Friday, December 27, 2024
Homeព័ត៌មានជាតិខឹង​នាំនាង​ទៅ​ឡើង​ឋានសួគ៌នៅ​ផ្ទះ អត់​ឲ្យប្រាក់​ផ្អើល​ឆោ​ឡោ

ខឹង​នាំនាង​ទៅ​ឡើង​ឋានសួគ៌នៅ​ផ្ទះ អត់​ឲ្យប្រាក់​ផ្អើល​ឆោ​ឡោ

ភ្នំពេញ ៖ ​បុរសជនជាតិចិន៤នាក់ បានចូលផឹកស៊ីច្រៀង​ខារ៉ាអូខេមួយកន្លែងនៅម្តុំ អូបែកក្អម ពេល​ផឹក ស៊ីស្រវឹងបែកគំនិតចង់រួមរ័ក បានចរចាជាមួយមេការបង់ប្រាក់ឲ្យ មេការ រួច ហើយនាំ​នាងៗ ៤នាក់ទៅរកផ្ទះសំណាក់ បែរជាត្រូវនាងៗទារប្រាក់ទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើល​កាល​ពីវេលាម៉ោង​១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ​ឆ្នាំ២០១៧ ស្ថិតនៅ​មុខផ្ទះ​ដូរលុយ ​យីហោឡុងឌីង ខារិនស៊ីអិកឆេង ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប​ ខណ្ឌ​ពោធិ៍​សែនជ័យ។​

នារីបំរើផ្លូវភេទទាំង៤នាក់ដោយមិនបានស្គាល់អត្តសញ្ញាណដែលរកស៊ីនៅម្តុំទន្លេសាប​ស្ថិតនៅ​សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។​ ចំណែកជនជាតិទាំង៤នាក់ ក៏មិនស្គាល់អត្តសញ្ញាណដែរ ។

តាមប្រភពពត៌មានពីបុរសជនជាតិចិនម្នាក់ដែលចេះភាសាខ្មែរបាននិយាយប្រាប់ថា មុនពេល​កើត​ហេតុ ពួកគាត់មានគ្នា​៤នាក់ ជិះរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ២គ្រឿង ​បាននាំគ្នាទៅ​ចូលផឹកស៊ីច្រៀងខារ៉ាអូខេមួយកន្លែងមិនចាំឈ្មោះនៅម្តុំ​អូបែកក្អម ដោយផឹកស៊ីតាំងពីថ្ងៃរហូត​ស្រវឹង​បែកគំនិតចង់រកស្រីទៅដេកជាមួយក៏បានទាក់ទងនារី ម្នាក់ដែលជាមេការបំរើក្នុងហាង​ខាង​​លើអោយជួយរកស្រីអោយចំនួន៤នាក់ ដើម្បី យកទៅដេក​ ។ បន្ទាប់ពីចរចាជានារីជាមេការ​ខាងលើត្រូវគ្នាហើយក៏បានគិតលុយថ្លៃផឹកស៊ី និងច្រៀងខារ៉ាអូខេអស់ចំនួន១៥០ដុល្លារ និងថ្លៃ​សេវា​​ស្រី៤នាក់ក្នុងម្នាក់៣០ដុល្លារ គាត់បានឲ្យប្រាក់​ចំនួន ២០០ដុល្លារសម្រាប់ថ្លៃសេវាស្រី៤​នាក់ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបង់ប្រាក់រួចរាល់ហើយ ​ក៏បានបើករថយន្ត​២គ្រឿង​ទៅ​ដឹក​នារី​៤​នាក់គោលបំណងទៅដេកផ្ទះសំណាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈពេល​ទៅ​​ដល់មុខផ្ទះសំណាក់ស្រាប់តែនារីទាំង៤នាក់ទារប្រាក់ថ្លៃសេវា ជនជាតិចិន បានប្រាប់ថា  បង់​ប្រាក់ឲ្យមេការខារ៉ាអូខេ រួចហើយក៏បានដឹកនារី៣នាក់ទៅសួរនាំមេការខារ៉ាអូខេខាងលើ ចំណែកនារីម្នាក់ទៀត​បានចុះចេញពីលើរថយន្ត ។

ចំណែកនារីម្នាក់ដែលចុះចេញពីលើរថយន្តជនជាតិចិនបាននិយាយថា មុនពេលកើតហេតុពួក​គាត់ត្រូវនារីម្នាក់បានរកពួកនាងនៅម្តុំសង្កាត់វត្តភ្នំអោយទៅដេកជាមួយជនជាតិចិន ក្នុងម្នាក់​តំលៃ៣០$ដោយទៅមិនយូរប៉ុន្មានទេ ហើយពួកនាងក៏យល់ព្រមទៅដេកជាមួយជនជាតិចិន​ខាង​លើ ។ ​លុះមកដល់ចំណុចកើតហេតុជនជាតិចិនខាងលើបានចុះពីលើរថយន្តទាំង២គ្រឿង​ហើយបាននាំនាង​ទៅដេក ប៉ុន្តែមុននឹងចូលទៅដេកនាងបានទាមទារថ្លៃសេវាផ្លូវភេទ ក៏ត្រូវជន​ជាតិចិនបាននិយាយថា  លុយខាងលើបានអោយទៅមេការរួចមកហើយ ​ពេលនោះជនជាតិចិន​បានអូសនាង​ទាំងបង្ខំទៅដេកធ្វើឲ្យនាងភិតភ័យក៏បានរត់គេចខ្លួន ។​​​​លុះមួយសន្ទុះនារីម្នាក់ខាង​លើ​បានមកកន្លែងកើតហេតុដោយមិនឃើញនារី៣នាក់ទៀត ទូរស័ព្ទក៏អត់ចូលទៀតធ្វើឲ្យមាន​ការ​ភិតភ័យក៏បានទៅប្តឹងនគរបាលប៉ុស្តិ៍កាកាបឲ្យជួយអន្តរាគមន៍។

ក្រោយពេលកើតហេតុជនជាតិចិនបានដឹកនារី៣នាក់ទៅរកមេការខារ៉ាអូខេអត់ឃើញនាង ក៏បាន​ដឹកនាងទាំង៣នាក់នោះមកវិញ ចំណែកនារីម្នាក់ដែលទៅសុំប្តឹងសមត្ថកិច្ចក៏មិនបាន ដាក់​ពាក្យបណ្តឹងដែរ ព្រោះមិនទាន់បាត់បង់អ្វីនៅឡើយទេ ក៏បានត្រឡប់ទៅវិញ ចំណែក បុរស​ជនជាតិចិនវិញត្រីរ៉ស់ក៏រួច ទន្សាយក៏រួច ៕     ថោង ធីម

 

RELATED ARTICLES