ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សប្រហែល ១៨៦០០០នាក់បានទៅដល់អឺរ៉ុបរួចហើយតាមរយៈ សមុទ្រមេឌីទែរ៉ាណេក្នុងឆ្នាំ២០២៣។

លោក Ruven Menikdiwela ប្រធានការិយាល័យ UNHCR នៅទីក្រុងញូវយ៉កបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ជនភៀសខ្លួន ប្រហែល ១៣ម៉ឺនាក់ត្រូវបានចុះឈ្មោះនៅក្នុងប្រទេសអ៊ីតាលី កើនឡើង ៨៣ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រីបាននិយាយថាមនុស្សជាង២៥០០នាក់បានបាត់ខ្លួនឬស្លាប់ចាប់តាំងពីដើមឆ្នាំរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា។អង្គការអន្តរជាតិសម្រាប់ ការធ្វើចំណាក ស្រុកបាននិយាយកាលពីពេលថ្មីៗនេះថា មានមនុស្សស្លាប់ ឬបាត់ខ្លួនជាង ២៧០០ នាក់។

លោកស្រីMenikdiwela បាននិយាយថាមនុស្សជាង ១០២០០០នាក់បានព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេពីប្រទេសទុយនីស៊ីដែលជាការកើនឡើង ២៦០% ពីឆ្នាំមុន។ មនុស្សជាង៤៥០០០បានព្យាយាមឆ្លងពីប្រទេសលីប៊ី។ ក្រៅពីប្រទេសអ៊ីតាលី ទូកទាំងនោះក៏ធ្វើដំណើរទៅប្រទេសក្រិក អេស្ប៉ាញ ស៊ីប និងម៉ាល់ តាផងដែរ៕