Tuesday, November 19, 2024
Homeតារាខ្មែរអម្ពរ ទេវី ៖ពេញចិត្តដៃគូចាស់ម្នាក់នេះជាងគេ

អម្ពរ ទេវី ៖ពេញចិត្តដៃគូចាស់ម្នាក់នេះជាងគេ

ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី បានមកខ្មែរជិត១ខែហើយដើម្បីសម្រុកថតរឿង”អប្សរា មហាអង្គរ” ដែលអ្នក​ដឹក​នាំរឿងលោកហ្វៃ សំអាង ទុកតែប្លង់នាងប៉ុណ្ណោះដើម្បីសម្រុក​ថតឲ្យចប់ទៅ​តាម​គម្រោង ខណៈដែល​ប្លង់​តារាផ្សេងៗបានថតតាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៣ ម្លេះ។អ្វី​ដែល​គូរ​ឲ្យ​កត់សម្គាល់នោះកាលពីពេលថ្មីៗ​នេះអំ​ឡុងពេលដែលបានជួបដៃគូចាស់ឡើងវិញអ្នកនាងអម្ពរ ទេវី បានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំង​ហើយ​នាង​អោបលោកទេព រិនដារ៉ូ យ៉ាងស្អិត​ល្មូត​ពោលគឺអាចនិយាយបានថានោះគឺជាដៃគូដ៍យល់​ចិត្តបំផុតរបស់​នាង​ដែលបានចាប់ដៃគូគ្នាជាថ្មីម្ដងទៀតក្រោយពីបែកគ្នាចុងក្រោយ៦ឆ្នាំ ។ក្រុមតារាសម្ដែងរួមអាជីពនៅតែចាត់​ទុកថាអ្នក​នាងអម្ពរ ទេវី នឹងដៃគូចាស់លោកទេព រិនដារ៉ូ គ្មានអ្នកជំនួសបានពោលគឺជារៀមច្បង​ហើយ​ក៍​ជាគំរូ​ដល់តារាវ័យក្មេងសម្រាប់យកអ្នកគំរូតាមដែរពោលគឺទោះជាអ្នកនាងអម្ពរ ទេវី ទៅរស់​នៅអាមេរិកជាង១០ឆ្នាំ ហើយយូៗអ្នកនាងវិលមកថតភាពយន្ដម្ដងក្ដី ប៉ុន្ដែកេរ្ដិ៍ឈ្មោះ​នាង​នៅ​តែល្បីល្បាញដដែល ខណៈដែលលោក​ទេព រិនដារ៉ូ នៅក្នុងស្រុកវិញតារាវ័យ៦០ឆ្នាំ រូបនេះក៍​នៅតែរក្សារបានភាពល្បីល្បាញគ្មានតារា​សម្ដែងណា​អាច​ប្រៀបនឹងលោកបានឡើយ ។

គូររំលឹកថាអ្នកនាងអម្ពរ ទេវី ធ្លាប់បានចុះមកថតភាពយន្ដកាលពីឆ្នាំ២០១៧ រឿង​”ទឹក​ចិត្តម្ដាយ សម័យថ្មី” ដឹកនាំ​ដោយលោកស្រីពាន់ ភួងបុប្ផា និងរឿង” ” ឆន្ទា”របស់Ld ដែលអ្នក​នាងក៍បានប៉ៈគ្នាជាមួយលោកទេព រិនដារ៉ូ ផងដែរ។ដោយឡែកសម្រាប់ការមក​ថតរឿង​”អប្ស​រា មហាអង្គរ”លើកនេះអ្នកនាងទេវី ត្រូវបានលោកហ្វៃ សំអាង អះអាងថាជាតួអង្គមួយ​សំ​ខាន់​ខ្លាំងណាស់ក្នុងសាច់រឿងដែលមិនអាចអត់បានតែម្ដង។ចំណែកតារាប្រុសស្រីវ័យក្មេងសម្ដែងរឿងនេះពួកគេក៍បង្ហាញមោទនភាពខ្លាំងផងដែរដែលបានលេងរឿងនេះជាមួយរៀមច្បងជោគជាំទៅដោយបទពិសោធន៍សម្ដែងនេះព្រោះតារាស្រកក្រោយភាគច្រើនបានចាត់ទុកអ្នកនាងទេវី និងលោកដារ៉ូ ថាជា”Idol “របស់ពួកគេ។ប៉ុន្ដែអ្វីដែលចម្លែកគឺការមកខ្មែរជើង​នេះរបស់អ្នក​នាង​ទេវី មិនមានការទៅទទួលពីសំណាក់លោកអតីតស្វាមីនាងលោកពេជ្រ ភិរុណ ដល់ព្រ​លាន​យន្ដហោះ​​ដូចមុនៗ​ទៀតទេ ហើយក៍គ្មានដំណឹងថាលោកភិរុណ ជាអ្នកចាត់ចែងសម្លៀក​បំ​ពាក់​​ឲ្យអ្នកនាងទេវី ថតសម្ដែងដូចរឿង​ថ្មីដែរ ។ប្រភពបានឲ្យដឹងថាចំពោះ​មូលហេតុ​ដែល​លោកភិរុណ មិនកាត់សម្លៀកបំពាក់ ឬរៀបចំបន្ទប់ស្នាក់នៅ​ជូនអ្នក​នាងទេវី ដូចលើក​មុនៗ​នោះ​គឺដោយសារតែស្វាមីថ្មីអ្នកនាងទេវី លោក Pauly Hap ជូននាងមក​ដោយ​ផ្ទាល់ ហេតុនេះ​ការងារ​ទាំងនោះលោកជាអ្នករ៉ាប់រងទាំងអស់ ហើយដើម្បីកុំឲ្យប៉ៈទង្គិចដល់ស្វាមីថ្មី​អតីត​ប្រពន្ធ​ទើបលោកភិរុណ នៅរក្សារភាពស្ងៀមស្ងាត់ខុសពីរាល់ដង។ប៉ុន្ដែចំពោះ​ទំនាក់​ទំនង​របស់អ្នកនាងទេវី និងលោក​ភិរុណ ពេលនេះបានប្រែទៅជាធម្មតាហើយនាងបានហៅ​អតីត​ប្ដីថាជាពុកៗទៅវិញ។

