Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចថតស្រីងូតទឹកស្រាត ជាប់ខ្នោះ

លួចថតស្រីងូតទឹកស្រាត ជាប់ខ្នោះ

ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ បានបែកគំនិតប្រើទូរស័ព្ទលួចថតនារីម្នាក់កំពុងងូតទឹកស្រាតក្នុងបន្ទប់ទឹក គាប់ជួនត្រូវនារីរងគ្រោះប្រទះឃើញ ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យលួចថតនារីងូតទឹកស្រាតនេះ ត្រូវបានសមត្ថកិចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ២និង៤៥នាទី រសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភួង សុភា ភេទប្រុស មុខរបរមិនពិតប្រាកដ មានលំ នៅ ផ្ទះលេខ១៣៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ល.ស.ល មុខរបរកម្មកររត់តុ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានចូលទៅងូតទឹក នៅក្នុង បន្ទប់ទឹក ទីតាំងកើតហេតុខាងលើ ដែលជាបន្ទប់ទឹករួមសម្រាប់អ្នកស្នាក់នៅបន្ទប់ជួល ទីតាំងខាងលើ។ លុះបន្តិចក្រោយមក ខណៈដែលនារីរងគ្រោះកំពុងងូតទឹក ស្រាប់តែ ប្រទះឃើញជនសង្ស័យខាងលើបាន ប្រើទូរស័ព្ទលួចថតរូបនាងងូតទឹកស្រាត ក៏ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង ចាប់ក្របួចជនសង្ស័យ ជាប់ ព្រមតាំងដកហូតបានវត្ថុតាង ទូរស័ព្ទដៃ ម៉ាកវីវ៉ូ ពណ៌ទឹកប៊ិក (ជារបស់ជនសង្ស័យ)។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES