លោកJanne Andersson នឹងលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើស ជាតិស៊ុយអែតបន្ទាប់ពីរយៈ ពេល ប្រាំពីរឆ្នាំ ប្រសិនបើក្រុមរបស់លោកមិនបានឡើងទៅប្រកួតយូរ៉ូ ២០២៤។
ក្នុងនាមជាអ្នកដឹកនាំតាំងពីឆ្នាំ ២០១៦លោក Andersson មានកិច្ចសន្យារហូតដល់ការប្រកួតយូរ៉ូនៅប្រទេស អាល្លឺម៉ង់ ប៉ុន្តែលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ សហព័ន្ធកាលពីថ្ងៃចន្ទថាគាត់នឹងចុះចេញ ពីតំណែងបន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះក្នុងខែវិច្ឆិកា ប្រសិនបើក្រុមមិនជោគជ័យ។ក្រុមជម្រើសជាតិស៊ុយអែតស្ថិតនៅលេខរៀងទី៣ក្នុងពូលមាន៧ពិន្ទុតាមពីក្រោយក្រុមជម្រើសជាតិបែលហ្សិក និងអូទ្រីស។ ក្រុមកំពូលទាំងពីរមានសិទ្ធិសម្រាប់ យូរ៉ូប៉ុន្តែឱកាសរបស់ស៊ុយអែតមើលទៅស្រពិចស្រពិល បន្ទាប់ពីការបរាជ័យក្នុងលទ្ធផល ៣ទល់១ជាមួយក្រុមជម្រើសជាតិអូទ្រីសកាលពីខែមុន។
Andersson បាននិយាយថារឿងតែមួយគត់នៅក្នុងគំនិតរបស់ខ្ញុំគឺទៅអឺរ៉ូ។ Andersson បានដឹកនាំស៊ុយអែត ឡើងដល់វគ្គ 1/4 ផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក ២០១៨ និងឡើងដល់វគ្គ ១៦ក្រុមចុងក្រោយនៅយូរ៉ូ២០២០ ប៉ុន្តែពេលនេះស៊ុយអែតប្រឈមមុខនឹងការខកខានព្រឹត្តិការណ៍ធំជាលើកទីពីរជាប់ៗគ្នា បន្ទាប់ពីខក ខានមិន បានចូលលេងបាល់ទាត់ពិភពលោក២០២២២៕