Saturday, July 19, 2025
Homeសន្ដិសុខសង្គមផឹកស៊ី២នាក់ បងថ្លៃកាប់១ពូថៅ ដាច់ក

ផឹកស៊ី២នាក់ បងថ្លៃកាប់១ពូថៅ ដាច់ក

ខេត្តតាកែវ ៖ បុរស២នាក់ ត្រូវជាបងប្អូនថ្លៃ បានផឹកស៊ីជាមួយគ្នា រហូតដល់ស្រវឹងរៀងខ្លួន កើតមានទំនាស់ ពាក្យសម្តីនឹងគ្នា រហូតកើតមានការប្រតាយប្រតប់គ្នា ស្រាប់តែរំពេចនោះ ភាគីបងថ្លៃ បានស្ទុះទាញពូថៅ កាប់ប្អូនថ្លៃ  ១ពូថៅ ចំកញ្ចឹងក បណ្តាលឱ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេច ចំណែកជនដៃដល់ ត្រូវ សមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្ម បងថ្លៃកាប់ប្អូនថ្លៃ ១ពូថៅ ដាច់កស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង២៩ នាទីព្រលប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិមានជោគ ឃុំក្រាំងលាវ ស្រុកបាទី។ជនសង្ស័យជាឃាតករដែលកាប់ប្អូនថ្លៃ ១ពូថៅ ដាច់កស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ៅ ហុងឡាយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង។ ចំណែកជនរង គ្រោះជាប្អូនថ្លៃ មានឈ្មោះនៅ វ៉ាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា និងមានស្រុកកំណើតនៅភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង។

លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាក់ប្រាប់ថា រវាងជនសង្ស័យ និង ជនរងគ្រោះ ត្រូវជាបងប្អូនថ្លៃ (សាច់ថ្លៃដូចគ្នា)។ នៅមុនពេលកើតហេតុ អ្នកទាំងពីរ បានអង្គុយផឹកស៊ីជុំគ្នា នៅផ្ទះ រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែកើតមានជម្លោះពាក្យសម្តីនឹងគ្នា ពីរឿងជនរងគ្រោះ យកខ្សែភ្លើងរបស់ខ្លួន (ជនសង្ស័យ) ទើបធ្វើឱ្យកើតមានការប្រតាយប្រតប់គ្នា ស្រាប់តែរំពេចនោះជនសង្ស័ យជាបងថ្លៃ ឈ្មោះម៉ៅ ហុងឡាយ បានទាញពូថៅកាប់ទៅលើជនរងគ្រោះជាប្អូនថ្លៃ ឈ្មោះនៅ វ៉ាង ចំនួន ១ពូថៅ ត្រូវចំកញ្ចឹងក បណ្តាលឱ្យជនរងគ្រោះដួលប្រកាច់ស្លាប់ក្នុងថ្លុកឈាម មួយរំពេច។ ចំណែកជន ដៃដល់ជាឃាតករ មិនរត់ទៅណាគេចទៅណាទេ ដោយនៅកន្លែងកើតហេតុ រហូតដល់សមត្ថកិច្ចចុះចាប់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយកពូថៅកាប់ទៅលើប្អូនថ្លៃបណ្តា លឱ្យស្លាប់ប្រាកដមែន មូលហេតុដោយសារស្រវឹងស្រា និងមានទំនាស់គ្នា ពីរឿងជនរងគ្រោះជាប្អូនថ្លៃយក ខ្សែភ្លើងរបស់ខ្លួន ដោយមិនបានប្រាប់ និងថែមទាំងរករឿងខ្លួនទៀត ទើបធ្វើឱ្យរូបគេទ្រាំមិនបាន ក៏ទាញពូ ថៅកាប់ជនរងគ្រោះតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES