Saturday, March 15, 2025
Homeព័ត៌មានជាតិវាយ​សម្លាប់​កូនឯង​យ៉ាង​ព្រៃផ្សៃ ព្រោះ​ខឹង​រឿង​បន្តិច​បន្ទួច

វាយ​សម្លាប់​កូនឯង​យ៉ាង​ព្រៃផ្សៃ ព្រោះ​ខឹង​រឿង​បន្តិច​បន្ទួច

ខេត្តកំពត : ព្រោះតែរឿងខឹងកូនបន្តិចបន្ទួចរឿងដើរលេងច្រើន ធ្វើឲ្យជនដៃដល់ ជាឪពុកយក​ដំបង វាយកូនយ៉ាងព្រៃផ្សៃ រហូតដល់ស្លាប់បាត់បង់ជីវិត នៅម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនល្មើស ស្ថិតក្នុងភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរ​ជ័យ ខេត្តកំពត។ មន្ត្រីនគរបាលជំនាញស្រុកអង្គរជ័យ បានឲ្យដឹងថា ជនសង្ស័យជាឪពុក ឈ្មោះ ខៀវ កី អាយុ៤៦ឆ្នាំ។ ចំណែក ជនរងគ្រោះជាកូន ឈ្មោះ លៀស ដារ៉ូ ភេទប្រុស អាយុ​២២​ឆ្នាំ។ ឪពុក និងកូន រស់នៅជាមួយគ្នា ក្នុងភូមិ ឃុំ កើតហេតុខាងលើ។ តាមមន្ត្រីនគរបាល ដក​ស្រង់សំដីប្រជាពលរដ្ឋរស់នៅជិតខាងក្នុងភូមិ ថា ឪពុកព្រោះតែខឹងកូននិយាយមិនស្តាប់ រឿង​ដើរ​លេង ក៏ដាច់ចិត្តប្រើអំពើហឹង្សា វាយនឹងដំបង ទៅលើកូនឯង ស្លាប់យ៉ាងអនោចធ័ម​បែបនេះតែម្តងទៅ។ តាមសមត្ថកិច្ចនគរបាលជំនាញ បានចុះធ្វើកោសល្យវិច្ច័យ សន្និដ្ឋានបឋម​ថា ជនដៃដល់ ជាឪពុក ពិតជាបានវាយកូននឹងដំបង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើត​ហេតុប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ បាម និងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បី​កសាងសំណុំរឿង បញ្ជូនឲ្យថ្នាក់លើ ចាត់ការតាមផ្លូវច្បាប់៕ វ៉ាន់ ឌឿន

RELATED ARTICLES