 លោកពេជ្រ ភិរុណ មិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះ ប៉ុន្ដែក្នុងជំនួប​កន្លង​មកលោកធ្លាប់អះ​អាងថា​ហ៊ាន​ធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីតែអនាគតកូនប្រុស្រីៗរបស់លោកទាំងពីរ ។យ៉ាងណាគេនៅមិនទាន់ដឹងថាពេលថតរឿងចប់អ្នកនាងទេវី នឹងនាំស្វាមីថ្មី​ទៅជួបអតីតប្ដីមុននាងហោះទៅ​អាមេ​​រិកវិញ ឬយ៉ាងណាទេ ស្របពេលដែលមានផលិតករ​មួយ​ចំនួនក៍ចង់ឆក់ឱកាសដែលអ្នកនាងមកខ្មែរ​នេះដើម្បីថតឲ្យនាងថតរឿងផ្សេងៗបន្ថែមដែរ តែតាមព័តមានថាអ្នកនាងទេវី ពិបាកទទួលថតរឿង​ៗទៀត​ព្រោះនាងក៍មាន​ហាង​នៅ​អា​មេរិក​ដែលត្រូវមើលគ្រប់គ្រងដោយផ្ទាល់ផងដែរ។

 ក្រៅពីអ្នកនាងអម្ពរ ទេវី តារាដែលយកស្វាមីអាណិកជនខ្មែរអាមេរិកមានដូចជាអ្នក​នាង​គឹម លក្ខិ​ណា ,វ៉េត រតនា ,សារ៉ាយ សក្ខណា និងខៀវ សុខារ៉ាវី ជាដើម។ប៉ុន្ដែតារា​ដែល​នៅតែឆ្លៀតមក​ថតភាពយន្ដក្នុងស្រុក​វិញមានតែអ្នកនាងអម្ពរ ទេវី និងសារ៉ាយ សក្ខណា ប៉ុណ្ណោះ ស្របពេល​ដែលខ្លះទៀតបានឈប់ដាច់ពីអាជីព​ចាស់តែម្ដង។​ចំពោះការលេចមុខ​ថ្មីក្នុងភាពយន្ដរឿង”អប្សរា មហាអង្គរ”នេះអ្នកនាងទេវី មិនទាន់មានព័តមាន​ច្បាស់​លាស់​ថា​នាងស៊ីថ្លៃពីការ​ថត​ភាព​យន្ដនេះតម្លៃខ្លួនប៉ុន្មានឡើយ ព្រោះសូម្បីតែការចំណាយប្រាក់សរុប​លើភាពយន្ដមួយនេះ​ទាំងមូលក៍​លោក​ហ្វៃ សំអាង មិនទាន់បញ្ចេញឲ្យដឹងដែរ គ្រាន់តែ​បង្ហើប​ថាមានចំនួន​ច្រើន​។តែកន្លងមកលោកពេជ្រ ភិរុណ ធ្លាប់ប្រាប់ថាអ្នកនាងទេវី ព្រមចុះ​មកថត​រឿងមួយទាល់តែ​បាន​តម្លៃខ្លួន១ម៉ឺន​ដុល្លារ ហើយថ្លៃសំបុត្រយន្ដហោះទៅមក និងការស្នាក់​នៅ​សណ្ឋាគារ​ផ្សេង​ៗខាងផលិតករជាអ្នករ៉ាប់រង ទើប​នាងទទួលសម្ដែង ៕

RELATED ARTICLES