក្សា ដើរលេងមិនចូលផ្ទះ និងប្រើប្រាស់គ្រឿងញៀន យកមកកោរសក់ អប់រំ មុននឹងប្រគល់ឱ្យអាណាព្យាបាល យកទៅអប់រំបន្ត។

ក្មេងទំនើងទាំង៦នាក់ រួមមាន ទី១-ឈ្មោះកុល ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសារ៉ាម ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ (មានសារធាតុញៀន)។ ទី២-ឈ្មោះអាន ភ័ស ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសារ៉ាម ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ (មានសារធាតុញៀន)។ ទី៣-ឈ្មោះផល់ ផាន់និត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំភ្នំតូច ស្រុកសាមគ្គមុនីជ័យ (មានសារធាតុ ញៀន)។ ទី៤-ឈ្មោះរឿន ជីវន្ត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ (មានសារធាតុញៀន)។ ទី៥-ឈ្មោះណន សុភា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិស្វាយជួរ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ និងទី៦-ឈ្មោះផល់ ឧត្តម ភេទ ប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។

ពេលឃាត់ខ្លួនជនទំនើង សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿង ញៀន មួយចំនួន ម៉ូតូ ចំនួន ៣គ្រឿង (មានឯកសារត្រឹមត្រូវ) និងទូរស័ព្ទ ចំនួន៣គ្រឿង។ក្រោយឃាត់ខ្លួនជនទំនើងទាំង៦នាក់ សមត្ថកិច្ចបានកោរសក់ ជាការព្រមាន និងបានអប់រំ ធ្វើកិច្ចសន្យា រួចឱ្យ អាណាព្យាបាលមកធានាយកទៅអប់រំបន្ត៕

RELATED ARTICLES