Tuesday, November 19, 2024
Homeតារាខ្មែរសុខ ពិសី ៖ស្ងាត់រឿងធ្វើតួឯក៨ឆ្នាំ  

សុខ ពិសី ៖ស្ងាត់រឿងធ្វើតួឯក៨ឆ្នាំ  

ភ្នំពេញ៖សុខ ពិសី ជាតួឯកទាំងចម្រៀងនិងភាពយន្ដនៅសាន់ដេ ជាច្រើនឆ្នាំមកហើយ ខណៈ​ដែលឥទ្ធិពល​របស់នាងចុងក្រោយនេះមិនចាញ់ថៅកែផលិតកម្មនោះទេ ក្រោយប៉ៈស្នេហ៍​ថៅ​កែ​​សាន់ដេលោកឡាយ សុខ​ចំរើន បើទោះជាទាំងសងខាងមិនដែលសារភាពក៍ដោយ តែតារា​ភាគច្រើននៅផលិតកម្មនេះចាត់​ទុក​នាង​ប្រៀបដូចជាម្ចាស់ផលិតកម្មធំនេះដែរ។ ទោះជាយ៉ាងណាអំឡុងពេលទីផ្សារចម្រៀងរបស់ពិសី ហាក់​ប្រឈម​នៅទ្រឹង ពោលគឺមិនសូវ​ស្ទុះ ហើយក៍មិនធ្លាក់ចុះនោះ ពេលនេះពិសី ក៍ស្ងាត់ដំណឹងនាងថតតួឯកភាព​យន្ដខ្នាត​ធំ​ជា​ច្រើន​ឆ្នាំមកហើយពោលគឺតាំងពីនាងថតតួឯករឿង”អាឡេវ ចូលក្រុង”ឲ្យសាន់ដេ​កាលពីឆ្នាំ​២០១៥ នោះ​ភាព​យន្ដដែលនាងចាប់ដៃជាមួយលោកឆាយ វីរៈយុទ្ធ មួយនេះបែជាស្ទះ មិន​អាច​ដាក់បញ្ចាំងរយៈពេល៨ឆ្នាំ ទៅហើយ។កន្លងមក​ទាំងពិសី និងលោកវីរៈយុទ្ធ ធ្លាប់ប្រាប់ថា​នៅលើផលិតកម្មពោលគឺមិនកំណត់ពេលវេលា​នៃ​ការ​ដាក់បញ្ចាំងឲ្យជាក់លាក់ទេ ។ដោយ​ឡែក​ពិសី វិញខកខានធ្វើជាតួឯក៨ឆ្នាំ នេះនាងបាន​ចំណា​យពេល​វេលាលើអាជីពចម្រៀង​ជាធំ និងឆ្លៀត​​លក់ផលិតផលតាមOnline  ខណៈ​ដែល​តារាល្បីៗទៀតរបស់សាន់​ដេដែល​​ធ្លាប់​ថតភាពយន្ដដែរក៍​គ្មានមុខក្នុងរឿងថ្មីដូច​គ្នាទៅ​និងពិសី ដែរ ។ប្រភពបានឲ្យដឹងថាពិសី មិន​មាន​គម្រោងថតរឿងថ្មីទៀតទេ តែនាងចង់ផ្ដោត​លើ​ចម្រៀងច្រើនថែមទៀត។

  គូរបញ្ជាក់ថាក្រៅពីរឿង”អាឡេវ ចូលក្រុង” សុខ ពិសី ក៍ធ្លាប់ជាតួឯករឿង”ព្រាយ ក្បាល​៨ “និងរឿងមួយ​ចំនួនទៀត។នាងគឺជាតារាចម្រៀងម្នាក់ដែលវិវត្តន៍​ខ្លួនពីច្រៀងទៅជា​សម្ដែង​ដូចគ្នាទៅនិងសុខ ស្រីនាង ,អ៊ីវ៉ា ,ពេជ្រ សោភា ,សួស វីសា ,វី ឌីណែត ,រ៉េត ស៊ូហ្សា​ណា  និងប៉ាច គីមមួយ ជាដើម ។ប៉ុន្ដែពិសី មិនធ្លាប់លេង​ជាតួរងឡើយ ហើយថ្វីត្បិតែ​ពេល​នេះចំណងស្នេហានាងជាមួយលោកឡាយ សុខចំរើន នៅតែមិនព្រមបើក​ចំហក្ដី តែបើ​ផលិត​កម្មមួយនេះផលិតរឿងថ្មីគេជឿរថានោះពិសី នៅតែជាតួឯកដដែល ព្រោះថៅកែមិន​ហ៊ាន​ទម្លាក់​នាងលេងជាតួរងដាច់ខាត។

