Monday, November 25, 2024
Homeកីឡាអន្ដរជាតិខ្សែប្រយុទ្ធ Bukayo Saka ត្រូវបានដកចេញ ពីក្រុមជម្រើសជាតិ

ខ្សែប្រយុទ្ធ Bukayo Saka ត្រូវបានដកចេញ ពីក្រុមជម្រើសជាតិ

ខ្សែប្រយុទ្ធ Bukayo Saka របស់ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានដកចេញពីការប្រកួតរបស់ក្រុមជម្រើស ជាតិអង់គ្លេសទល់នឹងអូស្ត្រាលី និងអ៊ីតាលី ដោយសាររបួសសរសៃពួ។នេះបើយោងតាមការចេញផ្សាយ របស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី។

Saka បានខកខានការប្រកួតប្រឺមីញេលីកជាមួយក្លឹបMan នៅពេលដែលក្លឹបរបស់គាត់ទទួលជ័យជម្នះ១-០ កាលពីថ្ងៃអាទិត្យ។

FA បានបញ្ជាក់ថាកីឡាកររូបនេះត្រូវបានដកចេញហើយបន្ទាប់ពីត្រូវបានវាយតម្លៃដោយក្រុមវេជ្ជសាស្រ្ត។អង់គ្លេសត្រូវប៉ះអូស្ត្រាលីនៅថ្ងៃទី ១៣ ខែតុលា មុនពេលប៉ះអ៊ីតាលីក្នុងវគ្គជម្រុះជើងឯកអឺរ៉ុប បួនថ្ងៃក្រោយមក។លោក Arteta គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយបន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យថា ទេ គាត់នឹងមិនធ្វើវាទេ។ គាត់មិនបានហ្វឹកហាត់មួយវគ្គទេ។

ខណៈដែលលោកមិនបង្ហាញពីរយៈពេលដែលទំនងជា Saka ត្រូវសម្រាកលោក Arteta បានបន្ថែមថា៖ គាត់មិនអាចលេងបាល់ទាត់បានទេនៅពេលនេះ។

លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃព្រ ហស្បតិ៍សប្តាហ៍មុនថាលោកនឹងមិនប្រថុយជាមួយ Saka ឡើយ បើទោះបីជាក្រុមអង់គ្លេសអាចទទួលបាន សិទ្ធិសម្រាប់ការប្រកួតជើងឯកអឺរ៉ុបនៅរដូវក្តៅក្រោយក្នុងអំឡុងពេលសម្រាកអន្តរជាតិនេះក៏ដោយ។

លោក Southgate បាននិយាយថា យើងមានទំនួលខុសត្រូវក្នុងការប្រកួតជម្រុះសម្រាប់ប្រទេស ប៉ុន្តែខ្ញុំធ្លាប់ ជាកីឡាករខ្ញុំយល់ច្បាស់ណាស់។ ខ្ញុំមិនដែលប្រថុយនឹងសុខុមាលភាពរាងកាយរបស់កីឡាករនោះទេ ហើយខ្ញុំ ក៏មិនចង់ដែរ៕

RELATED ARTICLES