គ្រូបង្វឹកBesiktas លោកSenol Gunes បានចាកចេញពីក្លឹបបាល់ទាត់តួកគីមួយថ្ងៃបន្ទាប់ពីបរាជ័យក្នុងផ្ទះនៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់អឺរ៉ុបរបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្លឹបBesiktasបាននិយាយថា គ្រូបង្វឹកវ័យ ៧១ ឆ្នាំបានជួបជាមួយប្រធានក្លឹបលោក Ahmet Nur Çebi បន្ទាប់ពីចាញ់ Lugano ។
ក្លឹបតួកគីបានបញ្ជាក់ថាលោកGünesបានលាលែងពីតំណែងហើយអរគុណគាត់សម្រាប់ការខិតខំប្រឹងប្រែងកន្លងមក។ ក្រុមស្វីស Lugano បានយកឈ្នះក្រុមBesiktas ដោយលទ្ធផល៣-២ ក្នុងការប្រកួតជម្រុះតាមពូលនៃក្របខ័ណ្ឌ UEFA Europa Conference League នៅក្នុងទីក្រុង Istanbul កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
លោកGueseបានដឹកនាំក្លឹបBesiktas ២លើក ផ្សេងគ្នាដោយដឹកនាំក្លឹបនៅទីក្រុង Istanbul ឱ្យត្រលប់មកវិញនូវពានរង្វាន់តួកគី Super Lig ក្នុងឆ្នាំ២០១៦និង២០១៧។ការវិលត្រឡប់របស់លោកលើកទី២នេះដឹកនាំបានរយៈពេលជិត១ឆ្នាំហើយ ៕