Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិ លោកស៊ីជីនពីង អំពាវនាវឲ្យវិលត្រឡប់ទៅរកកិច្ច ព្រមព្រៀង Oslo ដើម្បីបញ្ចប់ជម្លោះ អ៊ីស្រាអែល -ហាម៉ាស់

 លោកស៊ីជីនពីង អំពាវនាវឲ្យវិលត្រឡប់ទៅរកកិច្ច ព្រមព្រៀង Oslo ដើម្បីបញ្ចប់ជម្លោះ អ៊ីស្រាអែល -ហាម៉ាស់

ប្រធានាធិបតីចិនលោកស៊ីជីនពីងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាមជិតពីរសប្តាហ៍កន្លងមក ថា ដំណោះស្រាយរដ្ឋពីរ(A two-states )ដើម្បីបង្កើត ឯករាជ្យ ប៉ាឡេស្ទីនគឺជាច្រកចេញមូលដ្ឋាន ដើម្បីបញ្ចប់ម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ។

លោក ស៊ីជីនពីងត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍រដ្ឋ ចិនCCTVថាអាទិភាពកំពូលឥឡូវនេះគឺបទឈប់ បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ជៀសពីការពង្រីក ជម្លោះ រាលដាលមិនអាចគ្រប់គ្រងបាន និងបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។

លោកបន្តថាមធ្យោបាយជាមូលដ្ឋានក្នុងការដោះស្រាយជម្លោះគឺអនុវត្តដំណោះស្រាយរដ្ឋពីរបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យនិងសម្រេចបាននូវការរួមរស់ដោយសន្តិភាពរវាងភាគីទាំងពីរ។ជាមួយគ្នានេះដែរលោកស៊ីជីនពីងបានកោតសរសើរចំពោះតួនាទីសំខាន់របស់អេហ្ស៊ីបក្នុងការធ្វើឱ្យស្ថានការណ៍កាន់តែត្រជាក់និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីបក្នុងការបើកច្រករបៀងមនុស្សធម៌ប៉ុន្តែការបដិសេធរបស់ទីក្រុងប៉េកាំងក្នុងការថ្កោលទោសក្រុមហាម៉ាស់បានជំរុញឱ្យមានកំហឹង និងការខកចិត្តយ៉ាង ខ្លាំងពីអ៊ីស្រាអែល ក៏ដូចជាការរិះគន់ពីមន្ត្រីអាមេរិកផងដែរ។

ប្រធានាធិបតីចិនដែលបានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly នៅទីក្រុងប៉េកាំង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសអេហ្ស៊ីប និងប្រទេស អារ៉ាប់ដើម្បីលើកកម្ពស់ដំណោះស្រាយដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន ។នេះបើ យោងតាមទូរទស្សន៍ CCTV ។

មេដឹកនាំអេហ្ស៊ីបបានស្ថិតនៅក្នុងទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ ដែលជាព្រឹត្តិការណ៍ ដ៏ល្បី ឈ្មោះមួយ កត់សម្គាល់មួយទសវត្សរ៍នៃគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធពិភពលោកដ៏មានមហិច្ឆតា និងចម្រូង ចម្រាសរបស់លោកស៊ី។

តើអ្វីជាដំណោះស្រាយរដ្ឋពីរ ?

ដំណោះស្រាយរដ្ឋពីរគឺជាក្របខ័ណ្ឌដែលបានស្នើឡើងសម្រាប់ដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ដោយបង្កើតរដ្ឋពីរសម្រាប់ប្រជាជនទាំងពីរគឺ អ៊ីស្រាអែលទទួលយកប្រជាជនជ្វីហ្វ និងប៉ាឡេស្ទីន ទទួលយកប្រជាជនប៉ាឡេស្ទីន។

ក្របខ័ណ្ឌនេះត្រូវបានដាក់ចេញក្រោមកិច្ចព្រមព្រៀងអូស្លូ(Oslo)ប្រទេសន័រវែសដែលជាកិច្ចព្រមព្រៀង ឈាន មុខមួយដែលបានចរចាដោយមេដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ខណៈដែលកិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថាបានបង្ហាញពីវឌ្ឍនភាព និងសន្តិភាពដែលបានគេចផុត ពីការចរចាជាយូរមកនោះ ដំណើរការនេះបានបែកបាក់ភ្លាមៗ។

តើអ្វីជាកិច្ចព្រមព្រៀង Oslo Accord?

Oslo Accord គឺជាកិច្ចព្រមព្រៀងចំនួនពីរវាងអ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន (PLO)។ កិច្ចព្រមព្រៀង Oslo I ដែលបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោនDC  ក្នុងឆ្នាំ១៩៩៣ និង កិច្ចព្រមព្រៀង Oslo II Accord ដែលបានចុះហត្ថលេខានៅទីក្រុង Taba ប្រទេសអេហ្ស៊ីបក្នុងឆ្នាំ ១៩៩៥ ។ ពួកគេបានកត់សម្គាល់ការចាប់ផ្តើមនៃដំណើរការទីក្រុង Oslo ជាដំណើរការសន្តិភាពមួយក្នុងគោលបំណង សម្រេចបាននូវសន្ធិសញ្ញាសន្តិភាពដោយផ្អែកលើដំណោះស្រាយលេខ២៤២ និងដំណោះស្រាយលេខ៣៣៨ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងដើម្បីបំពេញនូវសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការសម្រេចចិត្តដោយខ្លួនឯង ។ ដំណើរការ Oslo បានចាប់ផ្តើមបន្ទាប់ពីការចរចាជាសម្ងាត់នៅទីក្រុង Oslo ប្រទេស ន័រវែសជាលទ្ធផលគឺតម្រូវឲ្យអ៊ីស្រាអែលទទួល PLO និង PLO ទទួលស្គាលអ៊ីស្រាអែលជាអ្នកតំណាង និងជា ដៃគូការចរចាទ្វេភាគី៕

RELATED ARTICLES