ភ្នំពេញ ៖ បុរសជនជាតិចិន៤នាក់ បានចូលផឹកស៊ីច្រៀងខារ៉ាអូខេមួយកន្លែងនៅម្តុំ អូបែកក្អម ពេលផឹក ស៊ីស្រវឹងបែកគំនិតចង់រួមរ័ក បានចរចាជាមួយមេការបង់ប្រាក់ឲ្យ មេការ រួច ហើយនាំនាងៗ ៤នាក់ទៅរកផ្ទះសំណាក់ បែរជាត្រូវនាងៗទារប្រាក់ទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្ទះដូរលុយ យីហោឡុងឌីង ខារិនស៊ីអិកឆេង ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
នារីបំរើផ្លូវភេទទាំង៤នាក់ដោយមិនបានស្គាល់អត្តសញ្ញាណដែលរកស៊ីនៅម្តុំទន្លេសាបស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ចំណែកជនជាតិទាំង៤នាក់ ក៏មិនស្គាល់អត្តសញ្ញាណដែរ ។
តាមប្រភពពត៌មានពីបុរសជនជាតិចិនម្នាក់ដែលចេះភាសាខ្មែរបាននិយាយប្រាប់ថា មុនពេលកើតហេតុ ពួកគាត់មានគ្នា៤នាក់ ជិះរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ២គ្រឿង បាននាំគ្នាទៅចូលផឹកស៊ីច្រៀងខារ៉ាអូខេមួយកន្លែងមិនចាំឈ្មោះនៅម្តុំអូបែកក្អម ដោយផឹកស៊ីតាំងពីថ្ងៃរហូតស្រវឹងបែកគំនិតចង់រកស្រីទៅដេកជាមួយក៏បានទាក់ទងនារី ម្នាក់ដែលជាមេការបំរើក្នុងហាងខាងលើអោយជួយរកស្រីអោយចំនួន៤នាក់ ដើម្បី យកទៅដេក ។ បន្ទាប់ពីចរចាជានារីជាមេការខាងលើត្រូវគ្នាហើយក៏បានគិតលុយថ្លៃផឹកស៊ី និងច្រៀងខារ៉ាអូខេអស់ចំនួន១៥០ដុល្លារ និងថ្លៃសេវាស្រី៤នាក់ក្នុងម្នាក់៣០ដុល្លារ គាត់បានឲ្យប្រាក់ចំនួន ២០០ដុល្លារសម្រាប់ថ្លៃសេវាស្រី៤នាក់ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបង់ប្រាក់រួចរាល់ហើយ ក៏បានបើករថយន្ត២គ្រឿងទៅដឹកនារី៤នាក់គោលបំណងទៅដេកផ្ទះសំណាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈពេលទៅដល់មុខផ្ទះសំណាក់ស្រាប់តែនារីទាំង៤នាក់ទារប្រាក់ថ្លៃសេវា ជនជាតិចិន បានប្រាប់ថា បង់ប្រាក់ឲ្យមេការខារ៉ាអូខេ រួចហើយក៏បានដឹកនារី៣នាក់ទៅសួរនាំមេការខារ៉ាអូខេខាងលើ ចំណែកនារីម្នាក់ទៀតបានចុះចេញពីលើរថយន្ត ។
ចំណែកនារីម្នាក់ដែលចុះចេញពីលើរថយន្តជនជាតិចិនបាននិយាយថា មុនពេលកើតហេតុពួកគាត់ត្រូវនារីម្នាក់បានរកពួកនាងនៅម្តុំសង្កាត់វត្តភ្នំអោយទៅដេកជាមួយជនជាតិចិន ក្នុងម្នាក់តំលៃ៣០$ដោយទៅមិនយូរប៉ុន្មានទេ ហើយពួកនាងក៏យល់ព្រមទៅដេកជាមួយជនជាតិចិនខាងលើ ។ លុះមកដល់ចំណុចកើតហេតុជនជាតិចិនខាងលើបានចុះពីលើរថយន្តទាំង២គ្រឿងហើយបាននាំនាងទៅដេក ប៉ុន្តែមុននឹងចូលទៅដេកនាងបានទាមទារថ្លៃសេវាផ្លូវភេទ ក៏ត្រូវជនជាតិចិនបាននិយាយថា លុយខាងលើបានអោយទៅមេការរួចមកហើយ ពេលនោះជនជាតិចិនបានអូសនាងទាំងបង្ខំទៅដេកធ្វើឲ្យនាងភិតភ័យក៏បានរត់គេចខ្លួន ។លុះមួយសន្ទុះនារីម្នាក់ខាងលើបានមកកន្លែងកើតហេតុដោយមិនឃើញនារី៣នាក់ទៀត ទូរស័ព្ទក៏អត់ចូលទៀតធ្វើឲ្យមានការភិតភ័យក៏បានទៅប្តឹងនគរបាលប៉ុស្តិ៍កាកាបឲ្យជួយអន្តរាគមន៍។
ក្រោយពេលកើតហេតុជនជាតិចិនបានដឹកនារី៣នាក់ទៅរកមេការខារ៉ាអូខេអត់ឃើញនាង ក៏បានដឹកនាងទាំង៣នាក់នោះមកវិញ ចំណែកនារីម្នាក់ដែលទៅសុំប្តឹងសមត្ថកិច្ចក៏មិនបាន ដាក់ពាក្យបណ្តឹងដែរ ព្រោះមិនទាន់បាត់បង់អ្វីនៅឡើយទេ ក៏បានត្រឡប់ទៅវិញ ចំណែក បុរសជនជាតិចិនវិញត្រីរ៉ស់ក៏រួច ទន្សាយក៏រួច ៕ ថោង ធីម