Tuesday, November 19, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ថ្ងៃខួប៣០ឆ្នាំ សង្សារចង់ឲ្យនាងគោរព​តាម​សន្យា   

អ៊ីវ៉ា ៖ថ្ងៃខួប៣០ឆ្នាំ សង្សារចង់ឲ្យនាងគោរព​តាម​សន្យា   

ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានប្រារពខួបកំណើតគម្រប់អាយុ៣០ ឆ្នាំនៅ​ថ្ងៃទី​១០ តុលា ឆ្នាំ២០២៣ ដោយមានFan បានផ្ញើរសារជូនពរនាងជាបន្ដបន្ទាប់ ដែលសារ​ភាគ​ច្រើន​មានខ្លឹមសារស្រដៀង​គ្នានោះគឺអ្នកគាំទ្រចង់ឲ្យនាងល្បីថែម ទៀតនិងសម្រស់កាន់​តែ​ស្រស់ស្អាត។ចំណែកសារពិសេសរបស់អ៊ីវ៉ា ដែលទទួលបានពីម្ចាស់ស្នេហ៍នាងលោកលី សេង​ហួរ ម្ចាស់ក្លឹបបាល់ទាត់សៀមរាប យូណាយធីត នោះពិត​ជាចាក់ដោតខ្លាំង​ព្រោះ​​លោក​បានឆ្លៀតយកឱកាសនេះរំលឹកដល់ស្រីនាថ ថាសូមកំភ្លេចការសន្យារ​វាងលោក​និងស្រីនាថ ដែល​បានថ្ពក់ដៃគ្នា ព្រោះលោកចង់ឃើញពាក្យពេជ្រន៍ទាំងនោះបានសម្រេចឆាប់ៗ។

 លោកលី សេងហួរ ផ្ញើរសារទៅអ៊ីវ៉ា យ៉ាងចាក់ដោតថា”Happy Birth Day មេធំ អត់​មានអីជូនពរច្រើនទេ សូមឲ្យមេសម្រស់កាន់តែស្អាត មានលុយចាយច្រើនៗ មានគេគោរព​ស្រ​លាញ់​កាន់តែច្រើន ម្យាងទៀតសូម​សន្យាកាលថ្ពក់ដៃ នឹងបានសម្រេចក្នុង​ពេលឆាប់ៗ​ខាង​មុខនេះ “។

បើទោះជាថៅកែក្លឹបបាល់ទាត់សៀមរាប យូណាយធីត មិនបញ្ជាក់ឲ្យច្បាស់ថា​លោក​និងអ៊ីវ៉ា ថ្ពក់ដៃគ្នាសន្យា​ធ្វើរឿងអីជាមួយគ្នាក្នុងពេលឆាប់ៗនេះហើយសូមឲ្យស្រីនាថ គោរព​ទៅ​តាមការសន្យានោះថាជារឿងអ្វីឲ្យ​ប្រាកដក៍ដោយ ប៉ុន្ដែគេអាចយល់បានថារឿងសម្ងាត់​របស់អ៊ីវ៉ា និងសង្សារគ្មានអ្វីក្រៅពីការព្រមព្រៀងថានឹងដឹក​ដៃគ្នាចូលរោងការនាពេលខាងមុខ​នេះ​ឡើយ។សាររបស់លោកសេងហួរ នេះក៍បង្កប់ទៅដោយអត្ថន័យថា​លោក​ចង់រៀប​ការឆាប់​ៗ​ដូចដែលខ្លួននិងស្រីនាថ ព្រមព្រៀងគ្នា ដែលពិធីនោះរងចាំតែស្រីនាថ សម្រេចចិត្ត​ប៉ុណ្ណោះ ហើយនៅពេលដែលនាងឆ្លើយថាOK ហើយនោះកម្មវិធីអាពាហ៍ ពិពាហ៍ របស់អ្នកទាំងពីរនឹង​ប្រ​ព្រឹត្តិ​ឡើង​ភ្លាមតែម្ដង ព្រោះថៅកែក្លឹបបាល់ទាត់ធំមួយនេះមិនចង់ពន្យាពេលតទៅទៀតទេ គឺចង់បើកស្នេហ៍ជាចំហ ហើយទៅណាមកណាបណ្ដើរគ្នាជាសាធារណៈគ្រប់ពេលវេលា ។

