Saturday, January 18, 2025
Homeព័ត៌មានជាតិប៉ងផឹកថ្នាំបាញ់ស្មៅ​សម្លាប់ខ្លួន​ជាច្រើន​ដង តែមិន​បាន​សម្រេច ទើប​តែបាន​សម្រេច

ប៉ងផឹកថ្នាំបាញ់ស្មៅ​សម្លាប់ខ្លួន​ជាច្រើន​ដង តែមិន​បាន​សម្រេច ទើប​តែបាន​សម្រេច

បាត់ដំបង៖  ស្ត្រីរងគ្រោះម្នាក់ ខឹងសុំលុយប្តីទៅលេខឯភ្នំពេញមិនបាន ព្យាយាមប៉ងផឹកថ្នាំបាញ់​ស្មៅ រយៈពេល៥ថ្ងៃ ដើម្បីសម្លាប់ខ្លួន ប៉ុន្តែត្រូវក្រុមគ្រួសាររារាំង ចាប់ពីតាំងពីរថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៧-៤០នាទី​ រហូតដល់ថ្ងៃទី២១-១-១៧ ទើប​ផឹកថ្នាំពុលបាញ់ស្មៅសម្លាប់​ខ្លួន​បានសម្រេចដូចបំណង ។

ហេតុការណ៍នេះស្ថិតក្នុងភូមិភ្នំតូច​ ឃុំពេជ្រចិន្តា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង ។ ថ្នាំពុលដែល​ជន​រងគ្រោះផឹកដើម្បីធ្វើអត្តឃាតសម្លាប់ខ្លួននោះជាប្រភេទថ្នាំបាញ់ស្មៅ​ (អាឆេះ) ។

ជនរងគ្រោះខាងលើ ឈ្មោះ​ សុទ្ធ​ សុផាលីស​ ភេទស្រី​ អាយុ២៤ឆ្នាំ​ រស់នៅភូមិ-ឃុំកើតហេតុខាងលើ​ ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីជនរងគ្រោះផឹកថ្នាំពុល ភ្លាមៗនោះនៅរស់នៅឡើយទេ ហើយក្រុមគ្រួសារក៍បានយកទៅព្យាបាលនៅមន្ទីពេទ្យ​ ដោយសភាពធ្ងន់ធ្ងរខ្លាំងពេក​ ពេទ្យបានបញ្ជូនមកផ្ទះវិញ​ ។

លុះមកដល់ថ្ងៃទី២១.០១.២០១៧​ វេលាម៉ោង១១ៈ២៣នាទីយប់​ ជនរងគ្រោះបានស្លាប់ បាត់បង់ជីវិតទៅហើយ ។

ក្រុមគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មូលហេតុៈ​ដែលបណ្តាលឲ្យស្ត្រីរងគ្រោះ​ប៉ុន​ប៉ងផឹកថ្នាំពុលសម្លាប់ខ្លួនឯងនេះ ព្រោះខឹងសុំលុយប្តីទៅលេងភ្នំពេញមិនបាន ។

ក្រោយពីសមត្ថកិច្ចចុះពិនិត្យសាកសព​ និងសាកសួរសាច់ញ្ញាតិក្រុមគ្រួសារ​ ឃើញថា​ស្រ្តីរង​គ្រោះ​ពិតជាបានផឹកថ្នាំបាញ់ស្មៅធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន​ ។   ហើយបច្ចុប្បន្នសមត្ថ​កិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕ ដោយ ម៉ក់ វិច្ឆិកា

 

RELATED ARTICLES