 អ្នកជំនាញសិល្បៈមើលឃើញថាក្រោយខេមរៈ សិរីមន្ដ និងខាន់ ជេសម៍ ដើរចេញពី​សាន់ដេ នោះពេលនេះដៃ​គូរបស់ពិសី គឺជាលោកឆាយ វីរៈយុទ្ធ បើទោះជា​នាងធ្លាប់ចាប់ដៃ​គូម្ដងៗជាមួយនាយចឺម និងកែវ វាសនា ដែរក្ដី។កាលពីឆ្នាំ២០១៧ ពិសី ត្រូវបានសារព័ត​មាន​ជាច្រើនថានាងពិបាកចិត្ត​នៅពេលដែលប៉ៈស្នេហ៍ថៅ​កែ​ផលិត​កម្មសាន់ដេ ប៉ុន្ដែនៅឆ្នាំ២០២៣ នេះFan ភាគច្រើនជម្រុញឲ្យនាងចូលរោងការ ព្រោះពួកគេ​យល់​ថារឿង​នោះស្ទើតែ១០០ % គឺជាការពិត។ពិសី កាន់តែមានសម្ពាធថែមទៀតនៅពេល​ដែលសិស្សប្អូននាងគឺអ៊ីវ៉ា បង្ហាញ​សង្សារជាចំហ នឹងគ្រោងរៀបការនៅពេលឆាប់ៗនេះទៀត​ផង ព្រោះ​នាងក៍ត្រូវបានឪពុក​ជម្រុញឲ្យរៀបការ​ប្ដីជាច្រើនឆ្នាំមកហើយ តែនាងបែជានិ​យាយ​ថារឿងប្ដីសីអត់​ជាបញ្ហា​ចំ​ណោទ ឬមិនមែនជារឿងជ្រួលជ្រើម​ទៅវិញ​ ព្រោះនាងថាបើគ្មានប្ដីក៍​មិនប្រ​កាច់​ដែរ ដោយ​សារយកប្ដីអត់សំខាន់។

ប៉ុន្ដែFan បានដាស់តឿនពិសី ថាឆ្នាំនេះនាងមានវ័យ​៣៣ឆ្នាំ ទៅ​ហើយ អីចឹងបើមិនចង់ឲ្យក្រមុំចាស់​គូតែមិន​អាច​ពន្យាពេល​រៀបការតទៅ​ទៀត​ឡើយ ដោយសារតែសុគន្ធ និសា រៀបការប្ដីអាយុ៣៤ឆ្នាំ ,ឱក សុគន្ធកញ្ញា រៀបការនៅ​អាយុ​៣៣ឆ្នាំ ហើយពេជ្រ សោភា ធ្លាប់រៀបការប្ដីនៅឆ្នាំអាយុ៣២ឆ្នាំ ។ចំណែកអ្នកជំនាញសិល្បៈ​បាន​លើកឡើងថាកត្ដា​ដែលពិសី មិនទាន់ប្រញ៉ាប់រៀបការប្ដីនោះគឺមាន២យ៉ាងធំគឺទី១៖​នាង​និងគូស្នេហ៍យល់​ចិត្តគ្នាច្បាស់ អត់​ខ្លាចចំណងស្នេហាមានការប្រែប្រួល និងទី២៖ខ្លាចមានប្ដី​ហើយ​អាជីពចម្រៀងធ្លាក់​ចុះដូច​រៀមច្បងមួយចំនួន។យ៉ាងណាគេជឿរថាដើម្បីឲ្យពិសី មានអំ​ណាចនៅសាន់ដេដូចឱក សុគន្ធកញ្ញា នៅ​ហង្ស​មាសនោះ​នាងគូរ​តែមិនអាចពន្យាពេល​ចូល​រោងការដល់ទៅ១០ឆ្នាំ ទៀតទេ ព្រោះ១ទសវត្សន៍ខាងមុខទៀតនាង​នឹងមានអាយុ​ដល់ទៅ​៤៣ឆ្នាំ ដែលពេលនោះអាចនឹងយឺតពេលបន្ដិចជាមិនខាន ។

 ក្រៅពីសុខ ពិសី តារាដែលជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហនៅឆ្នាំ២០២៣ នេះ​មានដូចជាសុខ សោម៉ា​វត្តី ,រ៉េត ស៊ូហ្សាណា និងតន់ ច័ន្ទសីម៉ា ជាដើម ។ចំណែក​តារាដែល​មិន​អាចបិទបាំងប្រុស្នេហ៍បានតទៅទៀត​កាលពីពេលថ្មីៗនេះគឺនាងអ៊ីវ៉ា និងហ៊ិន ច័ន្ទនីរ័ត្ន ៕

RELATED ARTICLES