កីឡាករចាំទី Manuel Neuer របស់ក្លឹប Bayern អាចនឹងត្រលប់មកចូលសមរភូមិវាលស្មៅវិញបន្ទាប់ពីចំណាយពេលជិត១១ខែនៅក្រៅទីលានជាមួយនឹងរបួសជើង។Neuer នឹងត្រឡប់មកនៅក្នុងការប្រកួតឆេមពានលីកបន្ទាប់របស់ពួកគេប៉ះជាមួយ Galatasaray នៅថ្ងៃទី២៤ ខែតុលា ។នេះបើយោងតាមនាយកកីឡារបស់ក្លឹបលោកChristoph Freund បានប្រាប់អ្នកកាសែត។
លោកFreund បានប្រាប់កាសែត Amazon Prime កាលពីថ្ងៃអង្គារមុនការប្រកួតរបស់ Bayern ឈ្នះCopenhagen ថាយើងនឹងឃើញ។ វានឹងជារឿងដ៏ល្អមួយ ប៉ុន្តែខ្ញុំមិនបដិសេធទេ។ ប្រសិនបើវានៅតែបន្តដូចនេះ យើងនឹងសង្ឃឹមថានឹងឃើញគាត់នៅលើទីលានម្តងទៀតឆាប់ៗនេះ ។
គ្រូបង្វឹក Thomas Tuchel បាននិយាយក្រោយការប្រកួតថា វានឹងអាស្រ័យលើ Neuer ខ្លួនឯងផ្ទាល់ ក្នុងការសម្រេចចិត្តថាពេលដែលគាត់សមនឹងលេងបាន ហើយថាខ្ញុំមិនចង់ធ្វើការទស្សន៍ទាយមុននោះទេ។ប្រធានក្រុមក្លឹប Bayern និងអាល្លឺម៉ង់ កីឡាករNeuer ប្រកួតចុងក្រោយកាលពីថ្ងៃទី១ខែធ្នូជាមួយកូស្តារីកាក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅកាតា។ គាត់បានរងរបួសបាក់ឆ្អឹងកាលពីខែធ្នូ អំឡុងពេលដំណើរកម្សាន្តជិះស្គី៕