Monday, November 25, 2024
Homeកីឡាអន្ដរជាតិចូសេ ម៉ូរីញ៉ូ នឹងចាកចេញពី Roma ទៅរកលុយ នៅអារ៉ាប៊ីសាអូឌីត

ចូសេ ម៉ូរីញ៉ូ នឹងចាកចេញពី Roma ទៅរកលុយ នៅអារ៉ាប៊ីសាអូឌីត

យោងតាមប្រភពព័ត៌មានពីដេលីម៉េល ចេញផ្សាយកាលពីថ្ងៃអង្គារទី ១៧ខែតុលាឆ្នាំ ២០២៣ បានឲ្យដឹងថា លោកចូសេ ម៉ូរីញ៉ូ Jose Mourinho សម្លឹងរកការបញ្ចប់ភាពជោគជ័យរបស់គាត់ក្នុងក្របខ័ណ្ឌ Serie A ជាមួយ ក្លឹបRoma នៅពេលកុងត្រារបស់គាត់នឹងផុតកំណត់នៅចុងរដូវកាលនេះ។

លោកម៉ូរីញ៉ូបានរីករាយនឹងការចាប់ផ្តើមអាជីពជាថ្មីបន្ទាប់ពីធ្វើឱ្យមានការភ្ញាក់ផ្អើលត្រឡប់ទៅប្រទេសអ៊ីតាលី និងបានឈ្នះពាន Europa Conference League មុននឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រ Europa League កាលពីឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយក្លឹប Roma បានបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Champions League ក្នុងអំឡុង ពេលរបស់គាត់ហើយបានចាប់ផ្តើមយុទ្ធនាការបច្ចុប្បន្នមិនល្អជាមួយនឹងក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ ១០បន្ទាប់ពីការប្រកួតចំនួន៨។

គ្រូបង្វឹកវ័យ៦០ឆ្នាំរូបនេះស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងដែលគាត់បានចុះហត្ថលេខានៅឆ្នាំ ២០២១ ប៉ុន្តែទំនងជាមិនបន្តការស្នាក់នៅទៀតទេ។នេះបើយោងតាមអ្នកវិភាគរបស់ Sky Sports Italia Gianluca Di Marzio ។ការមិនបន្តកុងត្រាថ្មីនេះបន្ទាប់ពីមានពាក្យចរចាមអារ៉ាមថាលោកត្រូវបានក្លឹបបាល់ទាត់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតចាប់អារម្មណ៍ចង់បានជាមួយនឹងតម្លៃខ្លួនជាង១០០លានដុល្លារក្នុងកុងត្រា២ឆ្នាំ៕

RELATED ARTICLES