Anwar El Ghazi ខ្សែបម្រើស្លាបរបស់ក្លឹបបាល់ទាត់អាល្លឺម៉ង់ Mainz ព្យួរការងារបន្ទាប់ពីបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីជម្លោះអ៊ីស្រាអែលនិងហ្គាហ្សាដែលកំពុងបន្ត។ ទោះជាយ៉ាងណាក្តីក្លឹបមិនបានបញ្ជាក់ថាត្រូវព្យួររយៈពេលយូរប៉ុណ្ណានោះទេ។
កីឡាករសញ្ជាតិហូឡង់រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Manchester United កាលពីរដូវក្តៅដ៏គួរឱ្យភ្ញាក់ផ្អើលចំពេលក្លឹបមានវិបត្តិខ្សែបម្រើស្លាហើយពេលនោះElGhaziក្លាយជាកីឡាករភ្នាក់ងារឥតគិតថ្លៃ។ទីបំផុតគាត់បានចូលរួមជាមួយ Mainz ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំរហូតដល់ឆ្នាំ២០២៥ ប៉ុន្តែឥឡូវនេះត្រូវបានក្លឹបផ្អាកពីការហ្វឹកហាត់ និងប្រកួតជុំវិញការបង្ហោះរបស់គាត់នៅក្នុងអ្វីដែលជាឧប្បត្តិហេតុដ៏កម្រទាក់ទងនឹងមាតិកាកីឡាករដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះកាលពីថ្ងៃអង្គារ ក្លឹបបានពន្យល់ថា មុនពេលធ្វើការសម្រេចចិត្តនេះ ក្លឹប និងកីឡាករបានចូលរួមក្នុងការពិភាក្សាស៊ីជម្រៅមួយ។
Mainz គោរពការពិតដែលថាមានទស្សនវិស័យផ្សេងៗគ្នាលើជម្លោះដ៏ស្មុគស្មាញនិងយូរអង្វែងជាច្រើនទសវត្សរ៍នៅមជ្ឈិមបូព៌ា ៕