ខ្សែប្រយុទ្ធបាល់ទាត់ដ៏ល្បីល្បាញលើពិភពលោក Mohamed Salah បានប្រកាសផ្តល់អំណោយដល់ប្រ ជាជននៃតំបន់ Gaza Stripដែលកំពុងប្រឈមមុខនឹងការវាយលុករបស់អ៊ីស្រាអែលជាបន្តបន្ទាប់ ។នេះបើយោងតាមអឌ្ឍចន្ទក្រហមអេហ្ស៊ីប។
នាយកប្រតិបត្តិអឌ្ឍចន្ទក្រហមអេហ្ស៊ីប លោក Rami al-Nazer បានប្រាប់កាសែតក្នុងស្រុក Youm7 កាល ពីល្ងាចថ្ងៃអាទិត្យថា អំណោយរបស់ Salah នឹងទៅជួយប្រជាជននៅតំបន់ហ្គាហ្សា ដែលរងផល ប៉ះពាល់ ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។លោកបានបន្ថែមថា តាមសំណើរបស់កីឡាករអេហ្ស៊ីប លោក នឹងមិនបង្ហាញពីចំនួននៃការបរិច្ចាគនោះទេ។
ការប្រកាសនេះបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសកម្មជនប្រព័ន្ធផ្សព្វផ្សាយសង្គមបានស្តីបន្ទោស Salah ចំពោះការស្ងៀមស្ងាត់ទៅលើព្រឹត្តិការណ៍ដែលផ្ទុយនឹងកីឡាករពិភពលោកផ្សេងទៀត រួមទាំងកីឡាករ ជន ជាតិបារាំង Karim Benzema និងអាល់ហ្សេរី Riyad Mahrezជាដើម ។
ក្រសួងសុខាភិបាលបាននិយាយនៅព្រឹកថ្ងៃអង្គារទី២៣តុលាថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនកើនឡើងដល់ ២៨០៨នាកនិង១០៨៥៩នាក់រងរបួសខណៈអ៊ីស្រាអែលស្លាប់ជាង១៤០០នាក់ដែរ៕