អ៊ីវ៉ា បានសាងស្នេហាជាមួយលោកលី សេងហួរ រយៈពេល៧ឆ្នាំមកហើយតែចំណង​ស្នេ​ហា​ទើបតែបានបែក​ធ្លាយកាលពីខែឧសភា ឆ្នាំ២០២៣ ប៉ុណ្ណោះនៅពេលដែលនាងនិង​គូស្នេហ៍ដើរហៅភ្ញៀវការប្អូនលោកសេងហួរ គឺមង្គលការលោកលី សេងថៃ កាលពីថ្ងៃទី២៥ ឧសភា ២០២៣ ។ប្រភពបានឲ្យដឹងថាអ៊ីវ៉ា ក៍បានភ្ជាប់ពាក្យជា​មួយលោកសេងហួរ រួចហើយ ដែរតែរឿងនេះស្រីនាថ ចង់លាក់លៀមហើយអ្នកយកព័តមានយើង​ធ្លាប់សាក​សួរ​ដំណឹង​នេះ​ទៅ​អ៊ីវ៉ា តាមទូរស័ព្ទដែរ ប៉ុន្ដែគ្រាន់តែឭថាជាអ្នកកាសែតនាងចុចផ្ដាច់ទូរស័ព្ទ​តែម្ដង។ទោះជា​យ៉ាង​ណាក្នុងជំនួបលើកមុនៗស្រីនាថ ធ្លាប់ប្រាប់ថានាងចង់រៀបការនៅអាយុ៣០ឆ្នាំ (២០២៣ )ព្រោះ​តែនាងយល់ថាមនុស្សស្រីចូលរោងការនៅអាយុនេះសាកសមបំផុត គឺមិនចាស់ពេក មិនក្មេងពេក ម៉ាល្មម ។

ការអះអាងរបស់អ៊ីវ៉ា បែបនេះក្រោយនាងរងសម្ពាធពី​ឪពុកនាង​លោក​អ៊ូ វ៉ាវ ដែលជម្រុញឲ្យនាងរៀបការប្ដី​កាន់តែឆាប់ រឹតតែល្អ ព្រោះលោកយល់ថាមនុស្សយើង​ទុកភាព​នៅលីវយូពេក អត់ប្រយោជន៍ ឬប្រៀបដូចជា​ផ្ការីកកាលណាក៍រោយលំអងទៅវិញ។​ប៉ុន្ដែស្រី​នាថ មិនគិតដូច្នេះទេ ទើបនាងសុខចិត្តសាងស្នេហ៍​លាក់បាំង​ដល់ទៅ៧ឆ្នាំ ដោយ​សារ​​តែខ្លាច​ប៉ៈ​ពាល់​ដល់អាជីពសិល្បៈ ។តែពេលនេះភាគីខាងប្រុសលែងចង់បន្ដស្នេហ៍​លួច​លាក់តទៅទៀតទើបធ្វើឲ្យស្រីនាថ ពិបាកគេចមង្គលការដែលអាចរៀបចំឡើងនៅ​ចុងឆ្នាំ​២០២៣ ឬដើមឆ្នាំ​២០២៤ ខាង​មុខនេះ។គេជឿរថាអ៊ីវ៉ា នឹងធ្វើឲ្យឪពុកនាងលោកវ៉ាវ ដែលចង់​បាន​​ចៅព និងរកអ្នកបើករថយន្ដជូន​ស្រីនាថ ទៅច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំង​ឡា​យ​​ជំនួសដៃជើងលោកនោះពេលនេះ​បំណងលោកជិត​បាន​សម្រេចហើយ ។ចំណែក​តារា​រួម​អាជីពក៍បានសរសើរស្រីនាថ ថាភ្នែកមុតមិនធម្មតាទេ ព្រោះរកបានម្ចាស់​ចិត្តគឺជាថៅកែ​ក្លឹប​បាល់ទាត់ដែលមានទ្រព្យស្ដុកស្ដម។គេជឿរថាមង្គលការរបស់អ៊ីវ៉ា នឹងរៀបចំធំដុំនិងពិ​សេស​មិនចាញ់អាពាហ៍  ពិពាហ៍ របស់តារាល្បីៗដូចជាឱក សុគន្ធកញ្ញា ,សុគន្ធ និសា និងសួស វីសា ឡើយ ។

 អ្នកយកព័តមានយើងក៍បានទូរស័ព្ទសាកសួរទៅតារាសាន់ដេ ដែលជិតដិតអ៊ីវ៉ា ចំពោះ​មង្គល​ការ​របស់​ស្រីនាថ និងលោកសេងហួរ ថាធ្វើឡើងនៅពេលណាដែរ ប៉ុន្ដែពួកគេថាមិន​ទាន់​ទទួល​បានធីបការរបស់ស្រីនាថ នៅ​ឡើយ ដោយគ្រាន់តែបង្ហើបថាឪពុកនាងលោកវ៉ាវ ពិតជា​ចង់​ឲ្យកូនស្រីលោករៀបការឆាប់ៗនេះមែន៕

RELATED ARTICLES